បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រួមនិងកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិមានភូមិថ្មី ភូមិវត្ត និងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ។

ពិធីនេះក៏មានលោក លោកស្រី អភិបាលរងស្រុក ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តសោភណារាមសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក អាង ណារិទ្ធ បានអោយដឹងថា សម្រាប់ក្បាលដីក្នុងភូមិវត្ត ភូមិថ្មី និងភូមិកណ្ដាល មានសរុបចំនួន២៣៦៨ក្បាលដី ។ ហើយក្បាលដីដែលអាចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) មានសរុបចំនួន២២០២ ក្បាលដី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *