ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានព្រមានថាទំនាក់ទំនងរុស្ស៊ី-អាមេរិកអាចនឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្ត “គោលនយោបាយប្រឈមមុខដាក់គ្នា” ជាមួយទីក្រុងម៉ូស្គូ។
ជាក់ស្តែង ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ទីក្រុងម៉ូស្គូពិតជាមិនចង់ឱ្យសេណារីយ៉ូខាងលើកើតឡើងនោះទេ ប៉ុន្តែទំនាក់ទំនងរុស្ស៊ី-អាមេរិក កាន់តែអាក្រក់ទៅៗ ដោយសារតែទីក្រុងវ៉ាស៊ីនតោន បានអនុវត្តគោលនយោបាយជំរុញការកើនឡើងនៃជម្លោះនៅអ៊ុយក្រែន។
“ទោះជាយ៉ាងនេះក្តី នៅតែមានក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់ការសង្គ្រោះទំនាក់ទំនងរុស្ស៊ី-អាមេរិក។ នោះគឺក្រុងវ៉ាស៊ីនតោនត្រូវរៀបចំគោលនយោបាយការបរទេសរបស់ខ្លួនឡើងវិញដោយផ្អែកលើការគោរពនិងការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក»។
យោងតាម RT ទំនាក់ទំនងរុស្ស៊ី-អាមេរិកស្ទើរតែឈានដល់កម្រិតទាបចាប់តាំងពីទីក្រុងមូ៉ស្គូបានធ្វើយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនក្នុងឆ្នាំ 2022។ វិមានក្រឹមឡាំងពីមុនបានរិះគន់ថា សហរដ្ឋអាមេរិកកំពុងប្រើអ៊ុយក្រែនជាឥទ្ធិពលដើម្បីប្រឆាំង និងធ្វើឱ្យរុស្ស៊ីចុះខ្សោយ។
កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនចង់ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-អាមេរិក មានភាពកក់ក្តៅនោះទេ។ ភស្តុតាងគឺថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden តែងតែ “មិនចង់ចូលរួមក្នុងកិច្ចសន្ទនាស្ថាបនាណាមួយជាមួយរុស្ស៊ី”៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *