ព័ត៌មានថ្មីៗ

រុស្សីបានបាញ់បង្ហោះដ្រូនជិត 500 គ្រឿង និងកាំជ្រួចចំនួន 20 គ្រាប់ ចូលទៅក្នុងអ៊ុយក្រែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មិនមែនប្រទេសទាំងអស់សុទ្ធតែមានសំណាងទទួលបានសន្តិភាពនោះទេ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នក សារព័ត៌មាន សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទជាប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់(ទម្ងន់សរុប ២០គីឡូក្រាម)

ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេចដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី

ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសដែលអង្គភាពយើងទទួលបាន​ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា​ មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឱ្យមកជាមន្ត្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ…

ចូលផ្ទះម៉ាស្សា កំពុងដេករួមមេត្រី គាំងបេះដូងស្លាប់លើបង្គង

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានប្រាប់អ្នកផ្ទះថាដើរហាត់ប្រាណ ប៉ុន្តែគាត់ឆ្លៀតចូលដេករួមមេត្រីនៅផ្ទះម៉ាស្សារហូតដល់គាំងបេះដូងស្លាប់នៅលើបង្គង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងហាងម៉ាស្សា១៦៨ ចំណុចផ្ទះលេខ១២៥ ផ្លូវលេខ១០៤ បុរីពិភពថ្មីគួរស្រូវ៣ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គីម ហៀង…

ផ្សោតក្បាលត្រឡោក៥ក្បាលកំពុងបណ្តើរកូននៅកោះអាចម៍សេះខេត្តកែប

ខេត្តកែប ៖ អង្គការ MCC បានបង្ហាញរូបភាពនៃសត្វផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកមានដងខ្លួនទើបនឹងកើតប្រវែងប្រមាណ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ វាគ្មានចំពុះទេ ក្បាលមាំរាងមូល…

ក្រសួងធម្មការ និងសាសនា ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលព្រះវស្សា និងអាសាឡ្ហបូជា

ភ្នំពេញ ៖ បុណ្យចូលព្រះវស្សា និងអាសាឡបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ បុណ្យចូលព្រះវស្សា គឺជាបុណ្យមានមកក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារយៈពេល ៣ខែ ក្នុងវស្សានរដូវ។ ព្រះបរមសាស្តាទ្រង់បញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ព្រោះមានមូលហេតុសំខាន់ ២យ៉ាងគឺ៖១-ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗមានគួរខ្លះ មិនគួរខ្លះ មាននិមន្តជាន់លើភូតគាម ពីជគាម និងធញ្ញជាតិផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល…

សមត្ថកិច្ច បញ្ជូន ជនសង្ស័យ៤នាក់ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ នៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៤នេះថា ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖១. ឈ្មោះ យ៉​ន ភារៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្វាយ​យា…

ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំបិត​ខ្វែវ និង​កាំបិត​បុ័ងតោ ត្រូវបាន​កម្លាំង​នគរបាល ឃាត់ខ្លួន​ចំនួន ០៥​នាក់ !

​ឧ​ត្ត​រ​មានជ័យ​: ដោយមាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ឈានដល់​ការចាប់​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៥​នាក់ និង​ដកហូត​បាន​វត្ថុតាង​មាន​: កាំបិត​ខ្វែវ​ចំនួន ០២​ដើម និង​កាំបិត​បុ័ងតោ​ចំនួន ០១​ដើម​។ …

យោធា​កូរ៉េខាងត្បូង​ផ្ទុះអាវុធ​ព្រមាន​បន្ទាប់ពី​យោធា​កូរ៉េខាងជើង​ឆ្លង​បន្ទាត់​ព្រុំដែន​តំបន់​គ្មាន​កង​ទ​ព័​

ប្រទេស​កូរ៉េ​៖ យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ ទី​១១ ខែមិថុនា​នេះ​បាន​និយាយថា​កងកម្លាំង​របស់ខ្លួន​បាន​បាញ់​ព្រមាន បន្ទាប់ពី​ទាហាន​កូរ៉េខាងជើង​មួយចំនួន​ព្យាយាម​ឆ្លងដែន ចូល​ដី​កូរ៉េខាងត្បូង​រយៈពេល​ខ្លី កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​មាន​ភាព​តានតឹង​កាន់តែ​ក្ដៅ​ជុំវិញ​ការ​បង្ហោះ​បា​ឡុង​សំរាម​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការ​ដំណើរការ​ឧបករណ៍ បំពង​សំឡេង​នៅតាម​ព្រំដែន​ឡើងវិញ​ពី​សំណាក់​ទីក្រុង​សេ​អ៊ូ​ល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ អគ្គសេនាធិការ​ចម្រុះ​របស់​កង​ទ​ព័​កូរ៉េខាងត្បូង បានឱ្យដឹងថា​ឧ​ទ្ទ​វ​ហេតុ​ខាងលើ​កើតឡើង​នៅ​ម៉ោង​ប្រហែល ១២៖៣០​នាទី​ថ្ងៃត្រង់ កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​កន្លងទៅ នៅពេលដែល​ទាហាន​កូរ៉េខាងជើង​មួយចំនួន​នៅក្នុង​តំបន់​គ្មាន​យោធា…

រថយន្ត​ប្រមូល​សំរាម​គ្មានគុនភាពចុះ​ចំណោត​បុក​រះ​សង្ឃ​មួយ​ម៉ូតូ​កង់​៣​និមន្ត​ទៅ​បិណ្ឌបាត​របួស​ចូល​ពេទ្យ​

ខេត្ត​ព្រះសីហនុ ៖ រថយន្ដ​ដឹក​សំរាម​១​គ្រឿង​គ្មាន​គុណភាព​សុ​វត្ថ​ភាព​បើក​ចុះ​ចំណោត បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៥​អង្គ ។​បន្ទាប់មក​បាន​ជ្រុល​ទៅបុក​រថយន្ដ​២​គ្រឿង​ទៀត​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ នៅតាម​ផ្លូវ​អូរ​២ ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោត​ពី​ឃ្លាំង​លើ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​a car cabage si ​រថយន្ត​ប្រមូល​សំរាម​នៅក្រុងព្រះសីហនុដែល​ជួប​គ្រោះថ្នាក់​នេះ​ពណ៌​ខៀវ ពាក់​ផ្លាកលេខ…

ផ្សោត​ទឹកប្រៃ​១​ក្បាល ស្លាប់​នៅ​ខេត្តកំពត​ក្រុមការងារ​អភិរក្ស​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​?

កំពត​៖ សត្វ​ផ្សោត​ប្រភេទ​ថ្មី វ័យ​ជំទង់​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​មូលដ្ឋាន​ខេត្តកំពត នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ដោយសារជាបមង។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ ក្រុមបច្ចេកទេស​ផ្នែក​អភិរក្ស​ថនិកសត្វ​សមុទ្រ នៃ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា (MCC)​។​បើតាម​ក្រុមការងារ​អភិរក្ស​, វត្ដ​មាន​សត្វ​ផ្សោត​ប្រភេទ​អត់​ព្រុយ​ខ្នង​នៅក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ជា​កំណត់ត្រា​ថ្មី ហើយ​វា​ក៏​ជា​លទ្ធផល​បង្ហាញ​ពី​ការកើនឡើង​នៃ​ជីវៈចម្រុះ ជាពិសេស​ប្រភព​អាហារ ជម្រក​និង​សុវត្ថិភាព ដែល​ទាក់ទាញ​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ មក​រស់នៅក្នុង​កន្លែង​អភិរក្ស​ជលផល​សមុទ្រ​កម្ពុជា​។​​ក្រុមការងារ​បច្ចេកទេស ក៏​នឹង​បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​កំណត់ត្រា​ថ្មី​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​ទូលាយ​និង​លម្អិត​បន្ថែម…

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ដកហូត​ដីព្រៃ​ជាង​២​ម៉ឺន​ហិកតា ដែល​ត្រូវបាន​កាប់​ទន្ទ្រាន យកមក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​

ស្ទឹងត្រែង​៖ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង​ចំនួន​២​ច្បាប់​ដាច់ដោយឡែក​ពីគ្នា គឺ​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​៣​ចំពោះ​ដីព្រៃ​ជិត​២​ពាន់​ហិកតា​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​ស្រុក​សេសា​ន ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ និង​ផ្ទៃដី​១​កន្លែង​ផ្សេងទៀត​ទំហំ​ជាង​២​ម៉ឺន​ហិកតា ជាប់​ព្រំប្រទល់​ស្រុក​ចំនួន​២ ស្រុក​សៀម​ប៉ាង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ស្ថិតក្នុង​ចំណុច​ភូមិ​កាចា​ញ​ទឹក ភូមិ​កាចា​ញ​គោក ភូមិ​សំរោង ភូមិ​ណា​អូ​ង ភូមិ​ឫទ្ធី​សែន​ជ័យ ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ផងដែរ​នោះ គឺ​ត្រូវ​ដកហូត​យកមក​គ្រប់គ្រង​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ​។ក្នុង​លិខិត​នោះ​បញ្ជា​ក់ដោយ​ម៉ឺងម៉ាត់​ថា ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​កម្លាំង​គណៈ…

មាតិកាផ្សេងៗ