កប៉ាល់ដឹកទំនិញក្រិចមួយគ្រឿងបានរងការវាយប្រហារដោយកាំជ្រួចនៅសមុទ្រក្រហម មនុស្សជាច្រើននាក់បានស្លាប់និងរងរបួស
ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលពីកងកម្លាំង Houthi បានសម្លាប់សមាជិកនាវិក 3 នាក់នៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។វាគឺជាការវាយប្រហារដ៏សាហាវលើកដំបូងដែលត្រូវបានរាយការណ៍ចាប់តាំងពីកងកម្លាំង Houthi បានចាប់ផ្តើមវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ក្រុម Houthi បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី 6 ខែមីនា ដែលបណ្តាលឱ្យកប៉ាល់ដែលមានទង់ជាតិ Barbados គ្រប់គ្រងដោយក្រិច True Confidence ឆេះនៅចម្ងាយប្រហែល…