ភ្នំពេញ​៖​យប់មិញ​នេះ​ទី​៥​មិនា​ម៉ោង​ស្រុក​ខ្មែរ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ពិភព​បណ្តាញ​សង្គម ដោយ Facebook និង Instagram របស់​ក្រុមហ៊ុន Meta ត្រូវបាន​គាំង​បណ្តាល​ឲ្យ​ហ្វេ​ស​ប៊ុ​ក​ត្រូវបាន​បិទ​Log out​ហើយ​ភ្ជាប់​វិញ​មិនបាន​( Log in) អស់​រយៈពេល​ជាច្រើន ម៉ោង​។​a elon mas

​អ្នកលេង ជាច្រើន បាន​ចូលទៅ​ប្រើប្រាស់​ទម្រង់​បណ្តាញ​សង្គម ផ្សេងៗ ដូចជា TikTok, ទ្វី​ទ​រ័​(X), Telgram… ដើម្បី​សួរ​គ្នា និង​ប្រាប់​គ្នា​អំពី​ករណី Facebook ជាប់គាំង​នេះ​។ ក្នុង​ដែរ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​លោក​អ៊ី​ឡុ​ន​ម៉ាស​( Elon Musk )​ដែលជា​ម្ចាស់​បណ្តាញ​សង្គម​ទ្វី​ត​ទ​រ័​( X )​ក៏បាន​បង្ហោះ​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង​លើ​ភាពមិនប្រក្រតី​( error) របស់ Facebook ផងដែរ​។​​ភ្លាមៗ​ក្រោយ Facebook បាន​គាំង​នោះ លោក​បាន​សរសេរ​បង្ហោះ​នៅលើ​គណនី X ដោយបាន​ដាក់​រូបភាព និង status ក្នុងន័យ​ឌឺដង​ថា «​ប្រសិនបើ​អ្នក​កំពុង​អាន​ការ​បង្ហោះ​មួយ​នេះ គឺ​មានន័យថា server របស់​យើង កំពុងធ្វើការ​»​។ លោក​ចង់​សំដៅថា បណ្តាញ​សង្គម X របស់លោក ពុំមាន​បញ្ហា​គាំង server អ្វី​ឡើយ នៅ​ដំណើរ​ការធម្មតា មិន​ដូច​បណ្តាញ​សង្គម​របស់​ក្រុមហ៊ុន Meta​របស់លោក​ម៉ា​ហ្សូ​បឺ​ក នោះទេ​។​

​មិន​នៅ​ស្ងៀម​ស្ថាបនិក Meta លោក Mark Zuckerberg ក៏បាន​បាន​ប្រើ​បណ្តាញ​សង្គម X ជា​កន្លែង​ដែល​លោក​បង្ហោះ​សារ​ឌឺដង​ដាក់ Elon Musk វិញ​ផងដែរ​។ ក្នុងពេលដែល Facebook កំពុង​គាំង​នោះ លោក Mark Zuckerberg បានសរសេរថា «​មនុស្ស​នឹងមិន​នៅទីនេះ (X) ទៀត​ទេ នៅពេលដែល App របស់ខ្ញុំ​ទាំងអស់ ដំណើរការ​មកវិញ​។ ខ្ញុំ​ភ្នាល់​ថា Elon នឹង​ភ្ញាក់ផ្អើល​នៅពេល​អ្នកប្រើប្រាស់​ជាច្រើន ចាក​ចេញពី​ទីនេះ​»​។​​ក្រោយមកទៀត ពេលដែល​បញ្ហា Facebook ត្រូវបាន​ដោះស្រាយ​រួច លោក Mark Zuckerberg បាន​សរសេរ​ថែម​ចុងក្រោយ​ថា «​អ្នក​អាច​ចាក​ចេញពី App លាមក​នេះ​បាន​ហើយ​»​។​

​គួររំលឹកថា កាលពី​ឆ្នាំមុន លោក Elon Musk ក៏​ធ្លាប់បាន​និយាយ​ពី​ក្រុមហ៊ុន Meta ដែរ​ថា ក្រុមហ៊ុន​របស់លោក Mark Zuckerberg នេះ បាន​ដើរ​តាម​គន្លង​ផ្លូវ​ក្រុមហ៊ុន​របស់លោក ចំពោះ​ការគិតថ្លៃ​សេវា​ប្រចាំខែ​ពី​អ្នកប្រើប្រាស់ ដើម្បី​បានទទួល​ការបញ្ជាក់​គណនី​ផ្លូវការ ឬ Verified Account៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *