Category: អន្តរជាតិ

គ្រោះទឹកជំនន់នៅទីក្រុងឌូបៃ ខណៈអ្នកស្លាប់នៅអូម៉ង់កើនដល់១៨នាក់

សារព័ត៌មាន AFP បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេល ខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់។ ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។…

រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិនបានបើកកិច្ចសន្ទនាលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំ

រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិនបានបើកកិច្ចសន្ទនាលើកដំបូង បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំ ដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរលាយភាពជាប់គាំង ងាកទៅរកភាពល្អប្រសើរឡើងវិញ។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមអុីនធឺណិតជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Quan កាលពីថ្ងៃទី ១៦ ខែមេសា។ នេះជាទំនាក់ទំនងលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបន្ទាប់ពីជាង ២ ឆ្នាំ និងជាលើកដំបូងចាប់តាំងពីលោក…

សភាតំណាងរាស្រ្តថៃ អនុម័តច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់

សភាតំណាងរាស្រ្តថៃបានបោះឆ្នោតអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយនាំប្រទេសអាស៊ីអាគ្នេយ៍មួយជំហានកាន់តែខិតជិតក្លាយជាទឹកដីទីបីក្នុងអាស៊ី ដើម្បីធានាសិទ្ធិអាពាហ៍ពិពាហ៍ស្មើគ្នា។សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីការអានលើកទីបី និងចុងក្រោយដែលមានសមាជិកសភាចំនួន 400 នាក់បានបោះឆ្នោតគាំទ្រ ហើយមានតែសមាជិកសភាចំនួន 10 នាក់ប៉ុណ្ណោះដែលជំទាស់។ច្បាប់នេះនៅតែទាមទារការយល់ព្រមពីព្រឹទ្ធសភា និងហត្ថលេខារបស់ព្រះមហាក្សត្រ មុនពេលចូលជាធរមាន ដំណើរការដែលអាចចំណាយពេលរាប់ខែ។ប្រសិនបើច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងជាទឹកដីទីបីក្នុងទ្វីបអាស៊ីដែលអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីតៃវ៉ាន់ (ចិន) ធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅឆ្នាំ 2019 និងនេប៉ាល់នៅឆ្នាំ 2023។Plaifah Kyoka…

ការស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសប៉េរូបានកើនឡើង ដោយសារការប្រែប្រួលអាកាសធាតុ មូសខ្លាកើនឡើង

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី 12 ខែមេសា បានដកស្រង់ទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសប៉េរូ អ្នកជំនាញអាមេរិកខាងត្បូងបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដែលឆ្លងដោយមូសខ្លាបានកើនឡើងជាងបីដងនៅក្នុងប្រទេសប៉េរូ គិតមកដល់ពេលនេះក្នុងឆ្នាំ 2024។នៅសប្តាហ៍នេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីប៉េរូ លោក Dina Boluarte បាននិយាយថា ខ្លួនបានអនុម័ត “ក្រឹត្យស្តីពីភាពអាសន្ន” ដែលអនុញ្ញាតឱ្យមានវិធានការសេដ្ឋកិច្ចពិសេស ដើម្បីពង្រឹងផែនការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលអ្នកជំនាញបាននិយាយថា…

បក្សប្រឆាំងកូរ៉េឈ្នះធំ ប្រធានាធិបតី Yoon Suk-yeol ប្រឈមនឹងការលំបាក

គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសភាដែលបានធ្វើឡើងកាលពីថ្ងៃទី 10 ខែមេសា ដោយបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ប្រធានាធិបតី Yoon Suk-yeol និងគណបក្សរបស់គាត់។យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters គណបក្សប្រជាធិបតេយ្យ (DP) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះការបោះឆ្នោតសភាជាតិកូរ៉េ ប៉ុន្តែទំនងជាមិនអាចទទួលបានសំឡេងភាគច្រើនលើសលប់នោះទេ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិកូរ៉េ (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា សន្លឹកឆ្នោត ៩៩.៦% ត្រូវបានរាប់ ហើយគណបក្ស…

អាមេរិកលក់ប្រព័ន្ធការពារដែនអាកាសឱ្យទៅអ៊ុយក្រែនក្នុងតម្លៃជិត១៤០លានដុល្លារ

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤បានឱ្យដឹងថា មន្រ្តីក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់ឱ្យអ៊ុយក្រែននូវសម្ភារមានតម្លៃសរុបជាទឹកប្រាក់ ជិត១៤០លានដុល្លារ សម្រាប់ការជួសជុលថែទាំ ក៏ដូចជាដំឡើងសមត្ថភាពរបស់ប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយទីក្រុងកៀវការពារខ្លួនពីការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៉ីលគ្រូសរបស់រុស្ស៉ី។បើតាមមន្រ្តីអាមេរិកខាងលើដែលបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ការលក់សម្ភារយោធានេះ មានទំហំរហូតដល់ ១៣៨លានដុល្លារ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស…

អាវុធអ៉ីរ៉ង់ដែលអាមេរិករឹបអូសបាន បញ្ជូនទៅឱ្យអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា យោធាអាមេរិកបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានបញ្ជូនកាំភ្លើងរាប់ពាន់ដើមនិងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែន ខណៈអាវុធទាំងនេះត្រូវបានរឹបអូសកាលពីឆ្នាំមុនៗ នៅពេលដែលអ៉ីរ៉ង់ដឹកជញ្ជូនទៅឱ្យក្រុមហ៊ូទី។នេះជាជំនួយយោធាថ្មីចុងក្រោយដែលរដ្ឋបាល លោក បៃដិន ផ្តល់ទៅកាន់អ៊ុយក្រែនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ បើតាមទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) អាវុធដែលសហរដ្ឋអាមេរិកផ្ទេរទៅឱ្យទីក្រុងកៀវ កាលពីថ្ងៃទី៤ ខែមេសា…

អុីស្រាអែល៖ សល់តែមួយជំហានទៀតប៉ុណ្ណោះនឹងឈ្នះក្នុងសង្រ្គាមនៅហ្កាហ្សា

សារព័ត៌មាន AFP នៅថ្ងៃទី ៨ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ចំពោះមុខការរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់។លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់បែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ចំពេលខួប៦ខែនៃសង្រ្គាមហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស់…

គ្រោះទឹកជំនន់បង្ខំឱ្យពលរដ្ឋប្រមាណ 44០០ នាក់ចេញពីផ្ទះនៅក្រុង Orsk ប្រទេសរុស្សុី

សារព័ត៌មាន Reuters នៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ ២០២៤ បានផ្សាយថា រុស្ស៉ីបានជម្លៀសមនុស្សប្រហែល 44០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុង Orsk នៃប្រទេសរុស្ស៉ី មួយថ្ងៃបន្ទាប់ពីទឹកជំនន់ពីទន្លេ Ural បានជន់លិចភូមិដែលនៅតាមមាត់ទន្លេ និងបណ្តាលឱ្យបាក់ទំនប់។អភិបាលតំបន់និយាយថា ប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងដែលមានមនុស្សរស់នៅចំនួន ២៣០,០០០នាក់ ស្ថិតនៅជិតព្រំដែនរុស្ស៉ីជាមួយកាហ្សាក់ស្ថាន…

រុស្ស៊ីបានចេញការព្រមានអំពី «គ្រោះមហន្តរាយ» ប្រសិនបើបារាំងបញ្ជូនទ័ពទៅអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការដាក់ពង្រាយទាហានទៅកាន់សមរភូមិអ៊ុយក្រែននឹងបង្កបញ្ហាជាច្រើនសម្រាប់ប្រទេសបារាំង។រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំងលោក Sebastien Lecornu ថា ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសបារាំង។ ការព្រមានត្រូវបានផ្តល់ឱ្យនៅក្នុងការហៅទូរស័ព្ទដែលមានរយៈពេលប្រហែលមួយម៉ោង។ នេះជាការសន្ទនាលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។យោងតាមព័ត៌មានដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានព្រមានថា ប្រទេសបារាំង “នឹងបង្កើតបញ្ហាសម្រាប់ខ្លួន”…