សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា យោធាអាមេរិកបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានបញ្ជូនកាំភ្លើងរាប់ពាន់ដើមនិងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែន ខណៈអាវុធទាំងនេះត្រូវបានរឹបអូសកាលពីឆ្នាំមុនៗ នៅពេលដែលអ៉ីរ៉ង់ដឹកជញ្ជូនទៅឱ្យក្រុមហ៊ូទី។
នេះជាជំនួយយោធាថ្មីចុងក្រោយដែលរដ្ឋបាល លោក បៃដិន ផ្តល់ទៅកាន់អ៊ុយក្រែនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ បើតាមទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) អាវុធដែលសហរដ្ឋអាមេរិកផ្ទេរទៅឱ្យទីក្រុងកៀវ កាលពីថ្ងៃទី៤ ខែមេសា អាចគ្រប់គ្រាន់សម្រាប់បំពាក់ដល់កងពលតូចអ៊ុយក្រែន។ ក្នុងនោះ រួមមានកាំភ្លើង AK-47 ជាង ៥,០០០ដើម កាំភ្លើងយន្ត កាំភ្លើងបាញ់ស៉ីប និងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់។ គ្រាប់រំសេវត្រូវរឹបអូសបានពីនាវា៤គ្រឿងដែលស្ទាក់ចាប់ដោយកងទ័ពជើងទឹកអាមេរិក និងកងកម្លាំងដៃគូ ចន្លោះពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ អាវុធទាំងនេះត្រូវបានកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បញ្ជូនទៅឱ្យក្រុមហ៊ូទី។
ស្របពេលដែលសំណើសុំជំនួយសន្តិសុខថ្មីចំនួន ៦០ពាន់លានដុល្លាររបស់លោក បៃដិន ត្រូវបានបដិសេធដោយ លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ និងនៅគ្រាដែលកងកម្លាំងអ៊ុយក្រែនជិតអស់គ្រាប់ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តដទៃទៀត បាននិងកំពុងរកមធ្យោយបាយថ្មីដើម្បីបំពាក់អាវុធដល់ទីក្រុងកៀវ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ