Category: សេដ្ឋកិច្ច

ព្រឹកនេះ! សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​អញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ” ដែលដាក់ទុនជិត ៣៧លានដុល្លារ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី “ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ”។សូមជម្រាបជូនថា​ រោងចក្រដំឡើងរថយន្តតូយ៉ូតា…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ​៥០៛)​ ត្រូវ​លក់តម្លៃ​៤,៤៥០រៀល ខណៈម៉ាស៊ូត​(ចុះថ្លៃ​១០០៛)លក់៤,១០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ​សាំង​(ចុះថ្លៃ​៥០៛)​ ខណៈ​ប្រេងម៉ាស៊ូត (បន្តចុះថ្លៃ​១០០៛)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។…

ម្ចាស់ក្រុមហ៊ុនយក្សអាមេរិកនិងចិនជួបគ្នាពិភាក្សាអំពីការបើកបរស្វ័យប្រវត្តិលើរថយន្តប្រើថាមពលអគ្គិសនី

លោក Elon Musk កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា គាត់មានបំណងពិភាក្សាអំពីការបើករបៀបបើកបរដោយស្វ័យប្រវត្តិនៅលើរថយន្ត Tesla នៅក្នុងប្រទេសចិន។ លោក Musk ចង់បើកដំណើរការការបើកបរដោយខ្លួនឯងពេញលេញ (FSD) នៅក្នុងប្រទេសចិន និងផ្ទេរទិន្នន័យដែលប្រមូលបានក្នុងប្រទេសទៅក្រៅប្រទេស ដើម្បីបណ្តុះបណ្តាលក្បួនដោះស្រាយរបស់វា។FSD មាននៅក្នុងបណ្តាប្រទេសរួមទាំងសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសចិនទេ។ ដំណឹងទស្សនកិច្ចនេះបានកើតឡើងបន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិកបានភ្ជាប់របៀបបើកបរស្វ័យភាពរបស់ក្រុមហ៊ុន Tesla ទៅនឹងការធ្លាក់យ៉ាងតិចចំនួន១៣ករណី ដែលពាក់ព័ន្ធនឹងការស្លាប់ម្នាក់។ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិនលោក…

រយៈពេល១៥ឆ្នាំហើយ ដែលគ្រាប់ស្វាយចន្ទីមិនដែល មានតម្លៃល្អដូចឆ្នាំនេះ

ភ្នំពេញ៖ ប្រជាកសិករដំណាំស្វាយចន្ទី សប្បាយរីករាយជាងបណ្តាឆ្នាំមុនៗនៅគ្រាដែលឆ្នាំនេះ តម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើងគួរឲ្យកត់សម្គាល់។ ការកើនឡើងនេះជាក្តីរំពឹងមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាឆ្នាំមុនៗពោលគឺរយៈពេល១៥ឆ្នាំមកហើយ តម្លៃគ្រាប់ស្វាយចន្ទីមិនដែលខ្ពស់ដូចឆ្នាំនេះទេ។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានឲ្យដឹងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ ពោលគឺក្នុងខែមេសា ឆ្នាំ២០២៤នេះ គ្រាប់ ស្វាយចន្ទីសើម មានតម្លៃខ្ពស់ជាងគេ ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ…

ភាពញញឹមរបស់ ប្រជាកសិករស្រុកកំពង់លែង គឺជាក្តីបំណងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ខណៈស្រូវឡើងថ្លៃ !

ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករស្រុកកំពង់លែង ថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឲ្យតម្លៃស្រូវប្រាំងឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន អាចធ្វើឱ្យពួកគាត់ទទួលបានចំណូល ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារច្រើនជាងមុនមួយកំរិត។ សូមបញ្ជាក់ថា ៖  ប្រជាកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងមមាញឹកប្រមូលផលស្រូវប្រាំង ប្រកបទៅដោយទឹកចិត្តសប្បាយរីករាយដោយសារតែតម្លៃស្រូវប្រាំងរបស់ពួកគាត់ឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ កន្លែងអាជ្ញាធរថ្នាក់ដឹកនាំខេត្ត ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏សាទរចំពោះសមិទ្ធផលដែលប្រជាពលរដ្ឋ ខិតខំដាំដុះ ធ្វើស្រែ ទទួលបានផល…

អបអរសាទរ កម្ពុជា នាំចេញផលិតផលត្រីកែច្នៃទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីជិត៥តោន

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។អ្នកស្រី…

ពិភពលោកចំណាយប្រាក់ ២៤០០ពាន់លាន USD លើការទិញឧបករណ៍ការពារនិងអាវុធនៅឆ្នាំ2023

នៅក្នុងបរិបទនៃភាពតានតឹងកើនឡើងនៅកន្លែងជាច្រើន ការចំណាយលើផ្នែកយោធាសរុបរបស់ប្រទេសជុំវិញពិភពលោកក្នុងឆ្នាំ 2023 បានឈានដល់កម្រិត 2,4 ពាន់ពាន់លាន USD ដែលឈានដល់ការកើនឡើងដ៏ធំបំផុត 6.8% ចាប់តាំងពីឆ្នាំ 2009មក។ការប្រណាំងអាវុធ “ក្តៅ” នៅអាស៊ី៖ ប្រទេសកំពុងមមាញឹកក្នុងការទិញនិងអភិវឌ្ឍអាវុធថ្មីៗជប៉ុនបានជំរុញថវិកាការពារជាតិរបស់ខ្លួនឱ្យកត់ត្រាកម្រិតដោយការប្រណាំងដើម្បីពង្រឹងការការពាររបស់ខ្លួន។ការចំណាយលើវិស័យយោធារបស់សហរដ្ឋអាមេរិកបានឈានដល់ជិត 1 ពាន់ពាន់លានដុល្លារអាមេរិក ដែលលើសពីប្រទេសដទៃទៀត។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)…

អាមេរិកអនុម័តកញ្ចប់ថវិកាជំនួយសរុបជិត១០០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែលនិងតៃវ៉ាន់

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាជំនួយដ៏ធំសម្បើមមួយ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់។កញ្ចប់ថវិកាខាងលើមានទំហំសរុបរហូតដល់ ៩៥ពាន់លានដុល្លារ ខណៈព្រឹទ្ធសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនឹងត្រូវធ្វើការបោះឆ្នោតសម្រេចចំពោះកញ្ចប់ថវិកានោះនៅអំឡុងសប្តាហ៍ក្រោយ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាជាផ្លួវការ។ ក្នុងចំណោមថវិកាជំនួយជិត១០០ពាន់លានដុល្លារនោះ ប្រមាណ៦០.៨៤ពាន់លានដុល្លារ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាពបានជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ

ខេត្តសៀមរាប ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សមិទ្ធផលធំធេងគួរជាទីមោទនៈជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គមនិងសេដ្ឋកិច្ច នាអំឡុង២ទសវត្សរ៍ចុងក្រោយនេះ…

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ រថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា៖​ មោទកភាពកម្ពុជា..🥰🥰🥰​ នេះជាការវិយោគផ្ទាល់របស់ក្រុមRoyal Railway Cambodia(RRC)។លោកអ្នកនាំពាក្យ​ បានបញ្ជាក់បន្ថែមថា​ យើងមានសុទិដ្ឋិនិយមចំពោះគម្រោងធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន…