Category: អន្តរជាតិ

រុស្ស៉ី-អ៊ុយក្រែន បង្កើនការវាយប្រហារតាមផ្លូវអាកាស ដាក់គ្នាទៅវិញទៅមក អង្គការសហប្រជាជាតិអំពាវនាវកាត់បន្ថយភាពតានតឹង

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) លោក Volker Turk បានអំពាវនាវឱ្យមានការបន្ធូរបន្ថយជាបន្ទាន់នូវអរិភាពក្នុងសង្រ្គាមរវាងរុស្ស៉ីនឹងអ៊ុយក្រែន ចំពោះមុខការកើនឡើងនៃសកម្មភាពវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក។ការិយាល័យសិទ្ធិមនុស្ស UN បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «អរិភាពហាក់កំពុងតែមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យបារម្ភ ហើយប្រជាជនស៉ីវិលរាប់សិបនាក់បានបាត់បង់ជីវិតទាំងនៅខាងអ៊ុយក្រែននិងនៅខាងរុស្ស៉ី។ ច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ដាច់ខាតនូវការវាយប្រហារមិនរើសមុខ ក៏ដូចជាការវាយប្រហារ…

កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៤

កងទ័ពជើងទឹកកូរ៉េបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ 2024 ដោយមានការចូលរួមពីនាវាចម្បាំងចំនួន13 គ្រឿង និងយន្តហោះចំនួន 3 គ្រឿងមកពីកងនាវាទី 1 ទី 2 និងទី 3 ។មន្ត្រីកូរ៉េខាងត្បូងបានប្រកាសថា នៅថ្ងៃទី 3 ខែមករា កងទ័ពជើងទឹករបស់ប្រទេសនេះបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូងនៅឆ្នាំ 2024 ។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់…

រុស្ស៊ីបាញ់មីស៊ីលរាប់រយគ្រាប់ អ៊ុយក្រែនបារម្ភខ្លាចបាត់បង់ទីក្រុងធំៗ

រុស្ស៊ីបានបើកការវាយប្រហារដោយមិស៊ីលដែលមានសមត្ថភាពខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់មន្ត្រីទីក្រុងគៀវពីការបាត់បង់ទីក្រុងបន្ថែមទៀតដោយសារតែការផ្តល់ជំនួយយឺតយ៉ាវពីបណ្តាប្រទេសលោកខាងលិច។ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសន្យានៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំសកលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថា អ៊ុយក្រែននឹងសងសឹកយ៉ាងចាស់ដៃប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅក្នុងឆ្នាំ២០២៤នេះ បើទោះជាកញ្ចប់ជំនួយយោធាថ្មីពីសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកកំពុងជាប់គាំងក៏ដោយ។សារអបអរឆ្នាំសកលរបស់លោក ហ្សេលេនស្គី ធ្វើឡើងមិនដល់ ៧២ម៉ោងស្រួលបួលផង បន្ទាប់ពីទីក្រុងមូស្គូបាញ់មីស៊ីលជាច្រើនគ្រាប់និងយន្ដហោះដ្រូនជាច្រើនគ្រឿងដាក់លើបណ្ដាទីក្រុងរបស់អ៊ុយក្រែន ដោយសម្លាប់មនុស្ស ៣៩នាក់ ដែលនេះការជាការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។តាមលោក ហ្សេលេនស្គី…

ព្រះមហាក្សត្រដាណឺម៉ាក ប្រកាសដាក់រាជសម្បត្តិ នៅយប់ឆ្លងឆ្នាំ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ ព្រះមហាក្សត្រិយ៍នៃប្រទេសដាណឺម៉ាក Margrethe ទី២ ដែលជាស្ដេចសោយរាជ្យយូរជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប បានប្រកាសថាព្រះអង្គនឹង ដាក់រាជ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយសោយរាជ្យអស់ ៥២ឆ្នាំ ហើយព្រះបុត្រាចម្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់រជ្ជទាយាទ Frederik…

ចិនមានរដ្ឋមន្ត្រីការពារជាតិថ្មី ក្រោយតំណែងនេះនៅទំនេរតាំងតែពីខែតុលា ក្រោយការដករដ្ឋមន្រ្តីចាស់យ៉ាងអាថ៌កំបាំង

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានប្រកាសពីការតែងតាំង លោក Dong Jun ដែលជាអតីតប្រមុខកងទ័ពជើងទឹក ឱ្យឡើងធ្វើជារដ្ឋមន្រ្តីការពារជាតិថ្មី ជាតំណែងដែលទុកនៅទំនេរ ចាប់តាំងពីការដករដ្ឋមន្រ្តីការពារជាតិមុន គឺលោក Li Shangfu កាលពីខែតុលា។ទីភ្នាក់ងារព័ត៌មានចិន…

អេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ស្តីពីបទឈប់បាញ់នៅហ្គាហ្សា

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្រ្តីហាម៉ាសបាននិយាយថា គណៈប្រតិភូរបស់ខ្លួននឹងធ្វើដំណើរទៅដល់ទីក្រុងគែរ ប្រទេសអេហ្ស៉ីប នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សា ក៏ដូចជាបញ្ចេញយោបល់អំពីផែនការរបស់អេហ្ស៉ីបសម្រាប់បទឈប់បាញ់មួយ ដែលអាចនឹងនាំទៅរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា។ផែនការនេះត្រូវបានដាក់ចេញកាលពីសប្តាហ៍មុនដល់មន្ត្រីនៃក្រុមហាម៉ាស និងក្រុម Islamic Jihad ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៉ីស្រាអែល។ បើតាម ប្រភពជិតស្និទ្ធនឹងក្រុមហាម៉ាស ផែនការ…

យុវជនម្នាក់នៅរស់រានមានជីវិតក្រោយ 28 ម៉ោងតោងកង់យន្តហោះពីអាល់ហ្សេរីទៅប្រទេសបារាំង

ហេតុការណ៍នេះបានកើតឡើងនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Algerie ពីទីក្រុង Oran ប្រទេសអាល់ហ្សេរី ទៅកាន់អាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ។កាលពីថ្ងៃទី 28 ខែធ្នូ មន្ត្រីបារាំងបានប្រកាសថា យុវជនម្នាក់អាយុជាង 20 ឆ្នាំត្រូវបានគេរកឃើញលាក់ខ្លួននៅក្នុងបន្ទប់ឧបករណ៍ចុះចត(បន្ទប់កង់យន្តហោះ) ក្នុងស្ថានភាពមានការថយចុះកម្តៅខ្លាំង ប៉ុន្តែនៅតែមានសំណាងនៅមានជីវិត។យោងតាមរដ្ឋអាជ្ញាបារាំង…

រុស្ស៊ីបំផ្លាញមីស៊ីល Patriot នៅ Odessa ជាការសងសឹក Su-34 ចំនួន ៣ គ្រឿងត្រូវបាញ់ទម្លាក់

មានព័ត៌មានថារុស្ស៊ីបានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot របស់អ៊ុយក្រែននៅទីក្រុង Odessa ដោយសងសឹកចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំង Su-34 ចំនួនបីគ្រឿង។នៅយប់ថ្ងៃទី 27 ខែធ្នូ ការវាយឆ្មក់ដ៏ធំមួយដោយយន្តហោះគ្មានមនុស្សបើក kamikaze “Geran-2” របស់រុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Odessa ។អ្នកនាំពាក្យសម្រាប់បញ្ជាការប្រតិបត្តិការនៃក្រុម “ភាគខាងត្បូង” នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Vladislav Nazarov…

យន្តហោះដឹកអ្នកដំណើររុស្ស៊ីច្រឡំចុះចតលើផ្ទាំងទឹកកក

អ្នកបើកយន្តហោះបានធ្វើការត្រួតពិនិត្យកំហុសដែលបណ្តាលឱ្យយន្តហោះ Antonov-24 ដឹកអ្នកដំណើរ 30 នាក់បានចុះចតខុសនៅលើផ្ទាំងទឹកកកក្បែរអាកាសយានដ្ឋានមួយនៅភាគខាងកើតនៃប្រទេសរុស្ស៊ីនៅថ្ងៃនេះ (ថ្ងៃទី 28 ខែធ្នូ) ។យោងតាមទីភ្នាក់ងារព័ត៌មាន Reuters យន្តហោះ Antonov-24 សម័យសូវៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Polar Airlines បានចុះចតដោយសុវត្ថិភាពនៅក្នុងទន្លេ Kolyma ក្បែរតំបន់ Zyryanka ក្នុងតំបន់…

រថយន្តដឹកប្រេងបានផ្ទុះឆេះ មនុស្ស៤០នាក់បានស្លាប់ពេលកំពុងប្រមូលសាំងនៅប្រទេសលីបេរីយ៉ា

គិតត្រឹមថ្ងៃទី 28 ខែធ្នូ មនុស្សយ៉ាងតិច 40 នាក់បានស្លាប់ដោយសារមានវត្តមាននៅកន្លែងកើតហេតុនៃរថយន្តដឹកប្រេងបានក្រឡាប់នៅកណ្តាលប្រទេសលីបេរីយ៉ា(Liberia) ដើម្បីប្រមូលប្រេងដែលកំពប់ចេញពីរថយន្ត។លោក Francis Kateh ប្រធានមន្ទីរសុខាភិបាលស្រុក Lower Bong បាននិយាយថា មនុស្សរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ជាក់ស្តែង ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ (២៦ ធ្នូ) នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានជួបឧបទ្ទវហេតុនៅក្នុងស្រុក Lower…