Category: អន្តរជាតិ

ប៉ាគីស្ថាន៖ ផ្ទុះគ្រាប់បែកពីរគ្រាប់នៅមុនថ្ងៃបោះឆ្នោតយ៉ាងហោចណាស់មនុស្ស២២នាក់ស្លាប់

យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះគ្រាប់បែកពីរគ្រាប់ដែលបានកើតឡើងនៅថ្ងៃទី ៧ ខែកុម្ភៈនៅខាងក្រៅការិយាល័យរបស់បេក្ខជនដែលចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនៅក្នុងប្រទេសប៉ាគីស្ថាន។ ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃមុនការបោះឆ្នោតសកលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។យោងតាមមន្ត្រីក្នុងតំបន់ ការវាយប្រហារលើកដំបូងបានកើតឡើងនៅជិតការិយាល័យរបស់បេក្ខជនឯករាជ្យនៅស្រុក Pishin ខេត្ត Balochistan ភាគនិរតីប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស ១២នាក់ និងរបួស២៥នាក់ ។ ទន្ទឹមនឹងនេះដែរ ការផ្ទុះលើកទីពីរបានកើតឡើងនៅជិតការិយាល័យបោះឆ្នោតរបស់បេក្ខជនម្នាក់មកពីគណបក្សអ៊ិស្លាមនិយម Jamiat Ulema-e-Islam-F (JUI-F)…

ស្ថានភាពឧបទ្វីបកូរ៉េ កាន់តែតានតឹងក្រោយ កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់ប្រភពព័ត៌មានពី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បានបោះឆ្នោតលុបចោលច្បាប់ គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង…

អាមេរិកនិងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ីកាលពីខែមករា។ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia និងឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំ UN លោក…

រដ្ឋ California រងការវាយប្រហារដោយព្យុះភ្លៀង ទឹកជំនន់ បំណាក់ដី

ភាគខាងត្បូងរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ខែកុម្ភៈ មានភ្លៀងធ្លាក់ជោកជាំ និងទឹកជំនន់តាមដងផ្លូវ ក៏ដូចជាបំណាក់ដីនៅទូទាំងតំបន់។ សេចក្តីណែនាំអំពីគ្រោះទឹកជំនន់ ខ្យល់បក់ខ្លាំង និងលក្ខខណ្ឌព្យុះរដូវរងា ត្រូវបានផ្សព្វផ្សាយនៅទូទាំងរដ្ឋ California និងរដ្ឋ Arizona ជាកន្លែង ដែលមានប្រជាជន ៣៥លាននាក់រស់នៅ ខណៈអាជ្ញាធរបានណែនាំដល់ប្រជាជនមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅលើដងផ្លូវ ឬកុំចេញក្រៅបើគ្មានការចាំបាច់។ទីភ្នាក់ងារឧតុនិយមជាតិ (NWS)…

ព័ត៌មានចុងក្រោយអំពី​ព្រះរាជសុខភាពរបស់ស្តេច Charles៖ កើតជំងឺមហារីក នឹងដកខ្លួនចេញពីព្រះរាជកិច្ចមួយចំនួន

ព័ត៌មានចុងក្រោយពីវិមាន Buckingham បាននិយាយថាស្តេច Charles ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកំឡុងពេលព្យាបាលការរីកក្រពេញប្រូស្តាត។នៅថ្ងៃទី 5 ខែកុម្ភៈ (ម៉ោងក្នុងស្រុក) វិមាន Buckingham បានប្រកាសថាការធ្វើតេស្តដែលធ្វើឡើងដោយស្តេច Charles III ( ព្រះជន្ម​ 75​ ព្រះវស្សា​) បង្ហាញថាស្តេចមាន “ទម្រង់នៃជំងឺមហារីក” ។…

រុស្ស៊ីគ្រប់គ្រង 26% នៃទឹកដីអ៊ុយក្រែន ទីក្រុងមូស្គូនិយាយថា EU កំពុងរុញ Kiev ចូលទៅក្នុងរណ្តៅនៃបំណុល

ប្រធានាធិបតី Zelensky បានបង្ហើបថា រុស្ស៊ីបានគ្រប់គ្រង 26% នៃទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីជម្លោះរយៈពេល 2 ឆ្នាំ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ប្រាក់កម្ចីថ្មីរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែននឹងរុញច្រាន Kiev ចូលទៅក្នុងរណ្តៅនៃបំណុល។យោងតាម Ukrinform កាលពីថ្ងៃទី 5 ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky…

អ៊ុយក្រែនបានបាត់បង់កងទ័ពជាង ២៣ពាន់នាក់ក្នុងរយៈពេលមួយខែ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រកាសកាលពីថ្ងៃទី ៤ ខែកុម្ភៈថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានជាង 23 ពាន់នាក់នៅក្នុងខែមករា ឆ្នាំ 2024 ។ប្រមុខក្រសួងការពារជាតិរុស្ស៊ី – ឧត្តមសេនីយ៍ Sergei Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំប្រធានបទជាមួយថ្នាក់ដឹកនាំនៃកងទ័ពរុស្ស៊ីថា ដោយសារតែប្រសិទ្ធភាពនៃថាមពលរួមរបស់រុស្ស៊ី ការខាតបង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងការវាយបកនៅខែកញ្ញា…

ប្រធានាធិបតីអ៊ុយក្រែន ទៅសួរសុខទុក្ខកងទ័ពជួរមុខ

សារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅជួរមុខសមរភូមិភាគអាគ្នេយ៍ ហើយបានប្រគល់មេដាយដល់ពួកគេ ចំពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេទ័ពដ៏មានប្រជាប្រិយអាចនឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះ។លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានទៅទស្សនាតំបន់ Zaporizhzhya ថា «វាជាកិត្តិយសណាស់ដែលបាននៅទីនេះនៅថ្ងៃនេះ។ ដើម្បីគាំទ្រនិងផ្តល់រង្វាន់ដល់អ្នកចម្បាំង។…

ពលរដ្ឋលើសពី៩០% នៅលើពិភពលោកថ្កោលទោសដល់អាមេរិក «រកប្រាក់កម្រៃពីសង្គ្រាម»

ឈ្មួញសង្គ្រាមអាមេរិកពិតជាមិនចង់ឱ្យពិភពលោកស្ងប់ស្ងាត់មានសន្តិភាពនោះឡើយ ដោយសារតែ អាមេរិករកប្រាក់ចំណូលបានយ៉ាងច្រើនពីភាពតានតឹងនៅជុំវិញពិភពលោក ។កាលពីឆ្នាំសារពើពន្ធ ២០២៣ ទំហំលក់សព្វាវុធទៅកាន់បរទេសរបស់អាមេរិកបានឈានដល់២៣៨ ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាថ្មី ព្រមពេលជាមួយនេះផងដែរ ទំហំថវិកាការពារជាតិក្នុងឆ្នាំសារពើពន្ធ២០២៤ របស់អាមេរិកឈានដល់ទៅ ៨៨៦ ពាន់លានដុល្លាអាមេរិកឯណោះ។CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់ប្រជាមតិអន្តរជាតិមួយ ចំពោះអ្នកប្រើអុីនធើណេតទូទាំងពិភពលោក ដែលបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៨៨% ថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានបង្កភាពតានតឹងក្នុងក្របខ័ណ្ឌពិភពលោក…

ក្រុមគាំទ្រអុីរ៉ង់ វាយប្រហារដោយកាំជ្រួចជាបន្តបន្ទាប់ជាការសងសឹកនឹងអាមេរិក

មូលដ្ឋានទ័ពអាមេរិកក្នុងខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី ក្បែរតំបន់ឧស្ម័ន Koniko ត្រូវបានវាយប្រហារដោយមីស៊ីល។ ឧបទ្ទវហេតុនេះបង្ហាញថាភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង។ព័ត៌មានអំពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី 3 ខែកុម្ភៈ ត្រូវបានរាយការណ៍ និងបញ្ជាក់ដោយប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និងអ្នកជំនាញរុស្ស៊ី Mikhail Zvinchuk ។យោងតាមប្រភពបានឱ្យដឹងថា មូលដ្ឋានទ័ពអាមេរិក គឺជាគោលដៅនៃកាំជ្រួចប្រហែល…