Category: អន្តរជាតិ

អុីរ៉ង់ទទួលបានយន្តហោះចម្បាំងSu-35 និងមីស៊ីល S-400 ចំពេលស្ថានការណ៍កាន់តែតានតឹងជាមួយអុីស្រាអែល

កងទ័ពអុីរ៉ង់អាចនឹងត្រូវបានពង្រឹងដោយអាវុធទំនើបៗរបស់រុស្ស៊ី ដើម្បីទប់ទល់លទ្ធភាពនៃការវាយប្រហារសងសឹកពីអុីស្រាអែល។ ការបោះពុម្ភផ្សាយរបស់កាសែត Washington Post (WP) បន្ទាប់ពីបានពិគ្រោះជាមួយប្រភពស៊ើបការណ៍សម្ងាត់បាននិយាយថា ទីក្រុងម៉ូស្គូប្រហែលជាបានផ្ទេរយន្តហោះចម្បាំងទំនើប Su-35 ទៅកាន់ទីក្រុងតេអេរ៉ង់។សកម្មភាពនេះត្រូវបានគេជឿថាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែទូលំទូលាយរវាងរុស្ស៊ី និងអុីរ៉ង់ រួមទាំងការផលិតរួមគ្នានៃយន្តហោះគ្មានមនុស្សបើកអត្តឃាត និងការអភិវឌ្ឍផ្កាយរណបអុីរ៉ង់។យោងតាម WP កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Su-35 នឹងបង្កើនសក្តានុពលយោធារបស់អុីរ៉ង់យ៉ាងសំខាន់ប្រឆាំងនឹងហានិភ័យនៃជម្លោះជាមួយអុីស្រាអែល នៅពេលដែលទីក្រុង Tel Aviv…

ទាហានឆ្នើមណាតូ បានបង្ហាញខ្លួននៅអ៊ុយក្រែន

គេហទំព័រព័ត៌មាន Tsargrad នាពេលថ្មីៗនេះ បាននិយាយថា អង្គភាពវរជននៃកងកម្លាំងណាតូ បានទៅដល់ទីក្រុង Lviv និង Kiev របស់អ៊ុយក្រែនហើយ។ ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីប្រទេសសមាជិកមួយចំនួននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដឹកនាំដោយប្រទេសបារាំងបានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ ការវិវឌ្ឍទាំងនេះបង្កើនក្តីបារម្ភអំពីការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងរុស្ស៊ីនឹងអង្គការណាតូនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានព្រមានថា លោកខាងលិចបញ្ជូនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន…

យោធាកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនជាមួយកូរ៉េខាងជើង

ថ្ងៃនេះ (១៧ មេសា) កងកម្លាំងយោធាកូរ៉េខាងត្បូងជាមួយការរួមបញ្ចូលនៃកងទ័ព និងកងម៉ារីនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ក្បែរព្រំដែនជាមួយកូរ៉េខាងជើង។ ដូច្នោះហើយ ទាហានប្រហែល 430 នាក់ មកពីអង្គភាពរដ្ឋធានី និងកងម៉ារីនទី 2 បានចូលរួមក្នុងសមយុទ្ធដែលធ្វើឡើងនៅ កន្លែងបាញ់ប្រហារនៅទីក្រុង Cherwon ចម្ងាយប្រហែល 85 គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល។ សមយុទ្ធនេះក៏បានចល័តកងកាំភ្លើងធំបាញ់ដោយខ្លួនឯងចំនួន 30…

គ្រោះទឹកជំនន់នៅទីក្រុងឌូបៃ ខណៈអ្នកស្លាប់នៅអូម៉ង់កើនដល់១៨នាក់

សារព័ត៌មាន AFP បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ជន់លិចផ្លូវ ផ្ទះ និងផ្សារទំនើបជាច្រើន ព្រមទាំងបង្ខំអាកាសយានដ្ឋានទីក្រុងឌូបៃ ត្រូវផ្អាកប្រតិបត្តិការរបស់ខ្លួនមួយរយៈពេល ខ្លី ខណៈព្យុះភ្លៀងដ៏កម្រមួយបានវាយប្រហារលើផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបន្សល់ទុកមនុស្ស១៨នាក់ស្លាប់ក្នុងប្រទេសអូម៉ង់។ ទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវបានជន់លិចដោយសារព្យុះភ្លៀង ដែលបង្កជាគ្រោះទឹកជំនន់ក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។…

រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិនបានបើកកិច្ចសន្ទនាលើកដំបូងក្នុងរយៈពេលជាង ២ ឆ្នាំ

រដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិនបានបើកកិច្ចសន្ទនាលើកដំបូង បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំ ដែលបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរលាយភាពជាប់គាំង ងាកទៅរកភាពល្អប្រសើរឡើងវិញ។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសន្ទនាតាមអុីនធឺណិតជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Quan កាលពីថ្ងៃទី ១៦ ខែមេសា។ នេះជាទំនាក់ទំនងលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបន្ទាប់ពីជាង ២ ឆ្នាំ និងជាលើកដំបូងចាប់តាំងពីលោក…

សភាតំណាងរាស្រ្តថៃ អនុម័តច្បាប់ស្តីពីអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់

សភាតំណាងរាស្រ្តថៃបានបោះឆ្នោតអនុម័តច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយនាំប្រទេសអាស៊ីអាគ្នេយ៍មួយជំហានកាន់តែខិតជិតក្លាយជាទឹកដីទីបីក្នុងអាស៊ី ដើម្បីធានាសិទ្ធិអាពាហ៍ពិពាហ៍ស្មើគ្នា។សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់សមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីការអានលើកទីបី និងចុងក្រោយដែលមានសមាជិកសភាចំនួន 400 នាក់បានបោះឆ្នោតគាំទ្រ ហើយមានតែសមាជិកសភាចំនួន 10 នាក់ប៉ុណ្ណោះដែលជំទាស់។ច្បាប់នេះនៅតែទាមទារការយល់ព្រមពីព្រឹទ្ធសភា និងហត្ថលេខារបស់ព្រះមហាក្សត្រ មុនពេលចូលជាធរមាន ដំណើរការដែលអាចចំណាយពេលរាប់ខែ។ប្រសិនបើច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ ប្រទេសថៃនឹងក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា និងជាទឹកដីទីបីក្នុងទ្វីបអាស៊ីដែលអនុញ្ញាតឱ្យមានសមភាពអាពាហ៍ពិពាហ៍បន្ទាប់ពីតៃវ៉ាន់ (ចិន) ធ្វើឱ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់នៅឆ្នាំ 2019 និងនេប៉ាល់នៅឆ្នាំ 2023។Plaifah Kyoka…

ការស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសប៉េរូបានកើនឡើង ដោយសារការប្រែប្រួលអាកាសធាតុ មូសខ្លាកើនឡើង

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី 12 ខែមេសា បានដកស្រង់ទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសប៉េរូ អ្នកជំនាញអាមេរិកខាងត្បូងបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដែលឆ្លងដោយមូសខ្លាបានកើនឡើងជាងបីដងនៅក្នុងប្រទេសប៉េរូ គិតមកដល់ពេលនេះក្នុងឆ្នាំ 2024។នៅសប្តាហ៍នេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីប៉េរូ លោក Dina Boluarte បាននិយាយថា ខ្លួនបានអនុម័ត “ក្រឹត្យស្តីពីភាពអាសន្ន” ដែលអនុញ្ញាតឱ្យមានវិធានការសេដ្ឋកិច្ចពិសេស ដើម្បីពង្រឹងផែនការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលអ្នកជំនាញបាននិយាយថា…

បក្សប្រឆាំងកូរ៉េឈ្នះធំ ប្រធានាធិបតី Yoon Suk-yeol ប្រឈមនឹងការលំបាក

គណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសភាដែលបានធ្វើឡើងកាលពីថ្ងៃទី 10 ខែមេសា ដោយបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ប្រធានាធិបតី Yoon Suk-yeol និងគណបក្សរបស់គាត់។យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters គណបក្សប្រជាធិបតេយ្យ (DP) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះការបោះឆ្នោតសភាជាតិកូរ៉េ ប៉ុន្តែទំនងជាមិនអាចទទួលបានសំឡេងភាគច្រើនលើសលប់នោះទេ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិកូរ៉េ (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា សន្លឹកឆ្នោត ៩៩.៦% ត្រូវបានរាប់ ហើយគណបក្ស…

អាមេរិកលក់ប្រព័ន្ធការពារដែនអាកាសឱ្យទៅអ៊ុយក្រែនក្នុងតម្លៃជិត១៤០លានដុល្លារ

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤បានឱ្យដឹងថា មន្រ្តីក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងលក់ឱ្យអ៊ុយក្រែននូវសម្ភារមានតម្លៃសរុបជាទឹកប្រាក់ ជិត១៤០លានដុល្លារ សម្រាប់ការជួសជុលថែទាំ ក៏ដូចជាដំឡើងសមត្ថភាពរបស់ប្រព័ន្ធការពារដែនអាកាស HAWK ដើម្បីជួយទីក្រុងកៀវការពារខ្លួនពីការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៉ីលគ្រូសរបស់រុស្ស៉ី។បើតាមមន្រ្តីអាមេរិកខាងលើដែលបានបង្ហើបឱ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ការលក់សម្ភារយោធានេះ មានទំហំរហូតដល់ ១៣៨លានដុល្លារ។ សហរដ្ឋអាមេរិក បានចាប់ផ្តើមបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាស…

អាវុធអ៉ីរ៉ង់ដែលអាមេរិករឹបអូសបាន បញ្ជូនទៅឱ្យអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា យោធាអាមេរិកបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកបានបញ្ជូនកាំភ្លើងរាប់ពាន់ដើមនិងគ្រាប់រំសេវជាង ៥០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែន ខណៈអាវុធទាំងនេះត្រូវបានរឹបអូសកាលពីឆ្នាំមុនៗ នៅពេលដែលអ៉ីរ៉ង់ដឹកជញ្ជូនទៅឱ្យក្រុមហ៊ូទី។នេះជាជំនួយយោធាថ្មីចុងក្រោយដែលរដ្ឋបាល លោក បៃដិន ផ្តល់ទៅកាន់អ៊ុយក្រែនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៉ី។ បើតាមទីបញ្ជាការកណ្តាលយោធាអាមេរិក (CENTCOM) អាវុធដែលសហរដ្ឋអាមេរិកផ្ទេរទៅឱ្យទីក្រុងកៀវ កាលពីថ្ងៃទី៤ ខែមេសា…