Category: ព័ត៌មានជាតិ

សង្ស័យប្រើគ្រឿងញៀនលើសកម្រិតរត់ធ្លាក់ពីលើផ្ទះស្លាប់បាត់បង់ជីវិត

ខេត្តកណ្ដាល៖ បុរសម្នាក់រត់ធ្លាក់ពីលើផ្ទះ បណ្ដាលឱ្យស្លាប់ ដែលគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចដីឡូត៍របស់ឈ្មោះ ចុង ជា ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ…

ទីប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ស២​ ធ្វេីសុីថ្ងៃ១៤កុម្ភះ​ !

—————————– ១៤កុម្ភៈ​: ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើមគេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជាសកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ ។ តែផ្ទុយទៅវិញថ្ងៃនេះ​ ត្រូវ​បានក្រុមយុវជន​ យុវនារីមួយក្តាប់តូចធ្វេីឲ្យខូចដេីម្បី​ទាញយកផលចំណេញ និយមជូនកាដូ ជូនផ្កាគ្នាជាថ្នូរនៃការសុំ និង ជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់ជាដើម  និងមានយុវតីខ្លះទៀតខំរក្សាខ្លួនប្រាណមកអស់រយៈពេល១៥-១៦ឆ្នាំមកហើយក៏ត្រូវសម្រេចចិត្តលះបង់ខ្លួនប្រាណក្នុងថ្ងៃនេះក៏មានដែរ។   ជាក់ស្តែងគេសង្កេតឃើញ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»…

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំធ្វើច្បាប់អធិការកិច្ចឲ្យបានចេញនៅក្នុងឆ្នាំ២០២៤ ដើម្បីជាគោលនៃកិច្ចប្រតិបត្តិការការងាររដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំធ្វើច្បាប់អធិការកិច្ចឲ្យបានចេញនៅក្នុងឆ្នាំ២០២៤ ដើម្បីជាគោលនៃកិច្ចប្រតិបត្តិការការងាររដ្ឋ។សម្ដេចថា៖ «ខ្ញុំគិតថាក្រោយពីឆ្នាំនេះចេញយើងនឹងអាចដោះស្រាយបានទាក់ទងទៅនឹងការបែងចែកភារកិច្ចនិងគោលការណ៍»។សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រែក្លាយពីប្រទេសដែលហែកហួរដោយសារសង្រ្គាម ឱ្យទៅជាប្រទេសដែលមានសុខសន្តិភាព…

ផ្កាយរណប​ថៃ​បង្ហាញ​ទីតាំង​ឆេះ​ព្រៃ ១០០០​កន្លែង​នៅ​កម្ពុជា និង​ជាង ១០០០​កន្លែង​នៅ​ថៃ​រាជរដ្ឋាភិបាល​ទាំងពីរ​សន្យា​ស្រាវជ្រាវ​ទៀត​!

ប្រទេស​ថៃ​៖​រូប​ភា​ពី​ផ្កាយរណប GISTDA ក្នុង​ថ្ងៃទី​០៩ កុម្ភៈ​បានបង្ហាញ​នូវ ទីតាំង​មាន​ចំណុចក្តៅ​ក្នុងប្រទេស​កម្ពុជា និង​ថៃ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​ក្នុងនោះ កម្ពុ​ជាមាន​តំបន់​ក្តៅ​ចំនួន​១៣១៥​កន្លែង និង​ថៃ​មាន​ចំនួន ១០៥៤​កន្លែង​តិចជាង​។ ទោះបីយ៉ាងណា​ផ្កាយរណប​GISTDA ថា​ទីតាំង​ក្តៅ​មានការ​ប្រែប្រួល​ពីមួយ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ក្នុង​ថ្ងៃទី ០៨ កុម្ភៈ កម្ពុ​ជាមាន​ទីតាំង​ក្តៅ​ត្រឹមតែ​៥២៤​កន្លែង និង​ថៃ​មាន​រហូតដល់ ១១៥១​កន្លែង​។​a fire foree ​ទីតាំង​ក្តៅ​ភាគច្រើន​ក្នុងប្រទេស​កម្ពុជា​កើតចេញពី​ការដុត​សម្រាម…

មនុស្ស ២៣​នាក់​ទៅតាម​កុងម៉ា​និង របួស​៤១​នាក់​ព្រោះ​ចរាចរ រយៈពេល​៣​ថ្ងៃ ចូលឆ្នាំ​ចិន​

ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស ២៣​នាក់​បាន​ទៅតាម​កុងម៉ា ត្រឹមតែ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ចុង​សប្ដាហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង ២៣​នាក់​នោះ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍…

ខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់ មកលេងកម្សាន្ត ក្នុងរយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំចិន-វៀតណាម​

ខេត្ត​កែប​៖ បេីតាមការ​បញ្ជាក់ពី​ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឱ្យដឹងថា ខេត្ត​កែប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម​ គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​ ៧៣,១៤៥នាក់។ កើនឡើង…

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ យុទ្ធនាការចែកជូនពលរដ្ឋដាំកូនឈើដោយឥតគិតថ្លៃចំនួន ១លានដើម នៅក្នុងឆ្នាំ២០២៤នឹងទទួលបានជោគជ័យ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងបរិស្ថាន តាមរយះ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើចំនួន ៤១៦,១៦៣ដើម សម្រាប់យុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា…

ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ , មានតែរបួស

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកភ្នំស្រួច បញ្ជាក់ថា ករណីក្មេងស្ទាវវាយគ្នា នៅលើឧទ្យានជាតិភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ពុំមានករណីស្លាប់ដូចការលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ ហើយភ្លាមៗបន្ទាប់ពីមានករណីខាងលើកើតឡើង កម្លាំងនគរបាលស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបាន៣នាក់ផងដែរ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។រដ្ឋបាលស្រុកភ្នំស្រួច សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ផ្អែកតាម Page Facebook មានករណីក្មេងទំនើងបង្ករអំពើហឹង្សានៅឧទ្យានជាតិគីរីរម្យបណ្តាលអោយស្លាប់មនុស្ស រដ្ឋបាល…

តម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែកុម្ភៈ ឆ្នាំ២០២៤ ,សាំង = ៤.៣០០៛ (ចុះថ្លៃ ៥០៛), ម៉ាស៊ូត = ៤.២៥០៛ (តម្លៃដដែល)

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា ៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់២០ ខែកុម្ភ: ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៥៦៥រៀល/បើត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៥១៥រៀល/បើត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil Soppes។អនុវត្តតាមមាគោលការណ៍ដែលដាក់ចុះដោយ…