Category: ព័ត៌មានជាតិ

រន្ធត់ណាស់! បើកត្រាក់ទ័រដឹកស្រូវតាមភ្លឺប្រឡាយរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯងស្លាប់គួរឱ្យអាសូរ

ខេត្តស្វាយរៀង៖ បុរសម្នាក់បើកត្រាក់ទ័រដឹកស្រូវតាមភ្លឺប្រឡាយ ចៃដន្យរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះជីវិត តែអកុសលហួសពេលទៅហើយ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅត្រង់ចំណុចភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះសុិន សេដ្ឋ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៍។តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានបើកត្រាក់ទ័រមួយគ្រឿងដឹកស្រូវតាមភ្លឺប្រឡាយ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយទឹកសង្កត់ខ្លួនឯងបណ្តាលអោយស្លាប់តែម្តង។ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងបានពិនិត្យសពដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រាក់ទ័រសង្កត់ពីលើប្រាកដមែនដោយបុរសរងគ្រោះបើកបរមានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន។បន្ទាប់ពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការតេស្តរកសារធាតុញៀនលើមន្ត្រីរាជការជិត ២.០០០ នាក់ នៃចំនួន ៣៥ មន្ទីរអង្គភាព

ខេត្តកំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤…

ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ តែងតែ​យកចិត្តទុកដាក់​មន្រ្តី​ក្រោមឱវាទ​ ពេលជួបបញ្ហា

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានចាត់លោកឧត្តមសេនីយ៍ត្រី សាន់ សុខហេង​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ សៀង​ សុវណ្ណារិទ្ធិ​ អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក​ អិន​…

កូនបំណុលក្លាយជាឃាតកដោយសារទារប្រាក់ជំពាក់ញឹកពេក

ខេត្តឧត្តរមានជ័យ៖ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលយកកាំបិតចុងស្រួចចាក់និងអារ.កជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០នាទី ។ករណីឃាតកម្មនេះបានកើតឡើងនៅចំណុចក្នុងប្រឡាយស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្ក ឡើងដោយជនសង្ស័យឈ្មោះ ឈឿន កុម្ភ:…

%

ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តីនៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…

ក្រុមហ៊ុន​អាម៉េរិក​ចំនួន ១៧​ក្រុមហ៊ុន មាន​ចំណាប់អារម្មណ៍ ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​

ភ្នំពេញ​៖ ក្រុមហ៊ុន​អាម៉េរិក​ធំៗ ប្រមាណ ១៧​ក្រុមហ៊ុន ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប​, បណ្តាញ​ផ្សព្វផ្សាយ​សង្គម​, ទេសចរណ៍​, ហិរញ្ញវត្ថុ​, ថាមពល​, ផ្សារ​លក់រាយ​, កម្មន្តសាល និង​ធានារ៉ាប់រង បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​បំណង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ព្រមទាំង​បានស្នើ​សុំ​ស្វែងយល់​បន្ថែមទៀត អំពី​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។a us companey2 ​ការស្វែងរក​កាលានុវត្តភាព…

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ជាង២ម៉ឺនសេវាដែលមន្រ្តីអត្តសញ្ញាណកម្មផ្ដល់ជូនពលរដ្ឋរយៈពេល៥ថ្ងៃនៃម៉ោងរដ្ឋបាល!

ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២០.២៥៥សេវា នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមលោក ទូច…

អ្នកពាក្យក្រសួងសាធារណការ ៖ យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤

ភ្នំពេញ ៖ យានយន្តសរុប ១០១ ៤៧៣ គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ…

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅព្រះរាជាណាចក្រកម្ពុជា

ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី…

ខេត្ត​បន្ទាយ​មាន​ជ័យ​ទ២​ បន្ទាប់​ពី​ខេត្ត​ព្រះសីហនុ​ បានដឹកនាំមន្រ្តីរាជការធ្វេីតេស្តរកសារធាតុញៀន​ តាមបញ្ជារបស់រាជរដ្ឋាភិបាល

បន្ទាយមានជ័យ៖ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀនតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញនូវវិធានាការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការពិនិត្យធ្វើតេស្តរកសារធាតុញៀននេះ…