Category: ព័ត៌មានជាតិ

ពិតជាឈាមស្រែកស្បែកហៅ! ក្រោយបាញ់សម្លាប់ជនរងគ្រោះប្លន់យកប្រាក់​គេចខ្លួន​ ០២ថ្ងៃក្រោយនគរបាលឃាត់បាន

ខេត្ត​បន្ទាយមានជ័យ​៖​ ដូចពាក្យស្លោកថា​ ឈាមស្រែកស្បែកហៅ​ ឃាតក​ម្នាក់​ បានធ្វេីសកម្មភាព​បាញ់សម្លាប់ជនរងគ្រោះម្នាក់រួចប្លន់យកប្រាក់​ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហេីយបានព្យាយាមរត់គេចខ្លួន​០២ថ្ងៃក្រោយ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​បន្ទាយមានជ័យ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២៤។របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២៤​ចន្លោះម៉ោង២០​ ទៅម៉ោង២១យប់​…

ក្រសួងបរិស្ថាន៖​ កំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​០២​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៧លាន៣ពាន់នាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម…

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ដឹកនាំចុះធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី មិនឱ្យមានលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក ដាក់គ្នាក្នុងបរិវេណសាលា

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយ លោកនាយកវិទ្យល័យឫស្សីកែវ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី…

តូចចិត្ត គូដណ្តឹងសុំបែកគ្នាបុរសម្នាក់ចង.កសម្លាប់ខ្លួនផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តដោយសារគូដណ្តឹងសុំបែកគ្នាចងកសម្លាប់ខ្លួនផ្អើលអ្នកភូមិនៅក្រុងបាវិត។យោងតាម សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ហេង វិច្ឆិកា(ហៅហៃ) ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤…

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី “តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ សម្រាប់រដ្ឋបាលរាជធានីខេត្ត”

ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីសិក្ខាសាលាស្តីពី…

សម្តេចតេជោ ហ៊ុន សែន ប្រកាសលាពីរដ្ឋសភា ក្រោយបំពេញការងារអស់ពេលជាច្រើនឆ្នាំ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលាពីរដ្ឋសភា ក្រោយបំពេញកិច្ចការងារនេះអស់ពេលជាងពាក់កណ្ដាលជីវិត។នៅក្នុងអំឡុងពេលបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចុះហត្ថលេខាលើបញ្ជីវត្ដមានតំណាងរាស្រ្ត ដោយអមមកជាមួយនឹងសំណេរលាពីរដ្ឋសភាយ៉ាងដូច្នេះថា៖…

កម្លាំងជំនាញឆ្មក់បង្ក្រាបទីតាំងក្លិបកម្សាន្ត​យីយោ(ថាំង​ ហ៊ួយ​)​ ​ក្នុងខណ្ឌចំការមន​ ឃាត់មនុស្សជាង១០០នាក់​ និងថ្នាំញៀន៥គីឡូក្រាម

ភ្នំពេញ​ ៖​ កម្លាំងជំនាញ​ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ បានសហការជាមួយកម្លាំងនគបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានធ្វេីការឆ្មក់ចូលបង្រ្កាប​ក្លឹបកម្សានមួយកន្លែងយីយោ​ (ថាំង​ ហ៊ួយ​ ) នៅលើផ្លូវ១០៣ សង្កាត់បឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដោយឃាត់ខ្លួនមនុស្សបានជាង១០០នាក់​មានទាំងជនជាតិបរទេស​ និងជនជាតិខ្មែរ​ ។​ លោកឧត្តមសេនីយ៍ឯក…

ព្រះមហាក្សត្រគូបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា គិតគូរឧត្តមប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បាន​បើកស​ម័យ​ប្រជុំ​រដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ៖ ទី១- ព្រះរាជសារ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ…

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា តំបន់ភាគឧត្តរ និងឦសាន អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤៖ សម្ពាធទាបគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ឡាវ វៀតណាម និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។…

ឃាត់ខ្លួនស្រ្តី២នាក់ បញ្ជូនទៅកាន់តុលាការ និងរំដោះនារីរងគ្រោះចំនួន០៩នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

ភ្នំពេញ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម ។ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន…