Category: ព័ត៌មានជាតិ

សមត្ថកិច្ចនិងអាជ្ញាធរខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ ដើម្បីកុំឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ

ខេត្តកែប ៖ សមត្ថកិច្ច និងអាជ្ញាធរក្រុងកែប បានធ្វើកិច្ចសន្យាជាមួយប្ដីប្រពន្ធ១គូ ជាអាជីវករនៅតំបន់ឆ្នេរ ដែលបានទារប្រាក់១ម៉ឺនរៀល ពីភ្ញៀវទេសចរដែលអង្គុយតាមបណ្ដោយមាត់ឆ្នេរសមុទ្រ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។ សមត្ថកិច្ចនិងអាជ្ញាជរ បានចាត់ទុកថា ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត ហើយតែងយល់ច្រឡំរិៈគន់ដល់អាជ្ញាធរដែនដី…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កសិដ្ឋានផលិតទឹកគោនៅកម្ពុជា បានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ និងជួយកាត់បន្ថយការនាំចូលពីក្រៅប្រទេស

ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការផលិតទឹកដោះគោរបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា គឺបានចូលរួមចំណែកលើកកម្ពស់អាហាររូបត្ថម្ភ ជាពិសេសកុមារ និងសិស្សដែលត្រូវការអាហារបំប៉នសម្រាប់ការរីកលូតលាស់នៃសុខភាពរាងកាយ បញ្ញាស្មារតី ព្រមទាំងកាត់បន្ថយការនាំចូលទឹកដោះគោ និងការផលិតទឹកដោះគោពីបរទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ…

ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត , ជនសង្ស័យក៏ស្លាប់ដែរ

ភ្នំពេញ ៖ ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត និងបានបាញ់សម្លាប់ ជនរងគ្រោះម្នាក់ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ចំណែកជនសង្ស័យ ក៏បានបាញ់សម្លាប់ ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១រូប

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យដាក់ឱ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១រូប ។  បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹង អនុក្រិត្យនេះចាត់ទុកជានិរាយករណ៍  រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងារចម្រុះបានកំពុងអនុវត្តការងារជាអាទិភាព ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គិតចាប់ពីថ្ងៃប្រកាសរហូតមកដល់ថ្ងៃនេះ មានចំនួន ៧០ថ្ងៃគត់ ដែលបានធ្វើកិច្ចការងារជាច្រើនជុំវិញបញ្ហាបឹងទន្លេសាបមានក្រុមការងារចម្រុះ ដូចជាក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនបានរួមសហការជាមួយមន្ត្រីអាជ្ញាធរខេត្តមួយចំនួន បានស្រុះគ្នាចុះធ្វើការជាបន្តបន្ទាប់ ដែលការងារខ្លះបានបង្ហោះផ្សព្វផ្សាយ និងការងារខ្លះត្រូវចុះជាប់ជាប្រចាំដោយមិនបានបង្ហោះផ្សព្វផ្សាយជាសាធារណៈបាននោះទេ។ សម្តេចធិបតី ហ៊ុន…

សារលិខិតថ្លែងអំណរគុណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្តី រដ្ឋមន្តីសួងមុខងារសាធារណៈ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ជាទីស្រឡាញ់រាប់អាន ! ជាបឋម ខ្ញុំសូមថ្លែងអំណរគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលបានទទួល នូវសារលិខិតសម្តែងការអបអរសាទរ…

ផ្លូវជាតិលេខ៣១ (បែកគុស-ទីរួមស្រុកកំពង់ត្រាច) សម្រេចបាន៨០%ហើយ និងគ្រោងបើកឱ្យចរាចរណ៍នៅក្នុងខែមិថុនា ខាងមុខ

ខេត្តតាកែវ ៖ តាមរយៈ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ បានឱ្យដឹងថា មកដល់បច្ចុប្បន្នគម្រោងសម្រេចវឌ្ឍនភាពការងារបាន ៨០%ហើយ និងគ្រោងបញ្ចប់ការងារតួផ្លូវទាំងស្រុង១០០% ព្រមទាំងបើកឱ្យចរាចរណ៍ នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំពោះការបំពាក់បរិក្ខារផ្លូវថ្នល់…

រយៈពេល​ ០៥ថ្ងៃ​! មន្ត្រីជំនាញ​ ក.ប.ប. រកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៩៧.៤២គីឡូក្រាម

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ​ បានឱ្យដឹងថា​ មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តយកចិត្តទុកដាក់លេីការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ​។  ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ចាប់ពីថ្ងៃទី៤-៩ ខែមេសា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប.…

ឯកឧត្តម យឿន យឿត បាននាំយកថវិកាមួយចំនួនយកទៅជូន សមាជិក១គ្រួសារ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជា អនុប្រធាន ប្រតិបត្តិ សមាគមសម្ព័ន្ធ យុវជន អាហាររូបករណ៍ ស២ ថ្នាក់កណ្ដាល អមដំណើរដោយ ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជា ប្រធានសាខា…

កិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលើការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ស្តីពីការពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋាននិងវិទ្យាស្ថាន ព្រមទាំងការិយាល័យចំណុះមជ្ឈមណ្ឌលតម្កល់ឯកសារ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់រដ្ឋលេខាធិការកិច្ចការព្រំដែន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងរដ្ឋលេខាធិការកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ…

មាតិកាផ្សេងៗ