ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ស្តីពីការពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋាននិងវិទ្យាស្ថាន ព្រមទាំងការិយាល័យចំណុះមជ្ឈមណ្ឌលតម្កល់ឯកសារ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់រដ្ឋលេខាធិការកិច្ចការព្រំដែន។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងរដ្ឋលេខាធិការកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៣៥រូប។

អង្គប្រជុំបានពិនិត្យពិភាក្សាទៅលើសេចក្តីពា្រងប្រកាសចំនួន ៦ប្រកាស ដោយមានការសម្រេចឯកភាពទៅលើចំណុចសំខាន់ៗរួមមាន៖ 

១)ការកំណត់ទម្រង់ប្រកាស ។

២)ការកែសម្រួលនិងបង្រួញខ្លឹមសារនៅក្នុងប្រកាសនីមួយៗ ។

៣)ការកែសម្រួលមូលបទប្រកាស ។

និង ៤)ការកំណត់រចនាសម្ព័ន្ធអង្គភាពចំណុះនានា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ