Category: ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រីស្នើក្រសួង វប្បធម៌ចង្អុលបង្ហាញដល់សិល្បករ សិល្បការិនី ពីឥរិយាបថដែលគួរប្រកាន់ យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះ ពាល់លើសិល្បៈវប្បធម៌ប្រពៃណីជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ…

ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

ព្រៃវែង​៖​កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២៤ ក្រោយពេល​ស្ទាក់​ចាប់បាន​នៅ​តំបន់​២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​សម​ត្ត​កិច្ច​បាន​ចាប់​ឃាត់​បាន​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន ដែល​ឈ្មួញ​ទុច្ចរិត​លួច​នាំចូល​បង្កប់​ជាមួយ​ទំនិញ​ផ្សេង ដឹក​តាម​រថយន្ត​ស៊ាំ​យ៉ុង ។a cow india2 ដោយ​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​បាន​ចុះ​ត្រួតពិនិត្យ​បឋម​លើ​ទំនិញ​សាច់​ក្របី​បង្កក​ចំនួន ៣ ៥០០​គីឡូក្រាម ដែល​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ (​គយ​ចល័ត​) ឃាត់​ស្ទាក់​ចាប់បាន​នៅ​តំបន់​២…

ទីបំផុត​! បុរស​ម្នាក់នេះត្រូវបានស្នងការនគរបាលខេត្តកំពត​ អញ្ជើញគាត់​ឲ្យចូលបំភ្លហេីយ​ !

ខេត្ត​កំពត​៖​ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ អញ្ជើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh ដែលបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ ចូលមកបំភ្លឺ​នៅស្នងការដ្ឋាននគរបាលខេត្ត​ បន្ទាប់ពីបានឃើញការថតរូប និងបង្ហោះលើបណ្ដាញសង្គមរបស់ម្ចាស់គណនីមួយនេះ បានបង្ហាញពីកាយវិការមិនសំរម្យនៅតំបន់ទេសចរណ៍រូបសំណាកសេះសមុទ្រ។សូមជម្រាបថា​ បន្ទាប់ពី​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Santa kh…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសម្រេចបានការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ នៅក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ «កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ នៅត្រឹមឆ្នាំ២០២៥ ខាងមុខដ៏ខ្លី តាមការគ្រោងទុក»។គួរបញ្ជាក់ថា ៖ ទិវាគ្រុនចាញ់ពិភពលោក…

តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានធ្វើការពន្យល់ណែនាំងា ៖ តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរ ឬទេ? សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស 30ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី30ថ្ងៃឡើងទៅ…

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល កិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ

អូប្លែកៗអំពីយើងព័ត៌មានទាន់ហេតុការណ៍៖ខ្សឹបដាក់ត្រចៀក….! មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឈ្មោះ (ណុប ឌី) សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល កិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញចែករំលែក៖ ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤…

៥ថ្ងៃដំបូងក្រោយចូលឆ្នាំថ្មី នគរបាលឃាត់ខ្លួនជនសង្ស័យ១៥៧នាក់ ពាក់ព័ន្ធ បទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់!

ភ្នំពេញ ៖ កម្លាំងនគរបាលជាតិបានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញឿនយ៉ាងសកម្ម បើទោះបីជាទើបតែបញ្ចប់ភាពនឿយហត់ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋកម្សាន្តសប្បាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន៦១ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៥៧នាក់។ លោកបានឱ្យដឹងទៀតថា…

ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គ្រោងធ្វើឡើងនៅដើមខែឧសភាខាងមុខនេះ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឱ្យស្របគ្នាជាមួយនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ គួរបញ្ជាក់ថាការសម្រេចជ្រើសរើសយកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាលនេះ គឺជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។នាព្រឹកថ្ងៃទី២២ ខែមេសា…

លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ បានចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកកិច្ចការចុះបញ្ជីដីធ្លីបញ្ចប់វិវាទ គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា ហើយអ្វីដែលយើងបានអនុវត្តនេះ គឺសំដៅទៅបញ្ចប់ឲ្យបានមុនឆ្នាំ២០២៩ ដើម្បីគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ការថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ការថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ ។សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការថ្លែងសុន្ទរកថាពិសេស…

មាតិកាផ្សេងៗ