Category: ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម…

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ…

រកឃើញយានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃនេះ!

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៧គ្រឿង, រថយន្តធំ ០១គ្រឿង,…

សម្ដេចធិបតី៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នឹងហុចផលច្រើនដល់វិស័យសាធារណៈ និងឯកជន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ដែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ៖ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ថ្ងៃនេះ ក៏បានហុចផលយ៉ាងច្រើនទៅដល់វិស័យសាធារណៈ និងឯកជន មានជាអាទិ៍ ចំណេញពេលវេលា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុកដែល ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានមានប្តសាសន៍ថា ៖ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា  ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុកដែល ពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ។ សម្តេចធិបតីបន្តថា ៖ ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង…

គម្រោង«ជីកស្តារប្រឡាយមេ៩៦»សម្រេចបានប្រមាណ ៦៥% ហើយ !

ខេត្តកណ្តាល ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ៖ ការងារជីកស្តារប្រឡាយមេ៩៦ និង ព្រែកគង់ប្រវែង៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹង ពី ៨០ ទៅ ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាផ្នែកមួយ នៃគម្រោងប្រព័ន្ធរំដោះទឹក…

អាណោចអាធ័មបំផុត! បុរសវ័យចំណាស់ម្នាក់​ខណៈជិះម៉ូតូតាមដងផ្លូវ​ត្រូវរថយន្តបែនដឹកខ្សាច់បើកកៀរនិងកិនបែកក្បាលខ្ទេច

ភ្នំពេញ​ ៖​ បុរសវ័យចំណាស់ម្នាក់​បានជិះម៉ូតូតាមដងផ្លូវជាធម្មតា​ ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកកៀរទាក់ដៃចង្កូតឱ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលបែកខួរខ្ទាតពេញផ្លូវ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ​   សពជនរងគ្រោះមានឈ្មោះ អុឹម អឿន អាយុ ៦៤ឆ្នាំ មានទីលំនៅផ្ទះលេខ៦១២ ភូមិក្បាលកោះ  សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន, ការបោះពុម្ពផ្សាយ និងការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។សម្តេចធិបតី លើកថា ៖ «សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ,…

្ទផ្ទះពលរដ្ឋ១៨ខ្នងរងការខូចខាត​ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ភ្លៀង ខ្យល់ ផ្គររន្ទះបានធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាតកាលពីរសៀលម៉ោង៤និង៤០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ។    ប្រភពពីសមត្ថកិច្ចបានប្រាប់ថាៈមុនកើតហេតុគេឃើញមេឃមីរខ្មៅដេរដាសមានស្នូរផ្គរផាំងៗ ផ្លេកបន្ទោភ្លែតៗលាយឡំជាមួយខ្យលបក់បោកយ៉ាងខ្លាំង បក់ប៉ះផ្ទះពលរដ្ឋជាច្រើនខ្នង ខ្លះបេុីងរបើកដំបូលស័ង្កសី ចំណែកមួយភាគទៀតខួចខាតស្ទើរទាំងស្រុង។  ក្នុងហេតុការនោះគេឃើញមានសមត្ថកិច្ចគ្រប់ស្ថាប័នចុះជួយរុះរើនិងខ្លះទៀតជញ្ជូនសម្ភារទុកដាក់ដើម្បីជួសជុលលំនៅឋានឡើងវិញ។    ជុំវិញករណីនេះដែរលោកអភិបាលស្រុកថ្មពួកឯម សុខា មានប្រសាសន៌តាមទូរស័ព្ទថាៈផលប៉ះពាល់ដោយភ្លៀង ផ្គរខ្យល់កន្ទ្រាក់ខ្លាំងមានចំនួន២ឃុំ ទី១គឺឃុំគំរូនិងទី២ឃុំថ្មួពួក ហើយដែលមានផល់ប៉ះពាល់ខ្លាំងគឺនៅទីប្រជុំជន ។…

អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ភ្នំពេញ ៖ អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចធិបតី ផ្តល់នូវអនុសាសន៍ដល់ក្រសួង ព័ត៌មានដូចខាងក្រោម៖ទី១.លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សាក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានត្រូវជំរុញ ដំណើរការឡើងវិញ នូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារ- ព័ត៌មាន និងត្រូវពង្រឹងកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលដែលមាន ស្រាប់នៅក្នុងប្រទេស។ទី២.ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់…