Author: admin

អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនត្រូវបានលើកលែងទោសនិងវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៧ឬ១៨ខែមេសា

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសថៃបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ត្រូវបានលើកលែងទោស ក្រោមហេតុផលថា លោកមានវ័យចំណាស់ សុខភាពមិនល្អ និងបានជាប់ពន្ធនាគារយ៉ាងតិច៦ខែ ។កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Tawee Sodsong ក៏បានប្រកាសថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវលើកលែងទោសនៅចុងសប្តាហ៍ក្រោយ…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្រសួងអធិការកិច្ចត្រូវរៀបចំទទួលពាក្យបណ្តឹងតាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួលដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងទស្សនៈ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»…

អភិបាលខេត្តកំពង់ស្ពឺ ៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ

ខេត្តកំពង់ស្ពឺ ៖ ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានទឹកពុះក្តៅពីធម្មជាតិ ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ នេះជាការបញ្ជាក់ពី លោក វុី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។លោកអភិបាលខេត្តបន្តថា ៖…

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំធ្វើច្បាប់អធិការកិច្ចឲ្យបានចេញនៅក្នុងឆ្នាំ២០២៤ ដើម្បីជាគោលនៃកិច្ចប្រតិបត្តិការការងាររដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់ក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងការរៀបចំធ្វើច្បាប់អធិការកិច្ចឲ្យបានចេញនៅក្នុងឆ្នាំ២០២៤ ដើម្បីជាគោលនៃកិច្ចប្រតិបត្តិការការងាររដ្ឋ។សម្ដេចថា៖ «ខ្ញុំគិតថាក្រោយពីឆ្នាំនេះចេញយើងនឹងអាចដោះស្រាយបានទាក់ទងទៅនឹងការបែងចែកភារកិច្ចនិងគោលការណ៍»។សម្ដេចលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់ក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រែក្លាយពីប្រទេសដែលហែកហួរដោយសារសង្រ្គាម ឱ្យទៅជាប្រទេសដែលមានសុខសន្តិភាព…

សហភាពអឺរ៉ុបបើកផ្លូវសម្រាប់ផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីគាំទ្រអ៊ុយក្រែន

សហភាពអឺរ៉ុប (EU) បាននិយាយថា ខ្លួនបានអនុម័តច្បាប់ពិសេសមួយសម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី។“ការសម្រេចចិត្តថ្ងៃនេះ ស្របតាមមុខតំណែង G7 ជួយបញ្ជាក់ពីស្ថានភាពផ្លូវច្បាប់នៃប្រាក់ចំណូលដែលបង្កើតដោយកន្លែងដាក់មូលបត្រកណ្តាល (CSDs) ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ី និងកំណត់ច្បាប់ច្បាស់លាស់សម្រាប់អង្គភាពដែលគ្រប់គ្រងពួកគេ” ។ ក្រុមប្រឹក្សាបាននិយាយកាលពីថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីសហភាពអឺរ៉ុបបានអនុម័តច្បាប់ថ្មីមួយដែលឈានដល់ការរឹបអូសទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី។ការអនុម័តច្បាប់ថ្មីរបស់ EU ទាក់ទងនឹងទ្រព្យសកម្មដែលបង្កករបស់ធនាគារកណ្តាលរុស្ស៊ីមានន័យថា កន្លែងដាក់មូលបត្រកណ្តាល (CSDs) ដូចជា Euroclear…

អុីស្រាអែលចង់គ្រប់គ្រងទីក្រុង Rafah ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ

រដ្ឋាភិបាលអុីស្រាអែលបានប្រកាសពីគម្រោងវាយប្រហារទៅលើតំបន់កាហ្សាភាគខាងត្បូង ក្នុងនោះមានទីក្រុង រ៉ាហ្វាហ៍ ក្នុងពេលដែលសង្គ្រាមវាយប្រហារគ្នាកាន់តែខ្លាំងរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់។សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានរំលឹកឡើងវិញនៅថ្ងៃចន្ទនេះ ពីការអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ហើយសម្តែងការព្រួយបារម្ភពិសេសចំពោះការវាយប្រហាររបស់អ៉ីស្រាអែលទៅលើទីក្រុង Rafah…

ផ្កាយរណប​ថៃ​បង្ហាញ​ទីតាំង​ឆេះ​ព្រៃ ១០០០​កន្លែង​នៅ​កម្ពុជា និង​ជាង ១០០០​កន្លែង​នៅ​ថៃ​រាជរដ្ឋាភិបាល​ទាំងពីរ​សន្យា​ស្រាវជ្រាវ​ទៀត​!

ប្រទេស​ថៃ​៖​រូប​ភា​ពី​ផ្កាយរណប GISTDA ក្នុង​ថ្ងៃទី​០៩ កុម្ភៈ​បានបង្ហាញ​នូវ ទីតាំង​មាន​ចំណុចក្តៅ​ក្នុងប្រទេស​កម្ពុជា និង​ថៃ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​ក្នុងនោះ កម្ពុ​ជាមាន​តំបន់​ក្តៅ​ចំនួន​១៣១៥​កន្លែង និង​ថៃ​មាន​ចំនួន ១០៥៤​កន្លែង​តិចជាង​។ ទោះបីយ៉ាងណា​ផ្កាយរណប​GISTDA ថា​ទីតាំង​ក្តៅ​មានការ​ប្រែប្រួល​ពីមួយ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ក្នុង​ថ្ងៃទី ០៨ កុម្ភៈ កម្ពុ​ជាមាន​ទីតាំង​ក្តៅ​ត្រឹមតែ​៥២៤​កន្លែង និង​ថៃ​មាន​រហូតដល់ ១១៥១​កន្លែង​។​a fire foree ​ទីតាំង​ក្តៅ​ភាគច្រើន​ក្នុងប្រទេស​កម្ពុជា​កើតចេញពី​ការដុត​សម្រាម…

មនុស្ស ២៣​នាក់​ទៅតាម​កុងម៉ា​និង របួស​៤១​នាក់​ព្រោះ​ចរាចរ រយៈពេល​៣​ថ្ងៃ ចូលឆ្នាំ​ចិន​

ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស ២៣​នាក់​បាន​ទៅតាម​កុងម៉ា ត្រឹមតែ​រយៈពេល ៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ចុង​សប្ដាហ៍​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤​។ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង ២៣​នាក់​នោះ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍…

ប្រធានាធិបតីបារាំងលុបចោលដំណើរទស្សនកិច្ចទៅអ៊ុយក្រែនដោយសារបញ្ហាសន្តិសុខ

ទស្សនាវដ្ដីបារាំង Challenges បានរាយការណ៍កាលពីថ្ងៃទី 11 ខែកុម្ភៈថា ប្រធានាធិបតីបារាំង Emmanuel Macron បានពន្យារពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកនៅអ៊ុយក្រែន ដោយសារការព្រួយបារម្ភអំពីសន្តិសុខ។ដំណើរកម្សាន្តដំបូងត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៣-១៤ ខែកុម្ភៈ។ លោក Macron នឹងទៅទស្សនាទីក្រុង Odessa ដែលជាកំពង់ផែធំបំផុតរបស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ បន្ទាប់មកទៅកាន់ទីក្រុងKiev។រដ្ឋាភិបាលបារាំងមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មានអំពីការធ្វើដំណើរដែលត្រូវបានលុបចោលនោះទេ។ កាលបរិច្ឆេទពិតប្រាកដនៃការធ្វើដំណើររបស់មេដឹកនាំបរទេសទៅកាន់អ៊ុយក្រែន ជារឿយៗមិនត្រូវបានបង្ហាញជាមុនទេ។លើកចុងក្រោយដែលលោក…

អនុរដ្ឋមន្រ្តីការពារជាតិអាមេរិកកាន់តំណែងជំនួសរដ្ឋមន្ត្រីដែលបានចូលពេទ្យជាថ្មី

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់សម្តីអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណដែលបានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅដើម្បីព្យាបាលបញ្ហាតម្រង់នោម។លោកឧត្តមសេនីយ៍ Pat Ryder ដែលជាអ្នកនាំពាក្យមន្ទីរបញ្ចកោណ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin អាយុ ៧០ឆ្នាំ…