Author: admin

សេចក្តីប្រកាសព័ត៌មានស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ…

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤។ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន…

ប្រជាពលរដ្ឋកោតសរសើរនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការរថយន្តទៅវិញទៅមកពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ដោយឥគិតថ្លៃ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋបានចាប់ផ្តើមមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ ជាបន្តបន្ទាប់ និងបង្ហាញពីការពេញចិត្ត និងអរគុណដល់ប្រមុខដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា ដែលបានគិតគូដល់សុខទុក្ខពួកគាត់គ្រប់ពេល។អ្នកស្រី ម៉ៃ ម៉ែណាស់ អ្នករស់នៅក្នុងក្រុងរុនតាឯកតេជោសែន បានលើកឡើងថា អ្នកស្រីពិតជាមានសប្បាយចិត្តជាខ្លាំងដែលបានប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ព្រោះវាចំណេញពេលវេលា កាត់បន្ថយការចំណាយថវិកា និងការធ្វើដំណើរតាមផ្លូវក៏មានសុវត្ថិភាពទៀត ហើយថ្ងៃនេះទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ អ្នកស្រីជិះបានបួនជើងហើយ។ អ្នកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាគោលនយោបាយសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណគឺផ្ដោតសំខាន់ទៅលើឌីជីថល ដែលក្នុងនោះក្រសួងស្ថាប័នរដ្ឋទាំងអស់ត្រូវធ្វើជាគំរូមុនគេនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ បច្ចុប្បន្នបច្ចេកវិទ្យាគឺជាផ្នែកមួយនៃជីវិតរបស់យើងហើយ ដោយមិនអាចដកចេញបាននោះទេ អ្វីដែលសំខាន់គឺត្រូវតែអោបក្រសោបនឹងប្រើប្រាស់វាជាប្រយោជន៍។ ហើយក្រសួងស្ថាប័នរដ្ឋត្រូវធ្វើជាគំរូមុនគេ។សម្ដេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាទី២ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ…

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជា​ជាបន្ទាន់ ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ចាត់ការ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង ដែល​​បើក​ថ្មី​ទៀត​ !

ភ្នំពេញ ៖ សារ​សំឡេង​ពិសេស​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ចេញ​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង ក្នុងករណី​មាន​បន្ត​បើក​ថ្មី​ទៀត សូម​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ និង​រាយការណ៍​ផ្ទាល់​ជូន​សម្តេច​” នា​រាជធានី​ភ្នំពេញ​, ព្រឹក​ថ្ងៃ​ពុធ ១៤ កុម្ភៈ ២០២៤​នេះ ។​a manet game ​សម្តេច​មហា​បវរ​ធិបតី…

ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ លោករដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន…

សង្ស័យប្រើគ្រឿងញៀនលើសកម្រិតរត់ធ្លាក់ពីលើផ្ទះស្លាប់បាត់បង់ជីវិត

ខេត្តកណ្ដាល៖ បុរសម្នាក់រត់ធ្លាក់ពីលើផ្ទះ បណ្ដាលឱ្យស្លាប់ ដែលគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនលើសកម្រិត ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី នៅចំណុចដីឡូត៍របស់ឈ្មោះ ចុង ជា ក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ…

លោក Trump គ្រោងនឹងនិរទេស “ជនអន្តោប្រវេសន៍រាប់លាននាក់”

យោងតាម Axios អតីតប្រធានាធិបតីអាមេរិក Donald Trump នឹងស្វែងរកការដាក់កំហិតយ៉ាងតឹងរ៉ឹងលើការធ្វើអន្តោប្រវេសន៍ ប្រសិនបើគាត់ត្រូវបានជាប់ឆ្នោតឡើងវិញនៅសេតវិមាននៅចុងឆ្នាំនេះ។លោក Trump បានអនុវត្តកំណែទម្រង់អន្តោប្រវេសន៍និងបានបង្កើនការសន្យាយុទ្ធនាការសំខាន់ៗស្តីពីសន្តិសុខព្រំដែន មុនពេលមានការប្រកួតប្រជែងឡើងវិញជាមួយប្រធានាធិបតីដែលកំពុងកាន់អំណាច Joe Biden ក្នុងខែវិច្ឆិកា។ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Trump នឹងស្វែងរកការអនុវត្តអំណាចប្រតិបត្តិជាបន្តបន្ទាប់ដើម្បីនិរទេស “រាប់លាននាក់” កាសែត Axios…

អតីតរដ្ឋមន្ត្រីការពារជាតិ ឥណ្ឌូណេស៊ី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី។ លោក Subianto បានប្រកាសកាលពីថ្ងៃទី 14 ខែកុម្ភៈ ទៅកាន់ហ្វូងអ្នកគាំទ្រក្នុងរដ្ឋធានីហ្សាកាតាថា “សម្ព័ន្ធ Prabowo-Gibran បានទទួលជ័យជម្នះ។ នេះជាជ័យជម្នះរបស់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់” ។ លោក…

ទីប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ស២​ ធ្វេីសុីថ្ងៃ១៤កុម្ភះ​ !

—————————– ១៤កុម្ភៈ​: ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើមគេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជាសកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ ។ តែផ្ទុយទៅវិញថ្ងៃនេះ​ ត្រូវ​បានក្រុមយុវជន​ យុវនារីមួយក្តាប់តូចធ្វេីឲ្យខូចដេីម្បី​ទាញយកផលចំណេញ និយមជូនកាដូ ជូនផ្កាគ្នាជាថ្នូរនៃការសុំ និង ជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់ជាដើម  និងមានយុវតីខ្លះទៀតខំរក្សាខ្លួនប្រាណមកអស់រយៈពេល១៥-១៦ឆ្នាំមកហើយក៏ត្រូវសម្រេចចិត្តលះបង់ខ្លួនប្រាណក្នុងថ្ងៃនេះក៏មានដែរ។   ជាក់ស្តែងគេសង្កេតឃើញ…