Author: admin

ទីក្រុងប៉ារីសថ្កោលទោសអុីស្រាអែលដែលបានប្រើហិង្សាប្រឆាំងជនជាតិប៉ាឡេស្ទីន

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា បារាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលនៅក្នុងតំបន់ West Bank ដោយចាត់ទុកថានេះជាគោលនយោបាយបំភិតបំភ័យក្នុងគោលបំណងបណ្ដេញជនជាតិប៉ាឡេស្ទីន។តាមតួលេខផ្ដល់ដោយអង្គការសហប្រជាជាតិ អំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលបានកើនឡើងទ្វេដង ចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក។ ក្នុងសនិ្នសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី អានក្លែរ ឡេហ្សង់…

ជាលើកដំបូង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តដំណោះស្រាយក្នុងសង្រ្គាមនៅហ្គាហ្សា

សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកាបានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់កិច្ចការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់់ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន១២នៅក្នុងចំណោមសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN។ ចំណែក សហរដ្ឋអាមេរិករុស្ស៉ី និងចក្រភពអង់គ្លេសដែលសុទ្ធតែមានអំណាចវេតូ បានបោះឆ្នោតអនុបវាទលើដំណោះស្រាយនេះក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ។ដំណោះស្រាយព្រាងឡើងដោយប្រទេសម៉ាល់ត៍…

អគ្គនាយកដ្ឋាន​ពន្ធដារ​ រំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣​ ព្រោះ​ជិតដល់ថ្ងៃកំណត់ហើយ!

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន​ពន្ធដារ​ នៅរសៀល​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣នេះ។ជាក់ស្ដែង​នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១…

អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ​ ចេញសេចក្តីថ្លែងការណ៍​ ជុំវិញ​ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅចំណុចចំការតែ

ខេត្ត​កំពង់​ស្ពឺ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី ថ្លែងការណ៍មួយ​ ជុំវិញ​ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ២០នាក់ ជួបជុំផឹកស៊ី​ ច្រៀង​រាំនៅចំណុចចំការតែ។នៅក្នុង​សេចក្តីថ្លែងការណ៍​ខាងលេីនេះ​ បានបញ្ជាក់ថា​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣…

ផ្ដន្ទាទោសភ្នាក់ងារល្បែងសុីសង១១នាក់ឱ្យជាប់ទណ្ឌកម្មពន្ធនាគារ៧ថ្ងៃ

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបម្រើអោយល្បែងសុីសងខុសច្បាប់ ។សេចក្ដីសម្រេចនេះបានធ្វើឡើងភ្លាមៗក្រោមរូបភាពជំនុំជម្រះផ្ទាល់នៅចំពោះមុខជនជាប់ចោទទាំង១១នាក់ដែលបានបំបែកសំណុំរឿងចេញពីក្រុមជនជាតិចិនដែលជាអ្នកទទួលខុសត្រូវលើបនល្នែងសុីសងខុសច្បាប់នោះ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ជនត្រូវចោទទាំង១១នាក់ដែលតុលាការផ្ដន្ទាទោសអោយជាប់ទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃនេះ រួមមាន៖១-ឈ្មោះ…

មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបំពេញទស្សនកិច្ចននៅកូរ៉េខាងត្បូង កូរ៉េខាងជើងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអាមេរិក។នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយសំដៅទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ។សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង…

ស្លាប់២៥នាក់និងរបួស៥០នាក់ ដោយឆេះអគារក្រុមហ៊ុនធ្យូងថ្មនៅចិន

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា មនុស្សចំនួន២៥នាក់បានបាត់បង់ជីវិត និង៥១នាក់ផ្សេងទៀតបានទទួលរងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគ្រោះអគ្គិភ័យបានឆាបឆេះអគារមួយកន្លែង ស្ថិតក្នុងខេត្ត Shanxi នៅភាគខាងជើងប្រទេសចិន នាថ្ងៃព្រហស្បតិ៍នេះ។ប្រព័ន្ធផ្សព្វផ្សាយ CCTV ដោយផ្អែកលើប្រភពពីអាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះអគារកម្ពស់៤ជាន់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធ្យូងថ្ម…

សាកលវិទ្យាល័យកំពូលរបស់ថៃផ្តល់ការឈប់សម្រាកពេលមករដូវដល់និស្សិតស្រី

ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សាកលវិទ្យាល័យឈានមុខរបស់ថៃបានអនុម័ត “ការឈប់សម្រាកពេលមករដូវ” សម្រាប់និស្សិតដែលទទួលរងពីអាការៈមិនស្រួលខ្លួនទាក់ទងនឹងវដ្តរដូវរបស់ពួកគេ ដែលជាការអនុវត្តដំបូងគេបង្អស់សម្រាប់មហាវិទ្យាល័យរបស់ប្រទេសនេះ។ សាកលវិទ្យាល័យធម្មសាតក្នុងខេត្តផាធុមថានីភាគខាងជើងទីក្រុងបាងកកនឹងអនុញ្ញាតឱ្យនិស្សិតដែលមានការឈឺចាប់ពេលមករដូវដូចជាឈឺពោះ ឈឺក្បាល និងអស់កម្លាំង ឈប់សម្រាកពេលកំពុងសិក្សា ដោយមិនប៉ះពាល់ដល់ចំណាត់ថ្នាក់របស់ពួកគេនោះឡើយ។ ការសម្រេចចិត្តនេះត្រូវបានអនុម័តដោយគណៈកម្មាធិការសិក្សាកាលពីសប្តាហ៍មុននិងធ្វើឱ្យធម្មសាតក្លាយជាស្ថាប័នអប់រំដំបូងគេរបស់ព្រះរាជាណាចក្រនេះដែលអនុញ្ញាតឱ្យមានសិទ្ធិឈប់សម្រាកពេលមករដូវ។ សេចក្តីថ្លែងការណ៍ពីគណនីផ្លូវការរបស់សហជីពនិស្សិតនៅលើបណ្តាញសង្គម X បានសរសេរថា “នាយកដ្ឋានសិក្សាចង់ស្នើសុំកិច្ចសហការពីមហាវិទ្យាល័យ ស្ថាប័ន…

រដ្ឋមន្រ្តីរុស្ស៉ីមួយរូបទៀតបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចំពេល នៃការអភិវឌ្ឍកម្មវិធីមីស៉ីល

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃពុធនេះថា គណៈប្រតិភូរុស្ស៉ីដឹកនាំដោយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ លោក Alexander Kozlov កំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលដំណើរទស្សនកិច្ចនេះបានកើតមានឡើង បន្ទាប់ពីកូរ៉េខាងជើងទើបនឹងបានប្រកាសអំពីវឌ្ឍនភាពថ្មីនៃកម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។KCNA រាយការណ៍ថា រុស្ស៉ីចង់អភិវឌ្ឍ «កិច្ចសហប្រតិបត្តិការជាច្រើនវិស័យ» ជាមួយកូរ៉េខាងជើង ដោយផ្អែកតាមកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ…

ទាហាននិងប៉ូលិសមីយ៉ាន់ម៉ារាប់សិបនាក់បានចុះចាញ់ក្រុមឧទ្ទាម

កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ារាប់សិបនាក់បានចុះចាញ់ឬត្រូវបានចាប់ខ្លួន ខណៈដែលយុទ្ធនាការសម្របសម្រួលនៃការវាយប្រហារដោយក្រុមឧទ្ទាមបានពង្រីកជាទ្រង់ទ្រាយធំ។ក្រុម ឧទ្ទាម AA បាននិយាយថា យ៉ាងហោចណាស់ប៉ូលិស 28 នាក់បានបោះបង់ចោលអាវុធរបស់ពួកគេ ហើយបានចុះចាញ់នឹងកងទ័ព Arakan (AA) ហើយទាហាន 10 នាក់ត្រូវបានចាប់ខ្លួន។ AA គឺជាកងកម្លាំងជនជាតិភាគតិចមួយក្នុងចំណោមកងកម្លាំងជនជាតិភាគតិចចំនួនបីដែលបានធ្វើយុទ្ធនាការវាយលុកដោយសម្របសម្រួលប្រឆាំងនឹងរដ្ឋាភិបាលយោធាកាលពីចុងខែតុលា។អាជ្ញាធរនៅទីនោះបាននិយាយថា បម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុង Sittwe រដ្ឋធានីនៃរដ្ឋរ៉ាឃីន ជាកន្លែងដែលរថក្រោះបានបង្ហាញខ្លួននៅតាមដងផ្លូវ។ក្រុមឧទ្ទាមបានចាប់យកទីប្រជុំជន…