ឃាត់ខ្លួនស្រ្តី២នាក់ បញ្ជូនទៅកាន់តុលាការ និងរំដោះនារីរងគ្រោះចំនួន០៩នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម
ភ្នំពេញ៖ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករារហូតឈានដល់ការឃាត់ខ្លួនស្ត្រីពីរនាក់ម្ដាយនិងកូនប្រសារដែលជាម៉ែយ៉ែម ហើយរំដោះខ្លួននារីរងគ្រោះបានចំនួន០៩នាក់ (ជាអនីតិជន០៨)ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើសញ្ចារកម្ម ។ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៤ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយទោ ហាក់ លី នាយការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន…