បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៨:១៤នាទី នៅចំណុចក្រោមសំណង់ស្ទាក់ទឹកអូរតាវ៉ន ក្រុមទី១៦ ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់លង់ទឹកអូរស្លាប់ ជនរងគ្រោះឈ្មោះ ចិន ប៊ុនហាវ ភេទប្រុស អាយុ៨ឆ្នាំ រស់នៅក្រុមទី១៤ ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះបានចុះក្នុងទឹកដាក់ដបផ្លាស្ទិករុនដាក់នុយ បន្តោងក្នុងទឹក ដើម្បីចាប់ត្រី ក៏បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង ។ ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ចិន ប៊ុនហាវ ពិតជាលង់ទឹកអូរស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕