ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​បណ្តុះ​ឆ្អឹង​ដូច​ស្នែងក្តាន់​នៅលើ​ថ្ងាស​របស់​សត្វ​កណ្ដុរ ដោយ​ផ្សាំ​កោសិកា​ដើម​ពី​សត្វ​ក្តាន់​។​

​ស្នែងក្តាន់​ជ្រុះ​ហើយ​ដុះ​ឡើងវិញ​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុង​រដូវ​ផ្កា​រីក ស្នែង​នឹង​លូត​ក្នុង​អត្រា​ប្រហែល​មួយ​អ៊ី​ញ​ក្នុង​មួយថ្ងៃ​។​

​នៅក្នុង​ការសិក្សា​ថ្មី​របស់​ពួកគេ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ពាយព្យ (Northwestern Polytechnical University) ក្នុង​ទីក្រុង​ស៊ី​អាន ប្រទេស​ចិន បានកំណត់​ឃើញ​កោសិកា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការលូតលាស់​ឡើងវិញ​នេះ គឺ​មានឈ្មោះ​ថា Cervus Nippon​។​

​ត្រឹមតែ ៤៥ ថ្ងៃ​បន្ទាប់ពី​ការបណ្តុះ​កោសិកា​ទាំងនេះ​នៅ​លើ​ថ្ងាស​របស់​សត្វ​កណ្ដុរ​ពិសោធន៍​គ្មាន​រោម ពួក​វា​ចាប់ផ្តើម​ដុះ​ទ្រនុង​តូចៗ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា នីតិវិធី​នេះ​នៅ​ថ្ងៃ​ណាមួយ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​ជួសជុល​ឆ្អឹង​ឬ​ឆ្អឹងខ្ចី​នៅក្នុង​ខ្លួន​មនុស្ស ឬ អាច​ធ្វើឱ្យ​អវយវៈ​ដែល​បាត់បង់​ដុះ​មក​ឡើងវិញ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *