Month: May 2024

្ទផ្ទះពលរដ្ឋ១៨ខ្នងរងការខូចខាត​ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ ភ្លៀង ខ្យល់ ផ្គររន្ទះបានធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាតកាលពីរសៀលម៉ោង៤និង៤០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នេះ។    ប្រភពពីសមត្ថកិច្ចបានប្រាប់ថាៈមុនកើតហេតុគេឃើញមេឃមីរខ្មៅដេរដាសមានស្នូរផ្គរផាំងៗ ផ្លេកបន្ទោភ្លែតៗលាយឡំជាមួយខ្យលបក់បោកយ៉ាងខ្លាំង បក់ប៉ះផ្ទះពលរដ្ឋជាច្រើនខ្នង ខ្លះបេុីងរបើកដំបូលស័ង្កសី ចំណែកមួយភាគទៀតខួចខាតស្ទើរទាំងស្រុង។  ក្នុងហេតុការនោះគេឃើញមានសមត្ថកិច្ចគ្រប់ស្ថាប័នចុះជួយរុះរើនិងខ្លះទៀតជញ្ជូនសម្ភារទុកដាក់ដើម្បីជួសជុលលំនៅឋានឡើងវិញ។    ជុំវិញករណីនេះដែរលោកអភិបាលស្រុកថ្មពួកឯម សុខា មានប្រសាសន៌តាមទូរស័ព្ទថាៈផលប៉ះពាល់ដោយភ្លៀង ផ្គរខ្យល់កន្ទ្រាក់ខ្លាំងមានចំនួន២ឃុំ ទី១គឺឃុំគំរូនិងទី២ឃុំថ្មួពួក ហើយដែលមានផល់ប៉ះពាល់ខ្លាំងគឺនៅទីប្រជុំជន ។…

អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ភ្នំពេញ ៖ អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចធិបតី ផ្តល់នូវអនុសាសន៍ដល់ក្រសួង ព័ត៌មានដូចខាងក្រោម៖ទី១.លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សាក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានត្រូវជំរុញ ដំណើរការឡើងវិញ នូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារ- ព័ត៌មាន និងត្រូវពង្រឹងកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលដែលមាន ស្រាប់នៅក្នុងប្រទេស។ទី២.ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់…

រុស្ស៉ី៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានដាក់ ចូលបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា រុស្ស៉ីបានកត់ឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលក្នុងបញ្ជីស្តីពីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ខណៈវាជាសកម្មភាពមួយដែលទីក្រុងកៀវមើលឃើញថា ជាសញ្ញានៃភាពអស់សង្ឃឹមរបស់ទីក្រុងមូស្គូ។ឈ្មោះរបស់លោក ហ្សេលេនស្គី បានលេចឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៉ី។ បើតាមខ្លឹមសារក្នុងបញ្ជីនោះ លោកប្រធានាធិបតីអ៊ុយក្រែន ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលអាជ្ញាធរុស្ស៉ីត្រូវចាប់ខ្លួន…

គ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ របស់រុស្ស៊ី

មកទល់ពេលនេះ Tsar Bomba (គ្រាប់បែក Tsar) គឺជាគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មានដែលមនុស្សបានផលិត ។ ការបំផ្លាញខ្លាំងរបស់អាវុធនុយក្លេអ៊ែរធ្វើឱ្យមនុស្សភ័យខ្លាចយ៉ាងខ្លាំង។យោងតាមគំនូររចនា គ្រាប់បែក Tsar មានប្រវែង 8 ម៉ែត្រ និងទម្ងន់ជិត 27 តោន។ វាត្រូវបានគេស្គាល់ជាផ្លូវការថា izdeliye 602 (“ធាតុ…

ស្លាប់និងបាត់ខ្លួនជាង ១០០នាក់ ដោយគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល

សារព័ត៌មាន Reuters នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ស្ថិតនៅចុងភាគខាងត្បូងបំផុតនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ៣៩នាក់ និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងបន្តកើនឡើង។ក្រុមមន្ត្រីក្នុងរដ្ឋ Rio Grande do Sul បានឱ្យដឹងកាលពីថ្ងៃសុក្រ…

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”

ភ្នំពេញ​៖​ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក្នុងការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។ប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ…

ថ្ងៃនេះ! អាចមានភ្លៀង​ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ស្ទើរទូទាំង​ខេត្ត​-រាជធានី​

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​អាចមានភ្លៀង​ធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ស្ទើរទូទាំង​ខេត្ត​-រាជធានី។ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប…

“គម្រោងព្រែកជីកហ្វូណនតេជោ” ត្រូវបានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារជូនទូតចំនួន ២៤ប្រទេស នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទូតចំនួន២៤ប្រទេសផ្សេងៗគ្នា ប្រចាំកម្ពុជា…

សកម្មភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា

ប្រទេសគុយបា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបាហើយ កាលពីព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២២ ម៉ោងនៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបា ត្រូវនិងថ្ងៃទី២៥កញ្ញា ឆ្នាំ២០២២ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ ជាមួយនឹងកម្រងផ្កាដែលចារឹកអក្សរនៃការគោរពវិញ្ញាណក្ខន្ធ លោក Jose Marti សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធ  លោក Jose Marti វីរបុរសគុយបាដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីការគាបសង្កត់នៃសត្រូវឈ្លានពាន រហូតគូបាទទួលបាននូវឯករាជ្យភាព ស្ថេរភាព និងការកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបា នៅពេលនេះរួមមាន លោក ប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ជួនណារ៉ុងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស្រ៊ី ថាមរុង្គលោកកៅ គឹមហួន លោក អ៊ុច បុររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីព្រមទាំងលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឲ្យ លោកជំទាវ ហ្វេ​លី​ស៊ី​ដា​ដេ ដេ ស៊ូ​សា ហ្គូ​ទែ​រែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត​…

មាតិកាផ្សេងៗ