ខេត្តបន្ទាយមានជ័យ៖ ព្រះសង្ឃ​១​អង្គ​បាន​រង​របួស​ដោយសារ​ភ្លើង​ដែលលោកដុតបានឆេះរាល​ដាលប៉ះ​ចំ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះនៅ​វេលា​ម៉ោង​៥និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិត​នៅ​វត្ត​បរម​សាល​ព្រឹក (​ហៅ​វត្ត​ភ្នំ​ស្វាយ​) នៅ​លើ​ភ្នំ​ស្វាយ។

  លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម ញឹ​ម សុ​ណា​ង ព្រះ​ជន​១៧​ឆ្នាំ គង់នៅ​វត្ត​បរម​សាល​ព្រឹក (​ហៅ​វត្ត​ភ្នំ​ស្វាយ​) នៅ​លើ​ភ្នំ​ស្វាយ ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។

លោក​អធិការ​បាន​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​ព្រះសង្ឃ​ក្នុង​វត្តព្រះ​នាម សុខ សិរី​វត្ត​នា ព្រះ​ជន​២២​ឆ្នាំ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ មាន​ព្រះ​ស​ង្ឈ​៣​អង្គ​បាន​ប្រមូល​ដុត​សំរាម​នៅ​ខាងក្រោយ​វត្ត លុះដល់​ពេល​ដុត​បាន​មួយសន្ទុះ ដល់​វេលា​ម៉ោង​ប្រហែល​៥​និង​៤០​នាទី​ល្ងាច ឃើញ​ភ្លើង​ឆេះ​រាល​ខ្លាំង​ក៏​នាំ​គ្នា​មក​ពន្លត់​ពេល​នោះស្រាប់តែ​ព្រះ​សង្ឃមួយ​អង្គព្រះ​នាម ញឹ​ម សុ​ណា​ង កំពុង​ដើរ​ពន្លត់ភ្លើង 

(​សង្ស័យ​ភ្លើង​ឆេះ​ចំគ្រាប់​មិន​ទាន់​ផ្ទុះ​ក៏​បាន​ផ្ទុះ​)​បណ្ដាល​ឱ្យ​ត្រូវ​រង​របួសព្រះសង្ឃអង្គខាងលើតែម្ដង៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *