ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លទ្ធផលការអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល​ កាលពីយប់មិញនេះ​ ជាលទ្ធផលកម្លាំងជំនាញ​ បានឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង​។
ក្នុងប្រតិបត្តិការនោះ​ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង (រថយន្ត ចំនួន៣៧គ្រឿង, ម៉ូតូ ចំនួន៦០គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤៩គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន០៣នាក់
-អ្នកបើកបររថយន្ត ចំនួន១០នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២០នាក់
-អ្នកបើកបររថយន្ត ចំនួន១៦នាក់
២.បទល្មើសផ្សេងៗ ចំនួន៤៨គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៣៣គ្រឿង
-ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៣គ្រឿង
-ម៉ូតូជិះបញ្រ្ចាស ចំនួន០១គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១១គ្រឿង៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ