Month: January 2024

ភ្លើងឆេះរថភ្លើងដឹកអ្នកដំណើរនៅបង់ក្លាដែស សម្លាប់មនុស្ស៥នាក់

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួន 4ទូនៃរថភ្លើង Benapole Express បានឆេះខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុង Jessore ភាគខាងលិចប្រទេសបង់ក្លាដែសទៅកាន់រដ្ឋធានី Dhaka។ប៉ូលិសបង់ក្លាដែសបាននិយាយថា មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានឆេះកាលពីថ្ងៃទី 5 ខែមករា ហើយសង្ស័យថាវាជាការដុតដើម្បីបង្កអស្ថិរភាពនៅមុនការបោះឆ្នោតសកលនៅថ្ងៃទី 7 ខែមករា។យោងតាមប្រភពពីនាយកដ្ឋានពន្លត់អគ្គិភ័យ រថភ្លើងចំនួន 4 ទូនៃរថភ្លើង Benapole Express…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថានឹងបន្តរីកចម្រើនទ្វេរឡើង

ភ្នំពេញ​៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញកាលពីថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤…

Update >ក្រុមខ្ទេីយដៃធ្ងន់ដែលប្រេីហឹង្សាទៅលេី​ ក្មេងស្រី​ជាសិស្ស​សាលា​ ប៉ះប៉ូលិសដៃចំណាន​ បានបញ្ជូនខ្លួនទៅតុលាការហេីយ​ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រីរួមជាមួយបក្ខពួកសរុបចំនួន៤នាក់ទៀតត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ ។សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក…

មានករណីធ្វើអត្តឃាតអារ.កនិងវះពោះ សម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រាប់អោយដឹងថា ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរមាត់ស្រះ ដែលមានចម្ងាយ១០០ម៉ែត្រ ខាងជើងភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីធ្វើអត្តឃាតដោយអារ.ក និងវះពោះសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចមូលដ្ឋាន ។សមត្ថកិច្ចបន្តថា ៖…

កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់

ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern…

ស្លាប់និងរបួសជាង៣០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នា នៅឥណ្ឌូណេស៊ី

សារព័ត៌មាន AFP នាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើង២ខ្សែបានបុកគ្នានៅលើកោះជ្វា (Java) ជាហេតុនាំឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៨នាក់ផ្សេងទៀតទទួលរងរបួស។ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Cicalengka នៃខេត្តជ្វាខាងលិច (West Java)…

ជនបរទេសដែលជួយរុស្ស៊ីក្នុងសង្គ្រាមនឹងទទួលបានសញ្ជាតិរុស្ស៊ីពេញលេញ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ីសម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុះកុងត្រាជាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ…

តោះស្វែងយល់ អំពី អ្វីទៅជា «ChatGPT»?

ភ្នំពេញ ៖ ChatGPT ពាក្យពេញជាភាសាអង់គ្លេសគឺ Chat Generative Pre-trained Transformer បកជាភាសាខ្មែរថា «ការសន្ទនានៃការបង្កើតបរិវត្តិកម្មកម្មវិធីសិក្សាជាមុន» សំដៅដល់យន្តស្វ័យប្រវត្តិកម្មឆាត ដែលអភិវឌ្ឍន៍ដោយ OpenAI និងដាក់ឲ្យដំណើរការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះជាការបញ្ជាក់ពី លោក អុឹម វុត្ថា…

ទិវាឯករាជ្យជាតិមីយ៉ាន់ម៉ា បានដោះលែងអ្នកទេសជិត១ម៉ឺននាក់

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធានឹងដោះលែងអ្នកទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោសដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីប្រកាសខ្លីមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា «ក្នុងចេតនារក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងផ្អែកលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវលើកលែងទោស។ ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ»។ ទោះជាយ៉ាងនេះក្តីនៅក្នុងចំណោមអ្នកដែលត្រូវដោះលែងមិនមានលោកស្រី…