ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រាប់អោយដឹងថា ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរមាត់ស្រះ ដែលមានចម្ងាយ១០០ម៉ែត្រ ខាងជើងភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីធ្វើអត្តឃាតដោយអារ.ក និងវះពោះសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចមូលដ្ឋាន ។
សមត្ថកិច្ចបន្តថា ៖ ជនរងគ្រោះ មានឈ្មោះ សិក រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ (គ្មាន) ជាជនមានសតិមិនប្រក្រតី (វិបល្លាសស្មារតី) រស់នៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ៖ ក្រោយពីបានពិនិត្យសាកសពរួច កម្លាំងជំនាញបានប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យប្រពៃណី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *