ភ្នំពេញ ៖ សមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់យានយន្តល្មើសបានចំនួន១១០គ្រឿង ក្នុងនោះរថយន្ត២១គ្រឿង ម៉ូតូ៨៩ គ្រឿង នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្តាអធិការ ដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា : លទ្ធផលដូចខាងក្រោមនេះ ៖

១.ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿង

+កម្រិត ០.២៥ – ០.៣៩  mg/L ចំនួន១៦គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១២នាក់

-អ្នកបើកបររថយន្ត ចំនួន០៤នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន២១គ្រឿង

-អ្នកបើកបរម៉ូតូ ចំនួន១២នាក់

-អ្នកបើកបររថយន្ត ចំនួន០៩នាក់

២. បទល្មើសផ្សេងៗ ចំនួន៦៣គ្រឿង

-អត់មួកសុវត្ថិភាព ចំនួន៥៥គ្រឿង

-អត់បណ្ណបេីកបរ ចំនួន០៣គ្រឿង

-ផ្លាកលេខមិនប្រក្រតី ចំនួន០១គ្រឿង

-​តុបតែងភ្លេីងខុសលក្ខណៈបច្ចេកទេស ចំនួន០២គ្រឿង

-រថយន្តដឹកសំពីងសំពោង ចំនួន០២គ្រឿង

៣. វិធានការអប់រំ

+ អប់រំអ្នកបេីកបរមានជាតិអាល់កុល​ក្រោម​ ០.២៥ mg/L ចំនួន២៨នាក់

​-​ អ្នកបេីកបរម៉ូតូ​ ​ចំនួន២៥នាក់

​-​ អ្នកបេីកបររថយន្ត​ ចំនួន០៥នាក់

+ អប់រំអ្នកបេីកបរផ្សេងៗ

​ -​ មិនពាក់មួកសុវត្ថិភាព​ ចំនួន៣៤នាក់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *