ភ្នំពេញ : ប្រជាពលរដ្ឋគណនេយ្យហ្វេសប៊ុក ឈ្មោះ សំ សាវ៉េត បានបង្ហោះសារថ្លែងអំណរគុណ តុលាការក្រុងភ្នំពេញ ក្រោយចេញសាលក្រម កែតម្រូវអត្រានុកូលដ្ឋាន ។

គណនេយ្យដដែលបានសរសេរចំៗ និងថ្លែងអំណរគុណដល់ ប្រធានសាលាដំបូងរាជធានី ភ្នំពេញ លោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកប្រធានលេខាធិការដ្ឋាន និងលោក សេង តុលា ក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ ដែលជួយសម្រួលក្នុងការចេញ សាលក្រមកែតម្រូវអត្រានុកូលដ្ឋានឱ្យកូនរបស់គាត់ បានយ៉ាង ឆាប់រហ័ស និងមិនចំណាយប្រាក់អ្វីនោះទេ! ។ «នាងខ្ញុំសូមជូនពរ លោក ប្រធាន លោកចៅក្រម លោកប្រធានលេខាធិការដ្ឋាន និងលោកក្រឡាបញ្ជីឱ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីអាក់ខាន ឡើយ!»។

យោងតាមខ្លឹមសារមន្រ្តីក្រសួងយុត្តិធម៌ សូមអរគុណដល់សាលាដំបូងរាជធានីភ្នំពេញ ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់! ។

សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (បញ្ហាសំបុត្រកំណើតសំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ