ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានបង្ហោះវីដេអូដែលបង្ហាញពីកងឆ្មាំបដិវត្តន៍អុីស្លាមរបស់អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ “មជ្ឈមណ្ឌលចារកម្ម” របស់អុីស្រាអែលក្នុងប្រទេសអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក និងនៅ “មូលដ្ឋាន IS” នៅក្នុងប្រទេសស៊ីរី។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) របស់អុីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ នៅឯមូលដ្ឋានរបស់អង្គការភេរវករដែលប្រកាសខ្លួនឯងថារដ្ឋអ៊ិស្លាម (IS) ក្នុងខេត្ត Idlib (ស៊ីរី)។
ប៉ុន្មានម៉ោងក្រោយមក អុីរ៉ង់បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលទៅកាន់ «មជ្ឈមណ្ឌលចារកម្ម» របស់អុិស្រាអែល នៅក្នុងទីក្រុង Erbil (ប្រទេសអុីរ៉ាក់) ក្បែរស្ថានកុងស៊ុលអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសការវាយប្រហារនៅទីក្រុង Erbil ថា “មិនប្រុងប្រយ័ត្ន” ប៉ុន្តែបាននិយាយថា ស្ថានកុងស៊ុលអាមេរិកមិនបានកត់ត្រាការខូចខាតណាមួយឡើយ។
ក្រសួងការបរទេសអុីរ៉ង់បានពណ៌នាការវាយប្រហារថាជាការសងសឹកចំពោះ “ឧក្រិដ្ឋកម្មថ្មីៗនេះដោយក្រុមភេរវករ”។
ជាពិសេស ទីក្រុងតេអេរ៉ង់បាននិយាយថា ការវាយប្រហារនៅក្នុងប្រទេសស៊ីរី គឺជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់ IS នៅជិតផ្នូររបស់ឧត្តមសេនីយ៍អុីរ៉ង់ Qassem Soleimani កាលពីពីរសប្តាហ៍មុន ដែលបានសម្លាប់ជនជាតិអុីរ៉ង់រាប់រយនាក់។ ទន្ទឹមនឹងនេះ ការវាយប្រហារនៅក្នុងប្រទេសអុីរ៉ាក់ គឺដើម្បីឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង Rask (អុីរ៉ង់) ដែលបានសម្លាប់ប៉ូលិស១១នាក់ ហើយទីក្រុង Tehran បាននិយាយថា អុីស្រាអែលជាអ្នកនៅពីក្រោយហេតុការណ៍នេះ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *