ភ្នំពេញ​៖​ យោងតាម​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខសុវត្ថិភាព​ចំពោះ​កូនៗរបស់ពួកគេាត់ដែលកំពុង​តែ​វក់វី​ជាមួយ​ការ​លេង​ល្បែង​ស៉ី​សងភ្នាល់បាល់ខុសច្បាប់តាម​ប្រព័ន្ធ​អ៉ីនធេីណេត​ និងបានគេចរៀនមិនចូលសាលា​ មិនតែប៉ុណ្ណោះ​មានទាំងក្មេង​ទំនេីង​មិនស្គាល់​អត្តសញ្ញាណ​នាំគ្នាចូលលេងទាំងយប់ថ្ងៃ​ ២៤ម៉ោង​លេី​២៤ម៉ោង​ យ៉ាង​អានាធិបតេយ្យ​​ និងស្នេីសុំឱ្យអាជ្ញាធរមូលដ្ឋាន​មានវិធានការបង្រ្កាប​ផង។
ជាក់ស្ដែង​ទីតាំង​លេង​អនឡាញ​ភ្នាល់បាល់​តាម​ប្រព័ន្ធ​អ៉ីនធេីណេត​ខុសច្បាប់​នេះ​ ទី១​ ស្ថិតនៅ​ចំណុច​ផ្ទះ៤៦ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ និងទី២​ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។
សេចក្ដី​រាយការណ៍​ដដែល​បន្តថា​ ​បច្ចុប្បន្ន​ ទីតាំងនេះកំពុង​បេីកលេង​យ៉ាង​រំភើយទាំងយប់ថ្ងៃ​ គឺ២៤ម៉ោង​លើ២៤ម៉ោង​ ដោយភ្នាល់ដាក់លុយច្រេីនៗ​ និងសប្បាយ​អេីងកងមិនខ្វល់ពី​ការបង្រ្កាបរបស់ក្រុមកងកម្លាំង​មានសមត្ថកិច្ច​ ដោយមិនព្រម​អនុវត្ត​ទៅនឹង​ប្រសាសន៍​រាជរដ្ឋាភិបាល​ ដែលបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ស្រុក-ក្រុង​ និងខេត្ត​ ទាំងអស់ត្រូវតែចុះបង្ក្រាបទីតាំងបនល្បែងស៉ីសងខុសច្បាប់​គ្រប់ប្រភេទ ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរគ្រឿងញៀន​ និងមនុស្សគ្រប់ទម្រង់។
ដូច្នេះ​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ទីតាំង​ល្បែង​អនឡាញ​ខាង​លើនេះ​ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ខណ្ឌ​ គួរតែមាន​វិធានការ​បង្ក្រាប​ទីតាំង​បនល្បែងស៊ីសងខុសច្បាប់ទាំងអស់​ក្នុងមូលដ្ឋាន​របស់ខ្លួន​។ ខណៈ​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​ បានបង្ហាញពី​បញ្ហាអាទិភាពទាំង ៦របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ​ផងដែរ ​ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។
ក្រោម​ទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេស​ គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែល​ឈាន​ដល់​ការ​បញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន​ ត្រូវ​បាន​ចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត​ ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ