យោធារបបសឹកមីយ៉ាន់ម៉ារងការវាយប្រហារនៅសមរភូមិថ្មី ខណៈមនុស្សរាប់ពាន់នាក់រត់ចូលទឹកដីឥណ្ឌា
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រុក ក្រុមចលនាតស៊ូនិងមន្ត្រីម្នាក់បាននិយាយថា ចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចបានវាយប្រហារលើប៉ុស្តិ៍សន្តិសុខ ជាច្រើនកន្លែង ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិ២ថ្មីទៀត ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់បាននាំគ្នាឆ្លងចូលទៅក្នុងប្រទេសជិតខាង គឺឥណ្ឌាដើម្បីសុវត្ថិភាព។អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) លោក Khine…