Month: November 2023

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយស្លាប់២នាក់ 

ព្រះសីហនុ:ប្រភពយោងតាមផេកHotline117បានឲ្យដឹងថា ករណី’’គ្រោះថ្នាក់ចរាចរណ៍ ‘’ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់០២ នាក់(ស្រី១នាក់) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។នៅវេលាម៉ោង ១៧:៥៧នាទី ថ្ងៃទី១៤ វិច្ឆិកាឆ្នាំ២០២៣ ករណីខាងលើ ក្រុម៤ ភូមិ៤ ឃុំអូត្រះ ស្រុកស្ទឹងហាង…

ករណីក្មេងប្រុសម្នាក់ដើរទៅរើសបាល់ហត់ពេកផ្អែកបង្គោលភ្លើងហ្វាពេលមេឃភ្លៀងរលឹមចរន្តអគ្គីសនីឆក់ស្លាប់…

តាកែវ:ថ្ងៃពុធ ០៣កើត ខែកត្តិកឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ៣០ នាទី ស្ថិតនៅ ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ខេត្តតាកែវមានសាកសព ម្នាក់ឈ្មោះ នួន…

អេហ្ស៊ីបបានផ្តល់ស្បៀងអាហារបន្ថែម៦៥០តោនដល់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា អ្នកនាំពាក្យវិមានប្រធានាធិបតីអេហ្ស៊ីប Ahmed Fahmy បាននិយាយថា ប្រធានាធិបតី Abdel Fattah El-Sisi បានដឹកនាំការផ្តល់ស្បៀងអាហារបន្ថែមចំនួន ៦៥០តោនដល់ប្រជាជនប៉ាឡេស្ទីន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីតួនាទីនាំមុខរបស់អេហ្ស៊ីបក្នុងការគាំទ្រតំបន់ហ្គាហ្សាស្ទ្រីបនៅគ្រប់កម្រិតទាំងអស់។ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតី El-Sisi នឹងនាយករដ្ឋមន្ត្រី Mostafa Madbouly និងរដ្ឋមន្ត្រីក្រសួងផ្គត់ផ្គង់និងពាណិជ្ជកម្មផ្ទៃក្នុង Ali…

បុរសម្នាក់បើកឡានដឹកដីក្រឡាប់ធ្លាក់ពីលេីខ្ន​ងអាងគ្រុឌឈ្លក់ទឹកស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បើករថយន្តដឹកដីបានជួបគ្រោះអកុសលដោយក្រឡាប់រថយន្តធ្លាក់ពីលើខ្នងអាងឈ្លក់ទឹកស្លាប់នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចម្ងាយ១៥០ម៉ែត្រត្រង់ចំណុចលើខ្នងអាងគ្រុឌខាងលិចសំណង់បង្ហៀរទឹកក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ។នគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ អ៊ុច ចែម ហៅ តាពងទា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិម្រាន់ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ជនរងគ្រោះខាងលើបានមកស្នាក់នៅស៊ីឈ្នួលដឹកដីអោយគេ ដោយដំបូងឡើយជនរងគ្រោះបើកបរឡានម៉ាកហ៊ីណូ(Hino )…

ផ្ទុះបំពង់ហ្គាសក្នុងយានដ្ឋានជួសជុលរថយន្តបណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តកណ្ដាល៖ យុវជនជាជាងជួសជុលរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារផ្ទុះបំពង់ហ្គាស ខណៈដែលកំពុងជួសជុលរថយន្ត កាលពីថ្ងៃទី១៤ ខែវិច្ចិកា ឆ្នាំ២០២៣ វេលាម៉ោង១៦និង២០នាទី នៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះ ខេង ឃាង ស្ថិតនៅក្នុងភូមិខ្ពប សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។មន្ត្រីនគរបាលក្រុងសំពៅពូនបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សេងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ…

កម្ពុជា នាំចេញទៅអាមេរិកសម្រេចបាន​ទឹកប្រាក់ ៧,៤ពាន់លានដុល្លារ ១០ខែឆ្នាំ ២០២៣

គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ ​កម្ពុជា​ បាននាំចេញទំនិញទៅទីផ្សារ​អាមេរិក មានទឹក​​ប្រាក់​សរុប​ជាង ៧,៤៩ ពាន់​លាន​ដុ​ល្លារ ថយចុះ​ ១,៦ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ សម្រេចបាន ៧,៦ពាន់​លានដុល្លារ​អាមេរិក។ ដោយឡែកការនាំចេញមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោង​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ…

សមាគមន៍​ជម្រកសត្វបន្តល្បាតការពារសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទ

ប្រជាសហគមន៍ភ្នំជម្រកសត្វកំពុងនាំគ្នាបន្តធ្វើសកម្មភាពល្បាត ដើម្បីការពារតំបន់ព្រៃសហគមន៍ជាង ពាន់ ហិកតា ដែលជនខិលខូចតែងតែលួចចូលបរបាញ់ និងដាក់អន្ទាក់ សត្វព្រៃនៅក្នុងតំបន់ព្រៃសហគមន៍ដែលមានពពួកសត្វ ចតុ បាត និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំជំរកសត្វដែលមានទីតាំងនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ក្រោយពីអង្គការដៃគូបានដាក់កាមេរ៉ា សុវត្ថិភាពពិនិត្យឃើញវត្តមានពពួកសត្វខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទប្រជាសហគមន៍បាបានចុះល្បាជារៀងរាល់មួយសប្តាហ៍ម្តង ដើម្បីបង្កើនការការពារសត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់នេះ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចោរលួចសត្វគោ០២នាក់​រួមទាំងវត្ថុតាង​

ខេត្តពោធិ៍សាត់ ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ២កើត ខែកគ្គិក ឆ្នាំ​ថោះ ចត្វាស័ក ព​.ស​២៥៦៧ ត្រូវនឹងថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ លោក ឧត្ដមសេនីយ៍​ត្រី ម៉ូ​លីដា ស្នងការ​រងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ទទួល​បទបញ្ជា​លោក ឧត្ដមសេនីយ៍​ទោ ស…

ចិន-អាមេរិក ពិភាក្សាស៊ីជម្រៅ អំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅនៃទំនាក់ទំនងមហាអំណាចទាំងពីរ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើ ទស្សនកិច្ចនៅ​សហរដ្ឋអាមេរិក​ តាមការអញ្ជើញ ដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត…

អ៊ុយក្រែនបង្ហាញផែនការវាយប្រហាររុស្ស៊ីក្នុងរដូវរងា

លោក Volodymyr Fito អ្នកនាំពាក្យកងកម្លាំងជើងគោកអ៊ុយក្រែនបាននិយាយថា គោលដៅរបស់អ៊ុយក្រែនក្នុងខែរដូវរងា គឺកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់យោធារបស់រុស្ស៊ីនិងរុញកងកម្លាំងម៉ូស្គូចេញពីអ៊ុយក្រែន។ទីភ្នាក់ងារសារព័ត៌មាន Ukrainska Pravda របស់ប្រទេសអ៊ុយក្រែនបានដកស្រង់សម្តីលោក Fito ដោយនិយាយថា “ភារកិច្ចចម្បងរបស់អ៊ុយក្រែនគឺត្រូវកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់និងដឹកជញ្ជូនរបស់កងកម្លាំងរុស្ស៊ីទាំងនៅជួរមុខនិងនៅពីក្រោយជួរមុខ”។នៅពេលនេះដែរ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតអ៊ុយក្រែនខណៈរុស្ស៉ីកំពុងបង្កើនការទម្លាក់គ្រាប់បែកនិងព្យាយាមឆ្ពោះទៅមុខជាមួយកងទ័ពថ្មើរជើង។អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun…