Month: November 2023

ករណីរថយន្តបើករត់បណ្តាលអោយមនុស្សម្នាក់ស្លាប់

តាកែវ:ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៥និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣១ចន្លោះគីឡូម៉ែត្រ ០១-០២ ក្នុងភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងអ្នកថ្មេីជេីង។មានរថយន្តមួយគ្រឿង(មិនស្គាល់អត្តសញ្ញាណ)ដែលបេីកបរមកពីទិសខាងជេីងលុះមកដល់ចំណុចខាងលើបានបុកអ្នកថ្មេីជេីងមិនស្គាល់អត្តសញ្ញាណដែលដេីរតាមផ្លូវពីជេីងទៅត្បូងបណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ។ ក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកបរគេចខ្លួនបាត់។ សាកសពបានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ឃុំញ៉ែងញ៉ង ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។ កម្លាំងជំនាញកំពុងស្រាវជ្រាវរកសាច់ញ្ញាតិសាកសពខាងលេីនិងកសាងសំណុំរឿងទៅតាមនីតិវិធី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្តារាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំ និងជួសជុលគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្តារាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំ និងជួសជុលគ្រប់បណ្តាហេដ្ឋារចនាសម្ព័ន្ធទាំងអស់។សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ និងពង្រឹងលើស្លាកសញ្ញាចរាចរណ៍ដើម្បីកាត់បន្ថយនៃហានិភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យប្រជាពលរដ្ឋរួមគ្នាចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ…

ក្រសួងសាធារណការ ៖ សូមស្វែងយល់ពីព័ត៌មានសំខាន់ៗមួយចំនួន នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥

ភ្នំពេញ ៖ តោះ! ទៅទស្សនារូបភាព និងស្វែងយល់ពីព័ត៌មានសំខាន់ៗមួយចំនួន នៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ដែលនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៃកំណាត់ផ្លូវពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានកំណាត់ចុងក្រោយ ចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ វិច្ឆិកា ២០២៣ ខាងមុខនេះ។ ជាការបញ្ជាក់…

ប្រទេសជិតខាងអ៉ីស្រាអែលបង្កើនវត្តមានយោធានៅតាមព្រំដែន

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កាលពីថ្ងៃ២១ខែវិច្ឆិកា ហ្ស៊កដានីបានប្រកាសពីការបង្កើនវត្តមានកងទ័ពរបស់ខ្លួន នៅតាមព្រំដែនជាមួយអ៉ីស្រាអែល ហើយព្រមានថា រាល់ការប៉ុនប៉ងណាមួយរបស់អ៉ីស្រាអែល ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ឆ្លងកាត់ទន្លេហ្ស៊កដានី នឹងត្រូវបានចាត់ទុកជាការរំលោភលើកិច្ចព្រមព្រៀង សន្តិភាពជាមួយប្រទេសជិតខាង។ ជម្លោះអ៉ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានធ្វើឲ្យមានការភ័យខ្លាចថែមទៀតសម្រាប់ហ្ស៊កដានី ដែលជាជម្រករបស់ជនភៀសខ្លួន ប៉ាឡេស្ទីនដ៏ច្រើន។…

មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យទីតាំងកែច្នៃណែមមួយកន្លែងក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

ខេត្តបាត់ដំបង៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ មន្ត្រីជំនាញ​ ក.ប.ប. នៅតាមបណ្ដាសាខារាជធានី-ខេត្ត​ បានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាព និងខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ជាក់ស្ដែង​បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ​ទី​២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​៖​ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង​…

សម្រេចឃុំខ្លួនមុខសញ្ញាឆក់ត្រី២នាក់​ ដាក់ពន្ធនាគារខេត្តក្រចេះ

ខេត្តក្រចេះ ៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោក ទេព សុធាវី បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ​ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)​។យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីជំនាញ​ ចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនបានភ្លាមៗទី១; ឈ្មោះ ពេជ្រ…

បណ្តាស្ថានីយចែកចាយប្រេងឥនន្ធៈ បន្តទម្លាក់ថ្លៃលក់ថែមទៀត នៅចុងខែវិច្ឆិកានេះ

ដោយ: ពៅនិមល / ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយធំៗ មើលឃើញថា បានបន្តទម្លាក់ ថ្លៃថែមទៀត ទាំងប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត មើលឃើញថា ធ្លាក់ថ្លៃចំនួន ១០០រៀលដូចគ្នា…

ការធ្វើស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានកំណត់ឱ្យធ្វើត្រឹមតែ២ម៉ឺនហិកតា

ដោយៈប.ខុន/ភ្នំពេញៈយោងទៅតាមស្ថានភាពទឹកនិងស្ថានភាពធាតុអាកាសនៅក្នុងរដូវប្រាំងឆ្នាំ២០២៣ឆ្នាំ២០២៤ការធ្វើស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានកំណត់ឱ្យធ្វើត្រឹមតែ២ម៉ឺនហិកតា ដែលក្នុងនោះចំនួនមួយម៉ឺនហិកតា នៅក្រោមតំបន់អាងត្រពាំងថ្មដែលមានទឹកពេញប្រមាណជា១៧០លានម៉ែត្រគូប ហើយ ពេលនេះប្រជាកសិករបាននឹង កំពុងចាប់ផ្តើមភ្ជួររាស់ដើម្បីសាបព្រោះស្រូវប្រាំងលើកទី១ បន្ទាប់ពីច្រូតកាត់ស្រូវដែលបានធ្វើនៅក្នុងរដូវវស្សារួច។លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ថា អាងត្រពាំងថ្មនៅពេលនេះរក្សាទឹកទុកបាន ប្រមាណជា១៧០លានម៉ែត្រគូបសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងឆ្នាំ២០២៣ឆ្នាំ២០២៤ និង ទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយពេលនេះទ្វារទឹកទាំង អស់ត្រូវបានបិទទាំងស្រុង។លោកប្រធានមន្ទីរខាងលើបានឱ្យដឹងទៀតថា ពេលនេះមិនទាន់តម្រូវការប្រើប្រាស់ទឹកនៅឡើយទេកសិករទើបបានច្រូតកាត់រួចខ្លះចាប់ផ្តើមភ្ជួររាស់ដោយបូមទឹកចេញពីក្នុងស្រែ ដើម្បីធ្វើការសាបព្រោះស្រូវប្រាំងលើកទី១។ ទ្វារទឹកអាចនឹងត្រូវបើកបញ្ចេញទឹកពីក្នុងអាងនៅដើមខែធ្នូ។លោក យឹម ប៊ុនរ៉ុម…

ឡានដឹកទំនិញប្រហែល ៣.០០០ គ្រឿងត្រូវបានជាប់គាំងនៅព្រំដែនអ៊ុយក្រែនដោយសារអ្នកបើកបរប៉ូឡូញបិទព្រំដែន

ឡានដឹកទំនិញប្រហែល៣ពាន់គ្រឿងដែលភាគច្រើនជាជនជាតិអ៊ុយក្រែន រួមទាំងរថយន្តដឹកប្រេង និងជំនួយមនុស្សធម៌ត្រូវបានជាប់គាំងនៅព្រំដែនប៉ូឡូញកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដោយសារតែអ្នកបើកបរប៉ូឡូញបានធ្វើកូដកម្មហើយបិទតំបន់នេះអស់រយៈពេលជាង ១០ ថ្ងៃកន្លងមក។អ្នកបើកបរឡានដឹកទំនិញប៉ូឡូញកាលពីដើមខែនេះ បានបិទផ្លូវទៅកាន់ច្រកព្រំដែនចំនួនបីជាមួយអ៊ុយក្រែន ដើម្បីតវ៉ាចំពោះភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការបាត់បង់អាជីវកម្មទៅអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនបាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងKiev និង Warsaw បានបរាជ័យម្តងទៀតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ការតវ៉ា។លោក Serhiy Derkach អនុរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែនបាននិយាយថា មានករណីរថយន្តជាច្រើនដែលដឹកប្រេងនិងជំនួយមនុស្សធម៌បានជាប់គាំងជាជួរ។ លោកបានបន្ថែមថា…

អ្នកវិនិយោគិនចិន-ហុងកុង​ ជំនាញថាមពលសូឡា​ និងឧស្សាហកម្ម មកសិក្សាស្វែងយល់ដើម្បីបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ​៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានទទួលជួបគណៈប្រតិភូវិនិយោគិនចិន-ហុងកុង មកពីវិស័យ (១) ថាមពលសូឡា (២) ឧស្សាហកម្ម និង (៣) ឧស្សាហកម្មគាំទ្រ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព…