តាកែវ:ត្រូវនឹងថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៥និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣១ចន្លោះគីឡូម៉ែត្រ ០១-០២ ក្នុងភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងអ្នកថ្មេីជេីង។
មានរថយន្តមួយគ្រឿង(មិនស្គាល់អត្តសញ្ញាណ)ដែលបេីកបរមកពីទិសខាងជេីងលុះមកដល់ចំណុចខាងលើបានបុកអ្នកថ្មេីជេីងមិនស្គាល់អត្តសញ្ញាណដែលដេីរតាមផ្លូវពីជេីងទៅត្បូងបណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ។ ក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកបរគេចខ្លួនបាត់។ សាកសពបានប្រគល់ជូនអាជ្ញាធរមូលដ្ឋាន ឃុំញ៉ែងញ៉ង ដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី។ កម្លាំងជំនាញកំពុងស្រាវជ្រាវរកសាច់ញ្ញាតិសាកសពខាងលេីនិងកសាងសំណុំរឿងទៅតាមនីតិវិធី ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ