ដោយ: ពៅនិមល / ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយធំៗ មើលឃើញថា បានបន្តទម្លាក់ ថ្លៃថែមទៀត ទាំងប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត មើលឃើញថា ធ្លាក់ថ្លៃចំនួន ១០០រៀលដូចគ្នា នៅក្នុង១លីត្រ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ចេញផ្សាយ នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការកំណត់ថ្លៃលក់រាយ ទាំងប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត បានធ្លាក់ពី ៤.៣៥០ រៀល មកត្រឹម៤.២៥០ រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេច​បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។ ដោយឡែក ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម បានអះអាងថា គ្រាន់តែស្រង់តម្លៃឡើង–ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនា តាមប្រកាស ដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕/V-PC

By admin

Leave a Reply

Your email address will not be published. Required fields are marked *