Month: November 2023

ជនសង័្សយម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីហិង្សាបណ្តាលឱ្យស្លាប់…

បាត់ដំបង:កាលពីថ្ងៃទី ២៣ខែវិច្ឆិកាឆ្នាំ ២០២៣ វេលាម៉ោង ១៥និង០៦ នាទី នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម…

យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះចតនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន ២០៨នាក់

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង ៦:៤៤យប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិអង្គរ យន្តហោះខ្នាតធំ បូអុីង៧៧៧ លើកទី១ ហោះត្រង់ពិទីក្រុងសុីដនី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរ ចំនួន២០៨នាក់ និងក្រុមអាកាសយានិកចំនួន១៦នាក់ សរុប ២២៤នាក់។យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក…

រកឃេីញបង្គារស្រស់​ ៦៧គីឡូ​ក្រាម​ មានចាក់ចាហួយនៅផ្សារកណ្តាល

ភ្នំពេញ៖​ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារ អូរឡាំពិក ផ្សារអូរឬស្សី និងផ្សារកណ្តាល…

សម្រេចឃុំខ្លួនចិនដីគោក៣១ នាក់ តៃវ៉ាន់ម្នាក់ វៀតណាមម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធករណីចាប់បង្ខាំងដោយខុសច្បាប់

ភ្នំពេញ ៖ ព័ត៌មានចុងក្រោយកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិ កា ឆ្នាំ២០២៣ នេះលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿង​ជនជាតិចិនដីគោកចំនួន៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ តំណាងអយ្យការបានបេីកការស៊េីបសួររួចហេីយ​ ពីបទ​.ចាប់ឃុំឃាំង​ និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស​ ​បទ​.ប៉ុនប៉ងឆបោកមានស្ថានទម្ងន់ទោស​…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ពីនេះតទៅមុខទៀតរដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ពីនេះទៅមុខ រដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេ ពោលគឺយើងនឹងខិតខំសាងសង់ និងកែលម្អបន្ថែមទៀត។ ជាមួយគ្នានេះអ្វីដែលមានស្រាប់ យើងនឹងខិតខំថែរក្សា ថែទាំ ដើម្បីឱ្យប្រើប្រាស់ឱ្យបានយូរ ហើយបើមិនទាន់គ្រប់ស្តង់ដារទេ យើងត្រូវខិតខំពង្រីក និងពង្រឹងបន្ថែម។សម្តេចធិបតី…

វ៉ាស៊ីនតោនចេញសារមួយទៅកាន់ទីក្រុង គៀវ ថា អ៊ុយក្រែនត្រូវ«សង្គ្រោះខ្លួនឯង»

ជាមួយនឹងការបញ្ចប់ជំនួយ គ្មានគ្រាប់កាំភ្លើងធំ និងគ្មានការសន្យាធានាឱ្យទទួលបានជ័យជម្នះ ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជានិយាយថាទីក្រុងគៀវ “សង្គ្រោះខ្លួនឯង ” ឬសម្រេចវាសនាខ្លួនដោយខ្លួនឯង ។សហរដ្ឋអាមេរិកមិនមានសព្វាវុធណាដែលអាចក្លាយជាវេទមន្តសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនឡើយ។ ការថ្លែងនេះត្រូវបានធ្វើឡើងដោយប្រធានមន្ទីរបញ្ចកោណលោក Lloyd Austin បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីអ៊ុយក្រែននៅថ្ងៃទី ២១ ខែវិច្ឆិកា។ទោះបីជាលោកមិនបានលើកឡើងពីប្រទេសរុស្ស៊ីក្នុងសេចក្តីថ្លែងការណ៍របស់គាត់ក៏ដោយ ក៏ប្រមុខមន្ទីរប៉ង់តាហ្គោនបានចង្អុលបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងប្រឈមមុខនឹង “ការតស៊ូដ៏ហត់នឿយ” នៅពេលចូលរួមក្នុងជម្លោះជាមួយមហាអំណាចយោធាឈានមុខគេក្នុងពិភពលោក។លោក Lloyd Austin…

អុីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីអុីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់និងការដោះដូរចំណាប់ខ្មាំងដែលធ្វើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប។ កន្លងមក នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា លោកនឹងបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់ឱ្យបានឆាប់តាមបទឈប់បាញ់បានបញ្ចប់។រដ្ឋាភិបាលអុីស្រាអែលបានបោះឆ្នោតទទួលយកកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងនិងបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប។ គណៈរដ្ឋមន្ត្រីអុីស្រាអែលទទួលបានការគាំទ្រពីគ្រប់សាខាសន្តិសុខ រួមទាំងកងកម្លាំងការពារ (IDF) ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (Shin Bet) និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Mossad)។នាយករដ្ឋមន្ត្រីអុីស្រាអែល លោក…

ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចដោះខ្សែកពីក្មេងប្រុសម្នាក់…

បាត់ដំបង:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានអោយដឹងថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី ១៩…

ប្រទេសជិតខាងអ៉ីស្រាអែលបង្កើនវត្តមានយោធានៅតាមព្រំដែន

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កាលពីថ្ងៃ២១ខែវិច្ឆិកា ហ្ស៊កដានីបានប្រកាសពីការបង្កើនវត្តមានកងទ័ពរបស់ខ្លួន នៅតាមព្រំដែនជាមួយអ៉ីស្រាអែល ហើយព្រមានថា រាល់ការប៉ុនប៉ងណាមួយរបស់អ៉ីស្រាអែល ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ឆ្លងកាត់ទន្លេហ្ស៊កដានី នឹងត្រូវបានចាត់ទុកជាការរំលោភលើកិច្ចព្រមព្រៀង សន្តិភាពជាមួយប្រទេសជិតខាង។ជម្លោះអ៉ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានធ្វើឲ្យមានការភ័យខ្លាចថែមទៀតសម្រាប់ហ្ស៊កដានី ដែលជាជម្រករបស់ជនភៀសខ្លួន ប៉ាឡេស្ទីនដ៏ច្រើន។ លោកនាយករដ្ឋមន្រ្តីហ្ស៊កដានី…

មីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យឆបោកតាមទូរស័ព្ទចំនួន ៣១.០០០នាក់ ទៅប្រទេសចិនវិញ

ប្រទេសមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យជាង 31.000 នាក់ពីការឆបោកតាមទូរស័ព្ទទៅប្រទេសចិនចាប់តាំងពីកងកម្លាំងអនុវត្តច្បាប់របស់ប្រទេសទាំងពីរបានចាប់ផ្តើមបង្ក្រាបសកម្មភាពក្លែងបន្លំតាមអ៊ីនធឺណិតកាលពី 9 ឆ្នាំមុន នេះបើយោងតាមព័ត៌មានពីក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន។ក្នុងចំណោមមុខសញ្ញាទាំងនោះមាន 63 “ជាប្រធានហិរញ្ញវត្ថុ” និងអ្នកដឹកនាំក្រុមឧក្រិដ្ឋជនដែលមានឯកទេសក្នុងការបោកប្រាស់ប្រជាជនចិន។សេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈចិនបានបញ្ជាក់ថា៖ «យុទ្ធនាការរុះរើសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា មនុស្សជាង 100.000 នាក់ ចូលរួមក្នុងការឆបោកតាមទូរស័ព្ទជារៀងរាល់ថ្ងៃពីទីតាំងបោកប្រាស់យ៉ាងហោចណាស់ 1.000 នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនប្រទេសចិន។ប៉ូលីសចិនបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីបង្ក្រាបក្រុមអ្នកក្លែងបន្លំតាមអ៊ីនធឺណិតនៅក្នុងខែកញ្ញា ឆ្នាំ 2023 ហើយក្នុងខែនេះបានចាប់ផ្តើមនូវអ្វីដែលពួកគេហៅថា…