ជាមួយនឹងការបញ្ចប់ជំនួយ គ្មានគ្រាប់កាំភ្លើងធំ និងគ្មានការសន្យាធានាឱ្យទទួលបានជ័យជម្នះ ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជានិយាយថាទីក្រុងគៀវ “សង្គ្រោះខ្លួនឯង ” ឬសម្រេចវាសនាខ្លួនដោយខ្លួនឯង ។
សហរដ្ឋអាមេរិកមិនមានសព្វាវុធណាដែលអាចក្លាយជាវេទមន្តសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនឡើយ។ ការថ្លែងនេះត្រូវបានធ្វើឡើងដោយប្រធានមន្ទីរបញ្ចកោណលោក Lloyd Austin បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីអ៊ុយក្រែននៅថ្ងៃទី ២១ ខែវិច្ឆិកា។
ទោះបីជាលោកមិនបានលើកឡើងពីប្រទេសរុស្ស៊ីក្នុងសេចក្តីថ្លែងការណ៍របស់គាត់ក៏ដោយ ក៏ប្រមុខមន្ទីរប៉ង់តាហ្គោនបានចង្អុលបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកំពុងប្រឈមមុខនឹង “ការតស៊ូដ៏ហត់នឿយ” នៅពេលចូលរួមក្នុងជម្លោះជាមួយមហាអំណាចយោធាឈានមុខគេក្នុងពិភពលោក។
លោក Lloyd Austin បានសង្កត់ធ្ងន់ថា គ្មានអាវុធណាអាចក្លាយជាវេទមន្តសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមទាំងយន្តហោះចម្បាំង F-16 ឬប្រព័ន្ធមីស៊ីលបាញ់ផ្លោងច្រើនប្រភេទ HIMARS កាំជ្រួចពីអាកាសទៅដី Storm Shadow, Taurus Kepd 350…, ឬអ្វីផ្សេងទៀត។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបានចង្អុលបង្ហាញថា ការផ្គត់ផ្គង់សព្វាវុធ និងបរិក្ខារគ្រាន់តែជាលក្ខខណ្ឌចាំបាច់ប៉ុណ្ណោះ លក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ជ័យជម្នះគឺអាស្រ័យទៅលើរបៀបដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្តល់ដោយលោកខាងលិចនិងធ្វើសមកាលកម្មអាវុធទាំងនោះជាមួយនឹងអាវុធដែលមាន ដើម្បីសម្រេចបាននូវប្រសិទ្ធភាពលើសមរភូមិ។
ប្រមុខមន្ទីរប៉ង់តាហ្គោនបានទទួលស្គាល់ថា ប៉ុន្មានខែខាងមុខនឹងមិនងាយស្រួលសម្រាប់រដ្ឋាភិបាលក្រុងគៀវទេ សង្គ្រាមបច្ចុប្បន្នគឺពិបាកខ្លាំងណាស់ ហើយប្រហែលជានៅតែដដែលនាពេលអនាគត៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *