Month: November 2023

ស្លាប់៨នាក់ ក្នុងករណីធ្លាក់យន្តហោះយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសជប៉ុន

ព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយដូច្នេះថា «ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃនេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey…

ចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអុីស្រាអែល-ប៉ាឡេស្ទីន

ប្រទេសចិនបាននិយាយនៅថ្ងៃទី 27 ខែវិច្ឆិកាថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Wang Yi នឹងទៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាអុីស្រាអែលនិងប៉ាឡេស្ទីន។ព័ត៌មានអំពីសន្និសីទនេះត្រូវបានផ្តល់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា។ លោកបានប្រកាសថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អុីស្រាអែល នៅថ្ងៃទី 29 ខែវិច្ឆិកា។ រដ្ឋមន្ត្រីការបរទេស Wang Yi នឹងមកទីក្រុង…

អ៊ុយក្រែនដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចមីស៊ីលវាយប្រហារទីក្រុងរបស់រុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបាន ទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនយ៉ាងហោច២០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងទីក្រងមូស្គូផងដែរ។ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula…

រថយន្តដឹកក្រុមឆៃយ៉ាំ​ បើករអិលធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​ស្លាប់​ ៦នាក់ និងរងរបួស​ ១៣នាក់

ខេត្ត​សៀមរាប​៖​ រថយន្តដឹកក្រុមឆៃយ៉ាំ​មួយគ្រឿង​ បានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែងមិន​ប្រយ័ត្ន​ក៏ជ្រុលទៅធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​មនុស្សចំនួន​ ០៦នាក់បានស្លាប់​ និងរងរបួស​ធ្ងន់​ស្រាល​ ១៣នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរអិលធ្លាក់ផ្លូវដោយខ្លួនឯងនេះ បានកេីតឡេីង​នៅវេលាម៉ោង ៣​ និង៣០ និង​រសៀល​ថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ត្រង់ចំណុចលើផ្លូវបេតុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​ បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើត…

លោក​បណ្ឌិត​ គឹម សន្តិភាព​៖​ ទណ្ឌិតចំនួន ៥៣៨នាក់​ ត្រូវ​បានលើកលែងទោស​ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ​៖​ លោកបណ្ឌិត​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា៖​ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ភ្ញៀវទេសចរជាច្រើន​ ចាប់ផ្តើមធ្វើដំណើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ

ខេត្ត​សៀមរាប​៖​ បន្ទាប់ពីក្រុមការងារ​ បានរៀបចំតាំងភ្លើងលម្អ សោភ័ណភាព ក្រុងសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករួចរាល់ ភ្ញៀវទេសចរជាច្រើន ទាំងក្នុងក្រុងនិងក្រៅខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានចាប់ផ្តើមធ្វើដំណើរកម្សាន្តបណ្តើរៗហើយ ខណៈពិធីប្រណាំងទូក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ! ។ដើម្បីចូលរួមចំណែក…

ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ជីវភាពក្រីក្រ ឪពុកពិការ ប៉ុន្តែ កូន អន ផានិត បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេស A !

ខេត្តកំពត ៖ ភាពក្រខ្សត់ ក្តីលំបាក ក្នុងស្ថានភាពគ្រួសារមានជីវភាព ក្រីក្រ ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ឪពុកក៏ពិការ ។ ប៉ុន្តែមិនមែនជាឧបសគ្គ ដែលត្រូវឲ្យយុវជនម្នាក់ លះបង់ការសិក្សាចោលឡើយ ។ យុវជន អន ផានិត កាន់តែបង្កើនការតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រ…

តើលោកខាងលិចកំពុងបង្ខំឱ្យអ៊ុយក្រែនពិភាក្សាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម

កាសែត Bild បានដកស្រង់ប្រភពអនាមិកដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននិងប៊ែរឡាំងកំពុងកំណត់ការផ្គត់ផ្គង់សព្វាវុធដោយសង្ឃឹមថា Kiev នឹងទទួលស្គាល់ពួកគេដោយសម្ងាត់ថា សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានបង្ខំឱ្យប្រធានាធិបតី Volodymyr Zelensky ចរចាជាមួយរុស្ស៊ីមិនអាចទទួលបានទឹកដីដែលបាត់បង់មកវិញ។អត្ថបទខាងលើត្រូវបានចុះផ្សាយក្នុងបរិបទរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតដែលរាយការណ៍ថាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រអ៊ុយក្រែនកំពុងងាកទៅរកការចរចាសន្តិភាព ទោះបីជាលោក Zelensky បដិសេធជាសាធារណៈអំពីលទ្ធភាពនេះក៏ដោយ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ថ្មីៗនេះបានទទួលស្គាល់ថា ការវាយលុកនៅរដូវក្ដៅមានកំណត់របស់ Kiev បានកាត់បន្ថយឆន្ទៈក្នុងការជួយនៅក្នុងប្រទេសមួយចំនួន។កាសែត Bild បានដកស្រង់ប្រភពអនាមិកដែលពន្យល់ថា…

រុស្ស៊ីពិភាក្សាស្ងាត់ៗជាមួយចិនសាងសង់ផ្លូវរូងក្រោមដីឆ្លងច្រកសមុទ្រគ្រីមៀ

យោងតាមកាសែត Washington Post រុស្ស៊ីបានពិភាក្សាជាសម្ងាត់ជាមួយនាយកប្រតិបត្តិរបស់ចិនដើម្បីសាងសង់ផ្លូវរូងក្រោមដីតភ្ជាប់ឧបទ្វីប Crimean ទៅកាន់ប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កាសែត Washington Post បានរាយការណ៍ថា ភ្នាក់ងារសន្តិសុខអ៊ុយក្រែនបានលួចស្តាប់ការពិភាក្សាជាច្រើនរវាងរុស្ស៊ីនឹងចិនកាលពីខែតុលា។ខ្លឹមសារនៃការពិភាក្សាគឺការសាងសង់ផ្លូវរូងក្រោមដីឆ្លងកាត់ច្រក Kerch Strait តភ្ជាប់ឧបទ្វីប Crimean និងរុស្ស៊ី ពីព្រោះស្ពាន Kerch…