រាជរដ្ឋាភិបាលសម្រេចចាត់តាំង លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់តាំង លោក ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ នេះបើតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចុះថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣…

រដ្ឋមន្ត្រី​ នេត្រ ភក្ត្រា៖ ណែនាំឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជី សូមបំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវ

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក នេត្រ ភក្ត្រា បានណែនាំ និងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយ ដែលក្រសួងផ្ដល់ជូន។ ការណែនាំរបស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន…

ចិននិងឥណ្ឌាជួបពិភាក្សាគ្នាអំពីបញ្ហាព្រំដែន

ប្រទេសចិននិងឥណ្ឌាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានបើកសម័យប្រជុំលើកទី ២៨ ស្តីពីយន្តការការងារសម្រាប់ការពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាព្រំដែន។ ភាគីទាំងពីរបានឯកភាពរៀបចំការចរចាលើកទី ២១ នាពេលឆាប់ៗខាងមុខនៅថ្នាក់មេបញ្ជាការកងពលលេខ ២១ ដើម្បីជំរុញការដោះស្រាយបញ្ហាព្រំដែន។អគ្គនាយកនៃនាយកដ្ឋានព្រំដែន និងមហាសមុទ្រនៃក្រសួងការបរទេសចិន លោក Hong Liang និងលេខាធិការរួមនៃនាយកដ្ឋានអាស៊ីបូព៌ានៃក្រសួងការបរទេសឥណ្ឌា Gourangalal Das បានធ្វើសហប្រធានយន្តការការងារសម្រាប់ពិគ្រោះយោបល់និងសម្របសម្រួលលើបញ្ហាព្រំដែនចិន-ប្រទេសឥណ្ឌា…

នូវែលហ្សេឡង់ ហាមប្រាមការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀន

ថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា ទូរស័ព្ទចល័តនឹងត្រូវបានហាមឃាត់នៅក្នុងសាលារៀននានាទូទាំងប្រទេសនូវែលហ្សេឡង់ ខណៈដែលរដ្ឋាភិបាលរបស់លោកបានព្យាយាមផ្លាស់ប្តូរការថយចុះយ៉ាងខ្លាំងនៃអត្រាអក្ខរកម្មនៅក្នុងប្រទេសនេះ។សាលារៀននូវែលហ្សេឡង់ធ្លាប់បានអួតអំពីពិន្ទុអក្ខរកម្មល្អបំផុតមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃការអាននិងការសរសេរបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកស្រាវជ្រាវភ័យខ្លាចថាមានថ្នាក់រៀនប្រឈមនឹងវិបត្តិខ្លាំង។នាយករដ្ឋមន្ត្រី Luxon បានប្រកាសថា លោកនឹងហាមប្រាមទូរស័ព្ទនៅក្នុងសាលារៀនក្នុងរយៈពេល 100ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង ដោយអនុវត្តគោលនយោបាយដែលត្រូវបានសាកល្បងជាមួយនឹងលទ្ធផលចម្រុះនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។គាត់បាននិយាយថា “យើងនឹងហាមឃាត់ទូរស័ព្ទនៅទូទាំងសាលារៀននូវែលហ្សេឡង់”…

ថាមែន មែន !ម្ហូបអាហារមានច្រើនប្រភេទណាស់ តែមិនចង់ញាំ បែរជាឡាយបង្ហោះស្រែកក្ដែងៗ ថាចង់ញាំពង មានអីសមត្ថកិច្ច វាស់កំពស់បាត់ !

ក្រុមនាងៗដែលមានរបរ ឡាយលក់ឡេតាមអនឡាញ មានចរិកញោះញង់ បំពុលសង្គម បំផ្លាញវប្បធម៌ប្រពៃណីខ្មែរអោយធ្លាក់ចុះ ដោយមិនខ្វល់ពីក្រមសិលធម៌ ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ។ សុំសំនោមពរដល់ ក្រសួងវប្បធម៌ និងសមត្ថកិច្ចទាំងអស់ សូមមេត្តាមានវិធានការចំពោះក្រុមប្រភេទនេះ យកទៅវាស់កំពស់ ផាកវិន័យអប់រំកែប្រែ ឬបញ្ជូនខ្លួនទៅតុលាការ ដើម្បីអោយរាងចាលថ្ងៃក្រោយ កុំអោយហ៊ានធ្វើដូច្នោះទៀត៕

កូរ៉េខាងជើងលែងខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកជុំវិញ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ក្រសួងហិរញ្ញវត្ថុអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើក្រុម Hacker ឈ្មោះ Kimsuky ដែលត្រូវបានចោទថា…

រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញជាអធិបតីពិធីចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌និងគម្រោងជួសជុលប្រាសាទភ្នំបាខែង រវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund

ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១…

យានយន្តល្មើសចំនួន ៤៥១គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០១​ ធ្នូ​នេះ!

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ធ្នូនេះ រកឃើញយានយន្តល្មើសចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ចំនួនគោលដៅសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧៧គ្រឿង, រថយន្តធំ ០៩គ្រឿង,…

នគរបាលនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់៤នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បញ្ជល់មាន់) ០១លើក នៅចំណុចលើវាលស្រែក្បែរផ្លូវលំក្រុមទី១០ ភូមិស្រះទឹកថ្មី…

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាំជ្រួចនុយក្លេអ៊ែររបស់រុស្ស៊ីបានវ៉ាដាច់អាមេរិក

អាមេរិកនឹងត្រូវទទួលយកឧត្តមភាពនុយក្លេអ៊ែររបស់រុស្ស៊ី បើមិនដូច្នេះទេវានឹងត្រូវចូលក្នុងការប្រកួតប្រជែងអាវុធដោយអត់ន័យ។យុគសម័យអាមេរិកបានកន្លងផុតទៅហើយ។ មតិនេះត្រូវបានលើកឡើងដោយអតីតមន្ត្រីចារកម្មយោធាអាមេរិក Scott Ritter នៅក្នុងការវិភាគមួយនៅលើបណ្តាញព័ត៌មាន Consortium News ។ យោងតាមអត្ថបទនេះ សហរដ្ឋអាមេរិកទទួលស្គាល់ថា រុស្ស៊ីគ្រប់គ្រងលើផ្នែកសំខាន់ៗមួយចំនួន រួមទាំងនុយក្លេអ៊ែរផងដែរ។លោក Ritter បាននិយាយថា “ការបរាជ័យនៃវិធានការទប់ស្កាត់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រប្រពៃណីដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស មានភាពផ្ទុយស្រឡះពីការធ្វើតេស្តជោគជ័យជាបន្តបន្ទាប់ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី”។អត្ថបទនិយាយអំពីជោគជ័យរបស់រុស្ស៊ីក្នុងការបាញ់បង្ហោះកាំជ្រួច Bulava ពីនាវាមុជទឹក Borei…