សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”
ភ្នំពេញ៖ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលក្នុងការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ”។ប្រធានបទនៃទិវាឆ្មបជាតិ-អន្តរជាតិ…
ថ្ងៃនេះ! អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្ត-រាជធានី
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ខណៈអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្ត-រាជធានី។ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប…
“គម្រោងព្រែកជីកហ្វូណនតេជោ” ត្រូវបានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារជូនទូតចំនួន ២៤ប្រទេស នៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានអញ្ជើញធ្វើបទបង្ហាញយ៉ាងពិស្ដារ អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទូតចំនួន២៤ប្រទេសផ្សេងៗគ្នា ប្រចាំកម្ពុជា…
សកម្មភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា
ប្រទេសគុយបា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបាហើយ កាលពីព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២២ ម៉ោងនៅរដ្ឋធានីហាវ៉ាណាសាធារណរដ្ឋគុយបា ត្រូវនិងថ្ងៃទី២៥កញ្ញា ឆ្នាំ២០២២ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial ក្នុងរដ្ឋធានីហាវ៉ាណា។ ជាមួយនឹងកម្រងផ្កាដែលចារឹកអក្សរនៃការគោរពវិញ្ញាណក្ខន្ធ លោក Jose Marti សម្តេចតេជោនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធ លោក Jose Marti វីរបុរសគុយបាដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ពីការគាបសង្កត់នៃសត្រូវឈ្លានពាន រហូតគូបាទទួលបាននូវឯករាជ្យភាព ស្ថេរភាព និងការកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបា នៅពេលនេះរួមមាន លោក ប្រាក់ សុខុនឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រីឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ជួនណារ៉ុងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សុខ ចិន្តាសោភារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស្រ៊ី ថាមរុង្គលោកកៅ គឹមហួន លោក អ៊ុច បុររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីព្រមទាំងលោក លោកស្រីជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕
សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា
ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត…
អង់គ្លេសគាំទ្រអ៊ុយក្រែនដែលវាយប្រហារគោលដៅក្នុងប្រទេសរុស្ស៊ី
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាមេរ៉ុន បានគាំទ្រអ៊ុយក្រែន ក្នុងការវាយលុកលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងសព្វាវុធដែលផ្តល់ឲ្យដោយប្រទេសអង់គ្លេស។យោងតាមសារព័ត៌មាន Sky News និង Daily Mail បានផ្សាយថា នៅក្នុងរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃទី 2 ខែឧសភា លោក Cameron បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះប្រធានាធិបតីអ៊ុយក្រែនលោក…
បេក្ខជនជាច្រើនពាន់នាក់ បានប្រឡងប្រជែងគ្នាដេីម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ…
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤
ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួល នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 3,000 USD…
ធ្លាប់តែរងការដាក់ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិច ពេលនេះអុីរ៉ង់ប្រកាសដាក់ទណ្ឌកម្ម អាមេរិកនិងអង់គ្លេស
សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសអ៉ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្មទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ នៅឯតំបន់ Gaza Strip។ការប្រកាសដាក់ទណ្ឌកម្មខាងលើ ពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើ…
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើកផេកផ្លូវការ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា…