សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទដែលមានខ្លួនចំនួន៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទម្ងន់ ១៣០៣,៣១ក្រាម

ខេត្តស្វាយរៀង៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៤៧៩ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានសារធាតុសង្ស័យជាថ្នាំញៀន…

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំង ចូលជូនសារតាំង

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្ដើម…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣០ កក្កដា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦០នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន ៖+ជួញដូរ ៣ករណី…

ជនសង្ស័យម្នាក់ជាមុខសញ្ញាគ្រឿងញៀន​ បាញ់តដៃគ្នាជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ចម្នាក់ស្លាប់

ភ្នំពេញ​៖​ មន្ត្រី​សមត្ថកិច្ច​ម្នាក់​បានស្លាប់ ខណៈចុះបង្រ្កាប​បទល្មើស​គ្រឿងញៀន​ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបានប្រេីកាំបិតចាក់​ និងបាញ់ប្រហារតដៃគ្នាជាមួយកម្លាំងសមត្ថកិច្ច​ បង្កឱ្យមានការភ្ញាក់ផ្អេីលឡើងវេលាម៉ោង៤រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ ជនសង្ស័យជាជនញៀនថ្នាំញៀនម្នាក់​ បានប្រេីកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បន្ទាប់ពី​កម្លាំងមូលដ្ឋាន​…

ប្រជុំប្រាក់ឈ្នួលអប្បបរមា៖ តំណាងភាគីកម្មករនិយោជិតសម្រេចដំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើង ១ដុល្លារបន្ថែម

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ជាលទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក…

ក្រសួងបរិស្ថានបន្តជំរុញ«ពន្លកបៃតង»តាមរយៈការបង្កើតថ្នាលបណ្តុះកូនឈើនិងជំរុញការដាំដើមឈើឱ្យបានច្រើននៅឆ្នាំខាងមុខ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមុិញបានថ្លែងថា នៅឆ្នាំបន្តបន្ទាប់ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបន្តគាំទ្រដល់មន្ទីរបរិស្ថានទាំងអស់ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើ និងជំរុញការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ កោះកុង សៀមរាប…

ប្រដេញដូចក្នុងរឿង ចាប់បានថ្នាំញៀន៧,២តោននៅសមុទ្រប៉ាស៊ីហ្វិក

តាមរយៈការវាយឆ្មក់ចំនួនពីរនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ឆ្មាំសមុទ្រ ម៉ិចស៊ីកូ បានរឹបអូសថ្នាំញៀនរាប់រយកញ្ចប់ជាសារធាតុកូកាអុីនដែលមានទម្ងន់ជាង 7 តោន។ក្នុងអំឡុងពេលប្រតិបត្តិការចាប់យកដំបូង រូបភាពពីឧទ្ធម្ភាគចក្រ Panther ដែលផ្តល់ដោយកងទ័ពជើងទឹកមុិចសុីកូ បានបង្ហាញទូកដេញតាមភាគនិរតីនៃទីក្រុង Manzanillo ។ កងទ័ពជើងទឹកម៉ិចស៊ីកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីនៅលើទូកល្បាតបានស្ទាក់ចាប់ទូកម៉ូតូចំនួនបី។អាជ្ញាធររឹបអូសបាន ១២៦ កញ្ចប់ សារធាតុញៀនកូកាអុីនទម្ងន់ ៥,៦ តោន។ នេះជាបរិមាណថ្នាំច្រើនបំផុតដែលអាជ្ញាធរម៉ិចស៊ីករឹបអូសបានក្នុងប្រតិបត្តិការតែមួយ។…

រុស្ស៊ី-កូរ៉េខាងជើង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

កាលពីថ្ងៃទី 28 ខែសីហា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) និងទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានផ្សាយថា ប្រតិភូរុស្ស៊ី និងកូរ៉េខាងជើងបានជួបប្រជុំពិភាក្សាគ្នាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។កន្លងមក KCNA បានផ្សាយថា គណៈប្រតិភូមន្ត្រី និងអ្នកជំនាញរុស្ស៊ីដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Roman Chekushov បានមកដល់រដ្ឋធានីព្យុងយ៉ាង។ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកាលពីថ្ងៃទី 28 ខែសីហា…

សូមប្រុងប្រយ័ត្ន ! មានជនខិលខូចលួចបន្លំកាត់ត QR Code សម្រាប់ស្កេនបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR…

បុក​ហើយ​បាញ់ប្រហារ​នៅ​ខណ្ឌដង្កោ មន្ត្រីនគរបាល​ម្នាក់​ស្លាប់ ចិន​ម្នាក់​រងរបួស ចិន​ម្នាក់ទៀត​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ទៅ​បាត់​?!

ភ្នំពេញ​៖ ករណី​យ៍​បាញ់ប្រហារ​មួយ​បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​, ម្នាក់ទៀត​រងរបួស (​ជនជាតិ​ចិន​) និង​ម្នាក់​ផ្សេងទៀត (​ជនជាតិ​ចិន​) ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ដាក់ចូល​ឡាន​រួច​រត់​គេចខ្លួនបាត់​សម​ត្ត​កិច្ច​ហិត​ផ្សែង​។​ សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ដ​មួយគ្រឿង ម៉ាក Ford…