ចិននិងឥណ្ឌាបានព្រមព្រៀងគ្នាដោះស្រាយជម្លោះព្រំដែនឱ្យបានឆាប់បំផុត
ការចរចាការទូតជុំទី 31 ស្តីពីជម្លោះព្រំដែនរវាងឥណ្ឌា នឹងចិនទើបតែបានបញ្ចប់នៅទីក្រុងប៉េកាំងជាមួយនឹងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសន្ទនា និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ព្រំដែន។ប្រទេសចិន និងឥណ្ឌាបានសន្យាថានឹងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដំបូងចំពោះជម្លោះព្រំដែនដែលមានអាយុកាលរាប់ទសវត្សរ៍មកនៅហិម៉ាល័យយ៉ា។ បញ្ចប់កិច្ចចរចាការទូតលើកទី៣១ លើបញ្ហានេះ ប្រទេសទាំងពីរបានសន្យាពង្រឹងទំនាក់ទំនង និងបន្តកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលបានចេញបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា “ភាគីទាំងពីរបានយល់ព្រមពង្រឹងកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដោះស្រាយរាល់កង្វល់ស្របច្បាប់របស់គ្នាទៅវិញទៅមក ហើយនឹងឈានដល់ដំណោះស្រាយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ”។សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរនឹង “អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងទាក់ទងនឹងព្រំដែន” និង “ធ្វើឱ្យស្ថានភាពព្រំដែនប្រសើរឡើង” ក្នុងពេលឆាប់ៗនេះ។ដូចគ្នានេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាបន្ទាប់ពីកិច្ចប្រជុំក៏បាននិយាយផងដែរថា…