ចារកម្មអ៊ុយក្រែនបានបង្ហាញពីល្បឿននៃការផលិតកាំជ្រួចមីស៊ីលរបស់រុស្ស៊ី

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (DIU) ទើបតែបានចេញផ្សាយការប៉ាន់ប្រមាណនៃចំនួនកាំជ្រួច Zircon, Oniks, Kalibr និង Kh-69 របស់រុស្ស៊ី ក៏ដូចជាអត្រាផលិតមីស៊ីលរបស់ប្រទេសនេះ។កាសែត Pravda នៅថ្ងៃទី 1 ខែឧសភា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា នៅចុងខែមេសា ឆ្នាំ 2024 យោធារុស្ស៊ីមានកាំជ្រួចប្រឆាំងនាវាប្រហែល 40ដើមប្រភេទ…

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ​៖​ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ ដែលប្រារព្ធធ្វើក្រោមប្រធានបទ​ «សារព័ត៌មានដើម្បីភពផែនដី ៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន»។នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនូវវិបត្តិបរិស្ថានជាសកល ដែលក្នុងនោះរួមមាន៖ ១. ការបម្រែបម្រួលអាកាសធាតុ​ ,២. ការបាត់បង់នូវជីវចម្រុះ…

ព្រឹកនេះ! សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​អញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ” ដែលដាក់ទុនជិត ៣៧លានដុល្លារ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី “ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ”។សូមជម្រាបជូនថា​ រោងចក្រដំឡើងរថយន្តតូយ៉ូតា…

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច។ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៦°C…

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី

យោងតាម Royal Gazette លោក Maris Sangiampongsa ត្រូវបានព្រះមហាក្សត្រថៃអនុម័តជាផ្លូវការជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះ។អ្នកឆ្លើយឆ្លងព័ត៌មាន VNA នៅទីក្រុងបាងកកបានដកស្រង់ប្រភពព័ត៌មានពី Official Gazette ដែលនិយាយថា លោក Maris បានជំនួសលោក Panpree Bahiddha-Nukara ដែលបានលាលែងពីតំណែងកាលពីថ្ងៃទី 28 ខែមេសា…

អាមេរិកកាន់តែបារម្ភ ខណៈទំនាក់ទំនងរុស្ស៊ី ចិន កូរ៉េខាងជើង និងអុីរ៉ង់កាន់តែជិតស្និទ្ធ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ី ចិន អុីរ៉ង់ និងកូរ៉េខាងជើងកាន់តែជិតស្និទ្ធ អាចធ្វើឱ្យអស្ថិរភាពសន្តិសុខក្នុងតំបន់និងពិភពលោក។ការផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មសព្វាវុធរបស់សភាកាលពីថ្ងៃទី 30 ខែមេសា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអត្ថាធិប្បាយថា ទំនាក់ទំនងរវាងរុស្ស៊ី ចិន អុីរ៉ង់និងកូរ៉េខាងជើងគឺកាន់តែជិតស្និទ្ធ។…

បែកធ្លាយព័ត៌មានថា អ៊ុយក្រែនអស់ទាហានឱ្យអាមេរិកហ្វឹកហាត់

ចំនួននិងភាពញឹកញាប់នៃការហ្វឹកហ្វឺនទាហានអ៊ុយក្រែននៅមូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុបខាងលិចបានធ្លាក់ចុះដល់ស្ទើរតែសូន្យក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។នេះជាអ្វីដែលមន្ត្រីអាមេរិកបានចែករំលែកជាមួយកាសែត Washington Post។ គ្រូបង្វឹកជនជាតិអាមេរិកបានចាប់ផ្តើមបណ្តុះបណ្តាលយោធាអ៊ុយក្រែននៅក្នុងខែមេសា ឆ្នាំ2022 ដោយសមយុទ្ធធ្វើឡើងនៅតំបន់ហ្វឹកហាត់ Grafenwoehr ក្នុងប្រទេសអាល្លឺម៉ង់។ ទាហានអ៊ុយក្រែនប្រហែល 3,100 នាក់ត្រូវបានបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំ2022 ។ កម្មវិធីត្រូវបានពង្រីកនៅខែមករាឆ្នាំ 2023 ដើម្បីបណ្តុះបណ្តាលកងពលតូចចំនួន 12 ក្នុងការរៀបចំសម្រាប់ការវាយលុកនៅរដូវក្តៅរបស់ Kiev ។ក្រៅពីកងពលតូចទាំង១២នេះ កងពលតូចអ៊ុយក្រែន៣ផ្សេងទៀតត្រូវបានបណ្តុះបណ្តាលដោយបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត…

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ (ចុះថ្លៃ​៥០៛)​ ត្រូវ​លក់តម្លៃ​៤,៤៥០រៀល ខណៈម៉ាស៊ូត​(ចុះថ្លៃ​១០០៛)លក់៤,១០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ឧសភា​ ឆ្នាំ​២០២៤នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ​សាំង​(ចុះថ្លៃ​៥០៛)​ ខណៈ​ប្រេងម៉ាស៊ូត (បន្តចុះថ្លៃ​១០០៛)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។…

អាជ្ញាធរខេត្តបាត់ដំបង កំពុងស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកកខ្វក់ចំនួន២ទីតាំងផ្សេងគ្នា ចំណាយថវិកាជាង៥០លានដុល្លារ សម្រាប់រំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ គម្រោងហិរញ្ញប្បទានធនាគារអភិវឌ្ឍអាស៊ី ADB នូវថវិកាជាង៥០លានដុល្លារ តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង២ទីតាំងនេះបាននិងកំពុងស្ថាបនា ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ និងចុងឆ្នាំ២០២៥ ខាងមុខនេះដើម្បីធ្វើការរំដោះទឹកកខ្វក់ចេញពីក្រុងបាត់ដំបងបានល្អប្រសើរនោះ រដ្ឋបាលខេត្តបាត់ដំបង ទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន២កន្លែង។លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋានគម្រោងទឹកកខ្វក់ បានបញ្ជាក់ថា ៖ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង២ទីតាំងនេះ ទី១.នៅផ្នែកខាងកើតស្ទឹងសង្កែ…

កម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្ត

ខេត្តរតនគិរី៖ រថយន្ដវ៉េអងមួយគ្រឿងដឹកផ្លែសំរ៉ងសង្ស័យគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនទើបត្រូវបានកម្លាំងអធិការទន្លេមេគង្គស្ទាក់ចាប់រួចប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ។ការបង្ក្រាបរថយន្តវ៉េអងដឹកផ្លែសំរ៉ងនោះកម្លាំងអធិការទន្លេមេគង្គបានស្ទាក់ចាប់នៅវេលាម៉ោង៤ទៀបភ្លឺទី២៩ឈានចូលថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤នៅត្រង់ចំណុចហួសភ្នំយោលបន្ដិចក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។រថយន្តវ៉េអងដែលកម្លាំងជំនាញអធិការទន្លេមេគង្គបង្ក្រាបបាននោះមានក្បាលពណ៌សលាយឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-4858 ហើយរុឺម៉កខាងក្រោយពាក់ស្លាកលេខកំពងចាម4A-1215 បើកបរមានទិសដៅពីលិចទៅកើតចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវតាមបណ្ដោយផ្លូវជាតិលេខ៧៨ក្នុងបំណងធ្វើអាជីវកម្មយកទៅលក់នៅប្រទេសវៀតណាម តែត្រូវកម្លាំងជំនាញស្ទាក់ជាប់។ក្រោយស្ទាក់បង្ក្រាបបានកម្លាំងបានរឹបអូសយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណនៃមន្ទីរកសិកម្មខេត្តរតនគិរី។ប្រភពបានឱ្យដឹងថា មុនពេលបង្ក្រាបនៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤គេឃើញមានរថយន្តវ៉េអងមួយគ្រឿងមានភិនភាគដូចខាងលើ បានដឹកផ្លែសំរ៉ងពេញរថយន្ដព្រៀបតែម្តង រួចបើកបរចេញពីទីរួមខេត្តរតនគិរី ឆ្ពោះទៅស្រុកអូរយ៉ាដាវលើកំណាត់ផ្លូវជាតិលេខ៧៨អាហួសភ្នំយោលបន្ដិចក៏ត្រូវបានកម្លាំងអធិការទន្លេមេគង្គមួយក្រុមស្ទាក់ឃាត់ដើម្បីត្រួតពិនិត្យមើលលិខិតដឹកជញ្ជូនសំរ៉ងរួចក៏បង្ក្រាបរឹបអូសយកទៅបាត់ហើយ។ក្រោយបង្ក្រាបកម្លាំងអធិការមេគង្គបានយករថយន្តវេ៉អងដឹកផ្លែសំរ៉ងនោះប្រគល់ឱ្យទៅខណ្ឌរដ្ឋព្រៃឈើខេត្តរតនគិរីជាអ្នកទទួលចាត់ការបន្ដ។មន្ត្រីរដ្ឋបាលព្រៃឈើអធិការមេគង្គបានថ្លែងថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើផ្លែសំរ៉ងគ្មានច្បាប់អនុញ្ញាតក៏បង្ក្រាបតែម្តង រួចរាយការណ៍ទៅថ្នាក់លើ ដើម្បីនាំរថយន្តដឹកបទល្មើសនេះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។លោកបន្តថា ដើម្បីរក្សាការសម្ងាត់…