ប្រកាសអាសន្ន!មន្ត្រីជំនាញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម្យ៉ាង មិនទាន់អាចកំណត់អត្តសញ្ញាណ ប៉ះពាល់ដល់សុខភាព
ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេត ក.ប.ប. រកឃើញថា ផ្លែទុរេនដែលនាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានជ្រលក់សារធាតុម្យ៉ាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ទៅបីយ៉ាងណាមន្ត្រីជំនាញកបបមិនបានបញ្ជាក់ថាតើទូរេននាំចូលពីប្រទេសណាដែលមានសាធាតុគីមីចំលែកនោះទេ?។អគ្គនាយកដ្ឋាន ក.ប.ប.គ្រាន់តែប្រកាសថា នឹងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង ប្រកាសនិងស្ថាប័នជំនាញពាក់ព័ន្ធ។ជាមួយនេះ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ…
មន្ត្រីមូលដ្ឋាននៃរបបសឹកភូមាររារាំងប្រជាពលរដ្ឋមិនឲ្យប្រើអិនធឺណែតឬបិទប្រពន្ធ័ទូរសព្ទ័តែម្តង
ប្រទេសមីយ៉ានម៉ា៖រដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមខិតខំប្រឹងប្រែងជាថ្មីដើម្បីរារាំងទំនាក់ទំនងដោយឥតគិតថ្លៃលើអ៊ីនធឺណិតតាមរយៈការរារាំងមិនឲ្យប្រជាជនចូលប្រើប្រាស់បណ្តាញឯកជននិម្មិត ឬកម្មវិធី VPN ដែលអាចប្រើប្រាស់ដើម្បីចូលមើលគេហទំព័រ ឬសេវាកម្មនានា។កិច្ចខិតខំប្រឹងប្រែងនេះគឺមានគោលបំណងកំណត់ការចូលប្រើប្រាស់ព័ត៌មាន ដែលចាប់ផ្តើមកាលពីចុងខែឧសភា តាមការបញ្ជាក់របស់អ្នកផ្តល់សេវាទូរស័ព្ទចល័ត អ្នកផ្តល់សេវាអ៊ីនធឺណិត ក្រុមប្រឆាំង និងរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការវាយប្រហារលើការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងការឆ្លបត្រួតពិនិត្យទូរស័ព្ទដៃរបស់ប្រជាជននៅតាមដងផ្លូវដើម្បីត្រួតពិនិត្យកម្មវិធី VPN ជាមួយនឹងការផាកពិន័យ ប្រសិនបើត្រូវបានរកឃើញថាមានប្រើកម្មវិធីនេះ (VPN)។កាលពីថ្ងៃសុក្រទី១៤ ខែមិថុនា ទីភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីជាភាសាមីយ៉ាន់ម៉ាបានរាយការណ៍ថា…
ទីក្រុងសេអ៊ូល ៖ ការចុះសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់
សួងការបរទេសទីក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រនេះថា រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានរួមគ្នាថ្កោលទោសលើសន្ធិសញ្ញាថ្មីរវាងរុស្ស៉ីនិងកូរ៉េខាងជើង ថាជាការគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា ក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខការទូតទាំងពីររូប ក៏បានជជែកផងដែរអំពីមធ្យោបាយដើម្បីឆ្លើយតបចំពោះការចុះសន្ធិសញ្ញាខាងលើ និងបានយល់ស្របគ្នា តាមដានស្ថានការណ៍ឱ្យបានដិតដល់។ លោក Blinken…
ប្រធានាធិបតី ពូទីន ៖ «បរាជ័យយុទ្ធសាស្ត្រ» មានន័យថា ទីបញ្ចប់នៃប្រទេសរុស្ស៊ី
មេដឹកនាំរុស្ស៊ីបានព្រមានបណ្តាប្រទេសលោកខាងលិចកុំឱ្យប្រព្រឹត្តកំហុសធំមួយទៀត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងថា លោកខាងលិចត្រូវតែដឹងថា ការកម្ចាត់រុស្សីមិនត្រឹមតែមិនទំនងនោះទេ ប៉ុន្តែក៏មិនអាចទៅរួចដែរ ដោយសារការរួបរួមរបស់ប្រជាជន ដែលយល់ថា វានឹងជាការបញ្ចប់នៃប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំរបស់ប្រទេសនេះ។ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយបន្ទាប់ពីជួបជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី 20 ខែមិថុនា លោកពូទីនបានលើកឡើងពីបញ្ហាមហាអំណាចលោកខាងលិច “ឡើងកម្តៅ” ជម្លោះអ៊ុយក្រែនតាមរយៈការកើនឡើងបន្តិចម្តងៗ។លោកពូទីនបញ្ជាក់ថា “ជាក់ស្តែង ពួកគេរំពឹងថា ពួកយើងនឹងមានការភ័យខ្លាចនៅចំណុចណាមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ…
លោកពូទីនចេញពីវៀតណាមភ្លាម សហរដ្ឋអាមេរិកបញ្ជូនបេសកជនពិសេសទៅភ្លាម
សារព័ត៌មាន Reuters បានផ្សាយថា ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា សហរដ្ឋអាមេរិកបាននិយាយថា នឹងបន្តផ្ដោតលើការពង្រឹងទំនាក់ទំនងស៊ីជម្រៅជាមួយទីក្រុងហាណូយ ដើម្បីប្រជែងឥទ្ធិពលចិននៅក្នុងតំបន់។មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកជាមួយស្នូរបាញ់កាំភ្លើងធំគារវកិច្ច នាឱកាសបំពេញទស្សនកិច្ចនៅវៀតណាម ហើយបាននិយាយថាលោកមានបំណងកសាង «និម្មាបនកម្មសន្តិសុខថ្មីមួយ» នៅក្នុងតំបន់។…
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអះអាងថា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ
ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់លើករណី ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងរាល់បទល្មើសបច្ចេកវិទ្យាគ្រប់ប្រភេទ ។ នេះបើយោងតាមសេចក្តីបំភ្លឺពត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានកណ្តាលសន្តិសុខ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។អង្គភាព…
ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន
ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងសកម្ម ក្នុងការជួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជនឱ្យ បានដឹង ខណៈដែលមាន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានដឹងថាតើសង្វាក់ផលិតកម្ម និង ដំណើរការ នៃការផលិតមានការវិវត្តយ៉ាងដូចម្តេចនោះនៅឡើយទេ។ បញ្ហានេះ ក្រសួងព័ត៌មានត្រូវតែជួយដល់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ…
ប្រធានាធិបតី ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
នាយប់ថ្ងៃទី ១៩ មិថុនា និងព្រឹកព្រលឹមថ្ងៃទី ២០ មិថុនា ប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Vladimirovich Putin និងគណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា។ នាយប់ថ្ងៃទី ១៩ មិថុនា…
មិនថយទេ ! លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២០ មិថុនា ចំនួន ៤០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៧នាក់
ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៩៧ នាក់ (ស្រី ១២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤០ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៩៧នាក់ រួមមាន ៖+ជួញដូរ…
អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…