អាជ្ញាធរ​ជាតិ​អប្សរា​ថា​ការធ្វើ​របង​នៅ​អង្គរ​គឺ​គម្រោងការ​របស់​រដ្ឋ​!

សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​នៅ​សួន​រុក្ខជាតិ​អង្គរ ជា​គម្រោង​របស់​រដ្ឋ​សុទ្ធសាធ សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ។ ការបំភ្លឺ​នេះ​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​តិកតុក​មួយ​ផ្សាយ​មួយ​“​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​ក្នុង​តំបន់​អង្គរ​ចាប់ផ្ដើម​ធ្វើ​របង​ហ៊ុមព័ទ្ធ​ហើយ ដោយ​ជ្រោក​ក្រោម​ស្លាក​អាជ្ញាធរ​អប្សរា ចូលរួម​សោកស្តាយ​ផង​កូន​ខ្មែរ​” ។a absara wall1 ​លោក ឡៃ ប៉ូ​ទី អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា…

ប្រធានាធិបតីចិនបានផ្ញើសារទូរលេខចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ីអំពីការវាយប្រហារភេរវកម្ម

ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃនេះ (២៣ មីនា) បានផ្ញើសាររំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់លោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរុស្ស៊ីក្នុងការរក្សាសន្តិសុខ និងស្ថិរភាពជាតិ។នៅក្នុងតេឡេក្រាម ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងនូវ “ការភ្ញាក់ផ្អើល” ចំពោះការវាយប្រហារដ៏ធ្ងន់ធ្ងរនេះ ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន…

ដំណើរការ ការបញ្ចប់មរណៈភាពមាតាដែលអាចការពារបាន និងផែនការសកម្មភាពលើការព្យាបាលនិងថែទាំ ទារកឈឺ និងមានទម្ងន់ទាប

ទីក្រុងបាងកក ប្រទេសថៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងមន្រ្តីមកពីអង្គការដៃគូ…

រុស្សីវាយប្រហាររោងចក្រវារីអគ្គិសនីដ៏ធំបំផុតរបស់អ៊ុយក្រែនបានឆេះយ៉ាងសន្ធោសន្ធៅ

ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលនាំទៅដល់ការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយ បន្ទាប់ពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំធ្វើឡើងដោយរុស្ស៊ី។គេហទំព័រ Pravda Ukraine ថ្ងៃនេះ (ថ្ងៃទី 22 ខែមីនា) បានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលអ៊ុយក្រែន Herman Galushchenko ដែលបញ្ជាក់ថា រុស្ស៊ីបានអនុវត្តការវាយឆ្មក់ “ទ្រង់ទ្រាយធំបំផុត” ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនដែលបណ្តាលឱ្យខូចខាតដល់បរិក្ខារជាច្រើន ការផលិត ប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក…

តៃវ៉ាន់បានរកឃើញចំនួនយន្តហោះចិនច្រើនបំផុតនៅជុំវិញកោះនេះចាប់តាំងពីដើមឆ្នាំមក

កាលពីថ្ងៃទី 22 ខែមីនា ទីភ្នាក់ងារការពារតៃវ៉ាន់បានរកឃើញយន្តហោះយោធាចិនចំនួន 36 គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន6គ្រឿងនៅជុំវិញកោះនេះក្នុងរយៈពេល 24 ម៉ោងកន្លងមក។ នេះជាចំនួនខ្ពស់បំផុតដែលបានកត់ត្រាតាំងពីដើមឆ្នាំ។ក្នុងរយៈពេល២៤ម៉ោង គិតត្រឹមម៉ោង៦៖០០ព្រឹក ថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានអះអាងដែរថា ខ្លួនប្រទះឃើញនាវាចម្បាំងចិន៦គ្រឿងនៅក្បែរកោះតៃវ៉ាន់ រីឯក្នុងចំណោមយន្ដហោះចម្បាំងទាំង៣៦គ្រឿងខាងលើ មាន១៣គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ ការប្រកាសនៅថ្ងៃសុក្រនេះ កើតមានឡើងខណៈចិនកំពុងបង្កើនការធ្វើសកម្មភាពយោធា ដោយកាលពីម៉ោង១០៖៣០នាទីយប់ កាលពីថ្ងៃព្រហស្បតិ៍…

ក្រសួង​ការងារ​ ​នឹង​​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ Y & W ចាប់​ពី​ម៉ោង​១រសៀល​ថ្ងៃទី២២​ មីនា​នេះ!

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចាប់​ពី​ម៉ោង​១​រសៀល​ថ្ងៃសុក្រទី២២ ខែ​មីនា ឆ្នាំ២០២៤នេះតទៅ​ នឹងចាប់​ផ្តើម​បើក​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូនកម្មករ​និយោជិត​នៅ​​រោងចក្រ​ Y & W ដោយ​ធ្វើ​ឡើង​នៅ​​សាលាខណ្ឌដង្កោ​ ក្នុង​រាជធានីភ្នំពេញ។បើ​តាម​ការបញ្ជាក់​ពី​​អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ កត្តា អ៊ន បានឱ្យដឹងថា​ មន្ត្រី​ទទួល​បន្ទុក​សម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ…

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងសមាគមអ្នកនិពន្ធខ្មែរឯកភាពរួមគ្នាជួយឱ្យការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនបានកាន់តែផុលផុសនិងខ្លឹមសារជ្រាលជ្រៅ

ភ្នំពេញ៖ នៅសមាគមអ្នកនិពន្ធខ្មែរ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មានជំនួបពិភាក្សាការងាររវាងតំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសមាគមអ្នកនិពន្ធខ្មែរលើការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់សាធារណជន ក្រោមអធិបតីភាពដឹកនាំឯកឧត្តម កវីនិពន្ធ ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងដោយមានការចូលរួមពីលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បណ្ឌិត ឡឹក ជំនោរ…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់!

ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី…

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា

ភ្នំពេញ ៖ នាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាននៅតាមបណ្តាញសង្គមនានា កុមារ និងយុវជនមួយចំនួនបានរាំលេងតាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ក្នុងគោលបំណងពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពតាមដងផ្លូវសាធារណៈ ជាពិសេសសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា…

សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រថៃ​ អញ្ជេីញមកបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព​នៅព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រថៃ និងជាប្រធានសភាតំណាងរាស្ត្រថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព…