វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រចំនួន២ ១០០នាក់ ចូលរៀនវគ្គជំនាញដោយឥតបង់ថ្លៃ
ដោយ:ប.ជ័យ / ភ្នំពេញ: វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។ ការជូនដំណឹងនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០…
នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងពង្រាយមន្ត្រីជំនាញកសិកម្ម តាមឃុំ-សង្កាត់ ទូទាំងប្រទេស
ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មទៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយដោះស្រាយកង្វល់កសិកម្មរបស់កសិករ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី…
នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញប្រកាសតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ
ភ្នំពេញ ៖ ថ្លែងសន្ទរកថារបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថានៅក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងស្មុគស្មាញ នៃបញ្ហាសន្តិសុខមិនប្រពៃណី និងបញ្ហាសន្តិសុខប្រពៃណី ដែលបង្កើតជាផលប៉ះពាល់ជាបន្តបន្ទាប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល។តួយ៉ាងបញ្ហាសន្តិសុខបង្កមកពីជំងឺកូវីដ-១៩ អំពើភារវកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច…
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ លោក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបេីយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទេីបទទួលបាននៅរសៀលថ្ងៃទី២០…
ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង ៥០០នាក់ភៀសខ្លួនទៅដល់ឥណ្ឌូនេស៉ី
2023-11-20 11:36am-ណៃពិដោ៖ ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទូក៣គ្រឿងដែលពោរពេញទៅដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលនេះជាចំនួនច្រើនបំផុតមួយចាប់តាំងពី យោធានៃរបបសឹកមីយ៉ាន់ម៉ាបើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះក្នុងឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ មន្ត្រីការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Faisal Rahman…
ពលរដ្ឋ ថៃ រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា តាមប្រទេសចិន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធគ្នានៅភាគខាងជើងរវាងទាហានរបស់រដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន់ កំពុងត្រូវបានជម្លៀសមកកាន់ស្រុកកំណើតតាមរយៈប្រទេសចិន ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តក្រសួងការបរទេសថៃបាននិយាយថា…
ខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែងចុះបង្ក្រាប និងដុតចោលឧបករណ៍នេសាទខុសច្បាប់ លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ ខេត្តព្រៃវែង បានចុះពង្រឹងការអនុវត្ដច្បាប់ ផ្នែករដ្ឋបាល ជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ ចុះត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើស ជលផល នៅចំណុចទំនប់វាលព្រះប្រាំភូមិតាកោ សង្កាត់តាកោ ក្រុងព្រៃវែង កាលពីថ្ងៃទី ១៩…
អង្គការសហប្រជាជាតិ៖ ការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យមនុស្ស២៦ពាន់នាក់ផ្លាស់ទីលំនៅ
យោងតាមអង្គការសហប្រជាជាតិ ការប្រយុទ្ធគ្នាជាថ្មីរវាងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា (MAF) នឹងក្រុមឧទ្ទាម Arakan Army (AA) បានជម្លៀសមនុស្សជាង ២៦ពាន់នាក់នៅក្នុងរដ្ឋរ៉ាឃីននាសប្តាហ៍នេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា តួលេខចុងក្រោយបង្អស់បានធ្វើឱ្យចំនួនមនុស្សសរុបដែលបានផ្លាស់ទីលំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះរវាងភាគីទាំងពីរមានប្រហែល ៩០ពាន់នាក់។សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្ស១១នាក់បានស្លាប់ និងជាង៣០នាក់រងរបួសត្រូវបានរាយការណ៍ចាប់តាំងពីបទឈប់បាញ់មិនផ្លូវការដែលបានព្រមព្រៀងកាលពីមួយឆ្នាំមុនត្រូវបានបំបែកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ យោងតាមរបាយការណ៍ មនុស្សជាង100…
ទាហានជើងទឹកជប៉ុនធ្វើសមយុទ្ធលើកោះងាយរងគ្រោះនឹងការវាយប្រហារពីចិន
សារព័ត៌មាន AFP បានផ្សាយថា កងកម្លាំងម៉ារីនជប៉ុន នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានដឹកនាំការធ្វើសមយុទ្ធយោធានៅលើដែនកោះមួយស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រចិនខាងកើត ជាការហាត់សមវាយប្រហារបណ្ដេញកងទ័ពសត្រូវចេញពីទឹកដីរបស់ខ្លួន ហើយដែលដែនកោះនេះត្រូវបានទីក្រុងតូក្យូមើលឃើញថាងាយរងគ្រោះនឹងការវាយប្រហារពីសំណាក់ចិន។នៅចំពោះមុខភាពតានតឹងជាមួយចិន រុស្ស៉ី និងកូរ៉េខាងជើង ជប៉ុនបានធ្វើសមយុទ្ធមួយនៅលើកោះ Tokunoshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ក្រោមក្របខ័ណ្ឌនៃការធ្វើសមយុទ្ធយោធារយៈពេល១១ថ្ងៃ នៅទូទាំងប្រទេសមានឈ្មោះ «05JX»។ សមយុទ្ធនេះមានគោលដៅបង្ហោញពីការត្រៀមលក្ខណៈទាំងជើងគោក ជើងអាកាស និងជើងទឹក…
សាកសពរាប់ពាន់នាក់នៅតែកប់ក្នុងគំនរបាក់បែកនៅហ្គាហ្សា
នៅតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់ត្រូវកប់ក្រោមកម្ទេចថ្មជាច្រើនតោន មនុស្សជាច្រើនបាននិងកំពុងស្វែងរកសាកសពកូនៗ ឪពុកម្តាយ ឬអ្នកជិតខាង។ អ្នកទាំងអស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អុីស្រាអែល។ សាកសពនៅតែមាននៅកន្លែងណាមួយក្នុងទីវាលរហោឋាន។ជាងប្រាំសប្តាហ៍នៅក្នុងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ផ្លូវមួយចំនួនមើលទៅដូចជាទីបញ្ចុះសព។ មន្ត្រីនៅតំបន់ហ្គាហ្សានិយាយថា ពួកគេមិនមានឧបករណ៍ កម្លាំងមនុស្ស ឬប្រេងឥន្ធនៈដើម្បីស្វែងរកអ្នកនៅរស់នោះទេ ។អុីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនសំដៅទៅលើក្រុមយុទ្ធជនហាម៉ាស់និងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ជនរងគ្រោះជារឿយៗជាជនស៊ីវិលប៉ាឡេស្ទីន ដែលភាគច្រើនមិនទាន់ត្រូវបានរកឃើញនៅឡើយ។Omar al-Darawi និងអ្នកជិតខាងរបស់គាត់បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីស្វែងរកសាច់ញាតិនៅក្នុងគំនរបាក់បែកនៃផ្ទះបួនជាន់នៅកណ្តាលហ្គាហ្សា។…