រថយន្តឡិចសុីសក្រឡាប់ដោយខ្លួនឯងស្លាប់២នាក់របួសធ្ងន់២នាក់និងស្រាលម្នាក់
ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តឡិចសុីសក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់២នាក់និងរបួសស្រាលម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២២នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៨ និងលេខ៩ លេីផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។យោងតាមរបាយការណ៍នគបាលចរាចណ៍ផ្លូវគោកបានឲ្យដឹងថា អ្នករងគ្រោះទី១.អ្នកបើកបរឈ្មោះ អ៊ុំ សំបូភេទប្រុសអាយុ៤៦ ឆ្នាំ សញ្ជាតខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំអាង ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាលរបួសធ្ងន់ជាអ្នកបេីកបរ…
គណៈប្រតិភូមួយក្រុមរបស់កូរ៉េខាងជើងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិន
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានដកស្រង់ប្រភពព័ត៌មានពី ប្រព័ន្ធផ្សាយរដ្ឋកូរ៉េខាងជើងដែលបានផ្សាយថា គណៈប្រតិភូការបរទេសកូរ៉េខាងជើងបាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលទីក្រុងព្យុងយ៉ាងបានបើកព្រំដែនរបស់ខ្លួនបន្តិចម្តងៗ ហើយបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងឡើងវិញ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩។KCNA បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Pak Myong Ho និងសមភាគីចិន…
មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោកមានពលរដ្ឋដល់ទៅ ៦៥៣ពាន់នាក់គ្មានផ្ទះសម្បែង
សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកបានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍នគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់នៅទូទាំងសហរដ្ឋអាមេរិកជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត…
ព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាការពារជាតិជិត៩០០ពាន់លានដុល្លារ
ដោយមានសំឡេងគាំទ្រ 87 សំឡេង និង13 សំឡេងប្រឆាំង សេចក្តីព្រាងច្បាប់អនុញ្ញាតការពារជាតិ (NDAA) ដែលមានតម្លៃ 886 ពាន់លានដុល្លារត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី 13 ខែធ្នូ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។នៅពេលដែលព្រឹទ្ធសភាបានអនុម័ត សេចក្តីព្រាងច្បាប់សារពើពន្ធ 2024 ដែលមានជិត 3.100 ទំព័រ នឹងត្រូវបញ្ជូនទៅសភា។យោងតាមច្បាប់នេះ ថវិកាការពារជាតិសរុបនឹងមានកម្រិតខ្ពស់បំផុតគឺ…
សហភាពអឺរ៉ុបបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រដោយយល់ព្រមបើកការចរចាដើម្បីទទួលយកអ៊ុយក្រែន
មេដឹកនាំសហភាពអឺរ៉ុប (EU) ទើបតែបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រនៅពេលដែលពួកគេបានយល់ព្រមបើកការចរចាដើម្បីទទួលយកអ៊ុយក្រែន ទោះបីជាមានការប្រឆាំងពីហុងគ្រីនិងក្នុងបរិបទនៃជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ីក៏ដោយ។យោងតាមសារព័ត៌មាន Reuters សហភាពអឺរ៉ុបកាលពីថ្ងៃទី 14 ខែធ្នូបានធ្វើការសម្រេចចិត្តក្នុងវិធីដែលមិនសមហេតុផលបំផុតដែលក្នុងនោះនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូបានយល់ព្រមចាកចេញពីបន្ទប់ប្រជុំនៅពេលដែលមានមេដឹកនាំនៃប្រទេសសមាជិក 26 ផ្សេងទៀតនៃសម្ព័ន្ធភាពបានបោះឆ្នោតផ្តល់សច្ចាប័នលើសេចក្តីសម្រេចនេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោយមកបានប្រកាសថា “នេះគឺជាជ័យជម្នះសម្រាប់អ៊ុយក្រែន ដែលជាជ័យជម្នះសម្រាប់អឺរ៉ុបទាំងអស់។ ជ័យជម្នះដែលជំរុញទឹកចិត្តនិងពង្រឹង”។អ្នកការទូតនិងមន្ត្រីបាននិយាយថា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់…
នគរបាលម្នាក់បាញ់សម្លាប់ខ្លួនឯងស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីនគរបាលបានយកកាំភ្លេីងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្រោយពីមានទំនាស់ជាមួយប្រពន្ធបន្តិចបន្តួច។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សពជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្វែ…
អ្នកនាំពាក្យក្រសួងការងារ៖ ក្នុងរយៈពេល១ខែឆ្នាំនេះ ទទួលបានយុវជនមកពីគ្រួសារក្រីក្រជាង ១ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ
ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ គិតត្រឹមរយៈពេល១ខែដំបូង ឆ្នាំ២០២៣នេះនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។លោកអ្នកនាំពាក្យរូបនេះ…
មនុស្សម្នាក់ស្លាប់និងបួននាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្ត២គ្រឿងបុកគ្នាពេញទំហឹង
ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចផ្នែកចរាចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣នេះថា មានបុរសជនបរទេសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកមនុស្សបួននាក់ទៀតរងរបួសពេលរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង។ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣។សមត្ថកិច្ចក្រុងច្បារមនបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ2BV-6358 បើកបរក្នុងទិសដៅពីកើតទៅលិចដោយឈ្មោះ Lu Wei ping ភេទប្រុស អាយុ៣៥ឆ្នាំនិងអ្នករួមដំណើរ៤នាក់មាន១.ឈ្មោះ jiang…
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣
ខេត្តសៀមរាប៖ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។«រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាអោយបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧:០០ ល្ងាចតទៅ។រៀបចំដោយ: ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា។កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕
ថៃរឹបអូសបានថ្នាំញៀនច្រើនសន្ធឹកសន្ធាប់នៅជិតព្រំដែនមីយ៉ាន់ម៉ា
អាជ្ញាធរថៃបាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់នៅជិតព្រំដែនប្រទេសជាមួយមីយ៉ាន់ម៉ា ។ នេះជាចំនួនថ្នាំញៀនដែលថៃចាប់បានច្រើនជាងគេទីពីរនៅអាស៊ី។កាលពីថ្ងៃទី 12 ខែធ្នូ ប៉ូលិសនិងទាហានថៃបានបញ្ឈប់ឡានដឹកទំនិញកង់ ៦ នៅឯកន្លែងត្រួតពិនិត្យសន្តិសុខមួយក្នុងខេត្ត Kanchanaburi ភាគខាងលិច ហើយបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន 50 លានគ្រាប់ត្រូវបានដឹកជញ្ជូនដាក់នៅក្នុងបាវដ៏ធំមួយនៅលើរថយន្ត។ បុរសម្នាក់និងស្ត្រីម្នាក់ដែលជិះក្នុងរថយន្តក៏ត្រូវចាប់ខ្លួនដែរ ។យោងតាមលោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មបានឱ្យដឹងថា បើនិយាយពីការបង្ក្រាបគ្រឿងញៀននៅអាស៊ី…